- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៨នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ ប៉ុន្តែនៅមុននេះ ក្រសួងបានធ្វើការប្រកាសកែតម្រូវចំនួនអ្នកវិជ្ជមានឡើងវិញ ដោយមានត្រឹមតែ ៤៨នាក់ប៉ុណ្ណោះ ដោយចំនួនចេញផ្សាយព្រឹកមិញជាចំនួនខុសដោយសារតែកំហុសបច្ចេកទេស។ សូមអានសេចក្តីជូនដំណឹងលំអិតនៅខាងក្រោម៖
March 21, 2021 - កូវីដ-១៩
បើតាមការបញ្ជាក់របស់លោកអធិការខណ្ឌមានជ័យ លោក ម៉េង វិមានតារា បានអោយដឹងពីករណីអ្នកជំងឺកូវីដ-១៩ ចំនួន៦នាក់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកទទួលយកទៅព្យាបាលនៅកន្លែងសម្រាកព្យាបាលដែលស្ថិតនៅក្នុងសណ្ឋាគារ The Great Duke ដោយក្នុងនោះគេកត់សំគាល់ឃើញថា មានទារកអាយុទើបតែ ២ខែក៏បានឆ្លងជំងឺកាចសាហាវនេះដែរ។ លោក ម៉េង វិមានតារា បានរៀបរាប់ថា៖ “ក្មេងប្រុសអាយុទើបតែបាន០២ខែ វិជ្ជមានកូវិដ១៩ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ។ នៅវេលាម៉ោង០៨ម៉០០នាទី ថ្ងៃអាទិត្យទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចអង្គការស្កុត ផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ។ ក្រុមគ្រូពេទ្យបង្អែកពោធ៌សែនជ័យ បានមកយកអ្នកវិជ្ជមានកូវិដ១៩ ចំនួន០៦នាក់
March 21, 2021 - សិល្បៈ
យោងតាមការបញ្ជាក់ពី លោក អ៉ឹម ជីវ៉ា បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “រំភើបជំនួសលោក ហួរ ឡាវី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលបច្ច័យចំនួន ១០ ០០០ ០០០ (ដប់លានរៀល)សូមថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច តែងតែយកចិត្តទុកដាក់ចំពោះសិល្បករនិងប្រជាជនជានិច្ច។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីនាំយកសាររំលែកទុក្ខ ព្រមទាំងគ្រឿងបរិភោគ និងបច្ច័យបុណ្យមួយចំនួន ជូនគ្រួសារសពភរិយារបស់លោក ហួរ ឡាវី ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩
March 21, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៨នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៥៨នាក់នេះ ក៏មានកុមារ០៦នាក់ផងដែរ រួមមាន៖ ១- កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ២-កុមារីជនជាតិខ្មែរ អាយុ ០៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
March 21, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៨នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 21, 2021 - ព័ត៌មានជាតិ
ដើម្បីជាវិធានការបង្ការកុំឲ្យមានការចម្លងកូវីដ១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ គ្រឹះស្ថាន សិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
March 21, 2021 - ព័ត៌មានជាតិ
