Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៣នាក់ និងមានករណីជាសះស្បើយថ្មី ១៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧៣នាក់នោះ គឺ មាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 22, 2021
  • កូវីដ-១៩

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការផ្អាកហាងកាត់សក់ឈ្មោះ​ តុងប៉ីកាត់សក់ទាន់សម័យ បណ្តោះអាសន្ន ដែលស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្តាឡីស័ក ក្រោយរកឃើញមានភ្ញៀវម្នាក់ធ្លាប់បានចូលហាងកាត់សក់មួយនេះ រកឃើញមានវិជ្ជមានកូវីដ-១៩។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានតម្រូវអោយយកសំណាកអ្នកពាក់ព័ន្ធទាំងអស់ និងអោយពួកគេធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវតាមវិធានការសុខាភិបាល៕

    March 22, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ដើម្បីបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ត្រូវពង្រឹងការអនុវត្តតាមខ្លឹមសារសារាចរលេខ ១១សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងត្រូវដូចក្នុងលិខិតខាងក្រោម៖

    March 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងល្បែងហ្គេម Slot Machines) ដែលមាន ឈ្មោះថា “ឃូលរីមិច” ទើបនិងបើកថ្មី សំបូរទៅដោយក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំចូលលេងយ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលដែលពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដ១៩យ៉ាងណា ក៏ក្រុមអ្នកញៀនទាំងនោះមិនខ្លាចញញើតនឹងជម្ងឺនេះឡើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់ ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២០នាក់ មានទាំងបុគ្គលិក និងអ្នកចូលលេង(ភ្ញៀវ) ។ ទីតាំងល្បែងស៊ីសង ខុសច្បាប់ដែលអាជ្ញាធរខណ្ឌចំការមនចុះបង្ក្រាប កាលពីវេលាម៉ោង០១៖១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១នេះ មានឈ្មោះ “មជ្ឈមណ្ឌលកម្សាន្ត ឃូលរីមិច” ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្លូវមាស “Golden

    March 22, 2021
  • កូវីដ-១៩

    ខេត្តសៀមរាប៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេលេក្រាម កាលពីល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះថា បន្ទាប់បុរសម្នាក់ត្រូវបានរកឃើញថាមានឆ្លងមេរោគកូវីដ១៩ អាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញ និងមន្រ្តីសុខាភិបាល បានចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីប្រមូលសំណាកយកមកធ្វើតេស្ត។ ហើយសម្រាប់ការប្រមូលសំណាកជំនាញជំហានដំបូងមានមនុស្សចំនួន១៤៣នាក់ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ហើយមន្រ្តី ក៏កំពុងតែធ្វើការងារជាបន្តបន្ទាប់ទៀត។ ពាក់ព័ន្ធករណីកូវីដនេះរដ្ឋបាលខេត្តសៀមរាបបានសម្រេចផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូលចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក និងផ្អាកទីតាំងចំនួន៤កន្លែងជាបន្តបន្ទាប់។ យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភៈ នេះ

    March 22, 2021
  • សិល្បៈ

    កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។ បន្ទាប់ពីភរិយារបស់លោក ហួ ឡាវី បានទទួលមរណភាពទៅ យើងសង្កេតឃើញមហាជនជាច្រើនសម្តែងការសោកស្តាយ និងផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក។ ទោះបីជាភរិយាបានលាចាកលោកមែនពិត តែលោក ហួ ឡាវី នៅតែនឹករលឹក និងអុជទៀនអង្គុយចាំភរិយាជានិច្ច។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Lida Vy ដែលជាកូនស្រីរបស់លោក ហួ ឡាវី បានឲ្យដឹងកាលពីប៉ុន្មានថ្ងៃមុនថា “ម៉ាក់អើយដឹងអត់ប៉ាអុជទៀនបំភ្លឺមុខផ្ទះរង់ចាំម៉ាក់មកផ្ទះវិញ ថ្មើនឹងហើយប៉ាមិនគេងទេ

    March 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១០:០៧យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ សូមផ្អាកខ្លះទៅ​ ចំពោះការជួបជុំ​ ដែលអាចបង្កឲ្យមានការឆ្លងវីរុសកូវីដ១៩​ !!!!! សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសគឺការជួបជុំ ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល​ ដេីម្បីចូលរួមបង្ការ​ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩​។ បេីមិនបានជួយអ្វីដល់ក្រុមគ្រូ​ពេទ្យ​ និងសមត្ថកិច្ច​ទេនោះ​ សុំត្រឹមតែបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះ​បេីគ្មានការចាំបាច់ !!!

    March 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀល​ថ្ងៃ​អាទិត្យ ០៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១​ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ODCTM ចុះយកអ្នកជំងឺដែលមានកូវីដ ចំនួន០១នាក់ អាយុ ១៣ឆ្នាំ ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ផ្ទះលេខ១៧៦ ផ្លូវលេខ៨៦

    March 21, 2021
  • ព័ត៌មានជាតិ

    លោកស្រី ដេត ម៉ាលីណា អតីតភរិយារបស់លោកឌួងឆាយ បានធ្វើការបង្ហោះវិដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញពីសកម្មភាពអតីតស្វាមីដែលមហាជនដឹងថាជាលោក ឌួង ឆាយ ដោយប្រើប្រាស់នូវហឹង្សាមកលើរូបគាត់។ ក្រោយពីបានបង្ហោះធ្វើឲ្យមហាជនមានការរិះគន់ រហូតដល់លោក បានធ្វើការបកស្រាយទៀតផង។ ក្រោយបានមួយថ្ងៃក៏លេចចេញនូវលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលថ្វាយក្រាបបង្គំស្នើសុំ ព្រះករុណាព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ផងដែរ។ ក្នុងលិខិតក្រាបទូលថ្វាយ ព្រះមហាក្សត្រនេះដែរបានបញ្ជាក់អោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ទៅកាន់សម្តេចប្រមុខរដ្ឋស្តីទី

    March 21, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យមន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ តែត្រូវអនុវត្តវិធានសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    March 21, 2021