វេលាម៉ោងជិត ១២ យប់ នៅមានប្អូនៗច្រើននាក់មកជួបជុំនៅម៉ាត ជជែកគ្នាលេង ហាក់ដូចជាមិនខ្លាចជំងឺកូវីដសោះ។ យោងតាមផេកហ្វេសបុកផ្លូវការរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖ វេលាម៉ោង ១១:៤៣យប់នាទីហេីយ បេីមិនចាំបាច់ប្អូនៗមិនគួរចេញក្រៅផ្ទះនោះទេ។ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាតដេីម្បីត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋដែលប្រមូលផ្តុំជួបជុំគ្នាច្រេីននៅតាមទីតាំងមួយចំនួន កុំឲ្យចេញពីផ្ទះបេីមិនចាំបាច់ ។ ប្អូនៗគួរតែសម្រាកនៅផ្ទះ មិនគួរមកប្រមូលផ្តុំដូច្នេះឡេីយ សូម្បីតែក្រុមគ្រូពេទ្យ កងកម្លាំងគ្រប់ប្រភេទ ក៏ចង់សម្រាកនៅផ្ទះជួបជុំក្រុមគ្រួសារដែរ ប៉ុន្តែជាភារកិច្ចដេីម្បីព្យាបាល ជួយសង្គ្រោះ និងការពារប្រជាពលរដ្ឋ ចាំបាច់ត្រូវតែប្រចាំការតាមមន្ទីរពេទ្យ ទីតាំងព្យាបាល និងទីតាំងធ្វេីចត្តាឡីស័កនានា ដូច្នេះហេីយបេីបងប្អូនប្រជាពលរដ្ឋដែលគ្មានភារកិច្ចចាំបាច់គួរតែសម្រាកនៅផ្ទះ ៕
March 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នេះ ក្មេងតូចៗជាច្រើនត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះយកសំណាក ដើម្បីយកទៅពិនិត្យ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ-១៩។ យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងទៀតថា ក្មេងៗដែលត្រូវបានក្រុមគ្រូពេទ្យចុះទៅយកសំណាកនោះមានចំនួន១០នាក់៕
March 20, 2021 - ព័ត៌មានជាតិ
នៅក្នុងវិបត្តិកូវីដធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជាច្រើន ទន្ទឹមគ្នាផងនោះមានបងប្អូនដែលជួបបន្ទប់ខ្លះបានសំណូមពរឲ្យម្ចាស់បន្ទប់ចុះថ្លៃខ្លះ ដើម្បីមានលទ្ធភាពក្នុងការបង់។ ក៏ដូចគ្នាផងដែរព្រឹកមិញនេះម្ចាស់ហាងទូរស័ព្ទមួយក៏បានប្រកាសផ្អាកទទួលការបង់រំលោះទាំងដើមទាំងការរហូតដល់វិបត្តិកូវីដចប់ដែរ។ ងាកមករឿងបន្ទប់ជួលវិញមានម្ចាស់បន្ទប់ចិត្តល្អម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុកថា ឈឿន ប៊ុនឆន បានប្រកាសមិនយកថ្លៃបន្ទប់ចំនួន ៦៩បន្ទប់របស់លោកចំនួន ៣ខែ ដោយលោកបានរៀបរាប់ថា៖ លោក ឈឿន ប៊ុនឆន ៖ ទឹកចូលច្រមុះដូចតែគ្នា -នៅសង្កាត់ស្វាយរលំខ្ញុំមានបន្ទប់ជួល ៦៩ បន្ទប់ភាគច្រើនកម្មកររោងចក្រជួល ។ ម្នាក់ៗអួលដើមកគ្រប់ៗគ្នា ថ្ងៃនេះខ្ញុំសម្រេចមិនយកថ្លៃឈ្នួល ៣ ខែ (មិនា មេសា ឧសភា) ប៉ុន្តែទឹកភ្លើងជួយខ្លួនឯងទៅ 🥰 -គ្រប់យ៉ាងដោយសារទ្រង់ កូវីដ១៩ មកលេង… សង្ឃឹមវានឹងរលាយឆាប់ៗ ។
March 20, 2021 - កូវីដ-១៩
បន្ទាប់ពី រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ទៀតជាបុរសអាយុ៣៥ឆ្នាំ ឈ្មោះ ម៉ាប់ វ៉ុន រស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ប្រកបមុខរបរជាកម្មករបើករថយន្តដឹកដី នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកការសិក្សានៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ក្នុងក្រុងសៀមរាប រយៈពេលពីរសប្តាហ៍។ ការផ្អាកនេះ បានធ្វើឡើងក្រោយពេល។ បុរសរូបនេះ បានចូលទៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ បុរសរូបនេះ ត្រូវបានបញ្ជាក់ថា ទៅកាន់ទីតាំងជាច្រើននៅក្នុងក្រុងសៀមរាប ដូចជា៖ ពេទ្យ
March 20, 2021









