Khmernote Media
  • ព័ត៌មានជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រេចផ្តល់បន្ថែមថវិកាជូនដល់បណ្តាខេត្តចំនួន ១១ សម្រាប់ឧបត្ថម្ភបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកស្រុកកំណើតវិញ (សម្រាប់ត្រៀមចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ ) ខេត្តទាំង១១នោះ ដែលនឹងទទួលបានថវិកា រួមមានដូចជា៖ ១. ខេត្តបាត់ដំបង ទទួលបានថវិកា ៣០០លានរៀល ២. ខេត្តបន្ទាយមានជ័យ ទទួលបានថិវកា ៣០០លានរៀល ៣. ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២០០លានរៀល ៤. ខេត្តព្រះវិហារ ទទួលបានថវិកា ២០លានរៀល

    March 23, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៥នាក់ និងមានករណីជាសះស្បើយថ្មី ៣២នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង នាក់នោះ គឺ មាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៣៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 23, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុឲ្យដឹងថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់រថយន្ត០៤គ្រឿងទៀត ដែលបើកគេចប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ដើម្បីធ្វើការពិន័យអន្តរការណ៍។ ទី១.រថយន្តម៉ាកKIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី២.រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2T-0439 បើកបរដោយឈ្មោះ អុឹម ឃីមភេទប្រុស អាយុ៤៦ឆ្នាំ។ ទី៣.រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ។ ទី៤.រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង

    March 23, 2021
  • កូវីដ-១៩

    លោក​វេជ្ជបណ្ឌិត​សាស្ត្រាចារ្យ​មហា​បរិញ្ញា វ៉ាន់ មិច ឯក​ទេស​ព្យាបាល​ជំងឺ​សួត ជំងឺ​ហឺត និង អាលែកហ្សី បានបង្ហាញអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភ ចំពោះកូវីដ១៩ ប្រភេទមេរោគប្រែរូបថ្មី ដែលក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលសួតធ្វើអោយរលាកធ្ងន់ធ្ងរទាំងសងខាង។ លោកវេជ្ជបណ្ឌិតជួរមុខមួយរូបបានរៀបរាប់លើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា៖ “មានបទពិសោធន៍ជាង1ឆ្នាំក្នុងគ្រប់គ្រង និងព្យាបាលជំងឺកូវីដដោយគ្មានការភ័យខ្លាចឬតក់ស្លុតឡើយ ។ តែក្នុង1ខែចុងក្រោយនេះចាប់ពី 20 កុម្ភៈ 2021 ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភណាស់ ពីព្រោះវាជាប្រភេទមេរោគប្រែរូបថ្មី (variant virus strain) ដែលក្នុងរយៈពេលតែ2ទៅ5ថ្ងៃវាវាយលុកចូលសួតធ្វើអោយរលាកធ្ងន់ធ្ងរទាំងសងខាង ។ រូបភាពសួតត្រូវបានមេរោគស៊ីសុះសាច់ដ៏គួអោយខ្លាច ។ គ្មានថ្នាំណាអាចសម្លាប់វាបានទេ គឺមានតែអនុវត្តន៌អោយបានដាច់ខាតតាមប្រសាសន៌របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

    March 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅក្នុងកំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា៖ នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់បា៉ស៊ីហ្វីក និងភាគនិរតី ទទួលឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី២៥-២៨ អង្សាសេ -សីតុណ្ហភាពអតិបរមា មានពី៣៤-៣៧ អង្សាសេ -មានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទោមធ្យម ។ ២.បណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន -សីតុណ្ហភាពអប្បបរមា

    March 23, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ដសៀមរាប បានអោយដឹងនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមគ្រូពេទ្យ សហការជាមួយសមត្ថកិច្ចជំនាញ បានរកឃើញបុរសជនជាតិខ្មែរម្នាក់វ័យ ៤០ឆ្នាំ ដែលបានវិលត្រឡប់មកពីស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ត្រូវបានយកសំណាកទៅធ្វើតេស្ត មានលទ្ធផលមានវិជ្ជមានកូវីដ-១៩។ លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បានបញ្ជាក់ថា បុរស់ម្នាក់ដែលផ្ទុកមេរោគកូវីដ-១៩នេះ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានវ័យប្រមាណ៤០ឆ្នាំ ដែលបានធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ។

    March 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅក្នុងផ្ទះ។ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញរបស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំយកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩

    March 23, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថាដោយមានការចង្អុលការពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងមានបទបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ។ នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទីលោកវរសេនីយ៍ត្រី ញាណ សាវឿន នាយប៉ុស្តិ៍នបឹងខ្នារ បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់០១លើក ( បៀរ) នៅចំណុចផ្ទះរបស់ឈ្មោះ ជា អ៉ិត ស្ថិតនៅភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ + ជាលទ្ធផលឃាត់ខ្លួនបានមនុស្សញៀនល្បែងចំនួន ០៦នាក់

    March 22, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ម្នាក់បានចូលក្នុងហាងលក់គ្រឿងទេស Indian Spices នៅលើផ្លូវវត្តកោះ (៨១) រាជធានីភ្នំពេញ នៅប្រហែលម៉ោង ៧ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាងលក់គ្រឿងទេស Indian Spices ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង ៧យប់ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។

    March 22, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងការទិញ-លក់ស្វាយនៅតំបន់ផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ជាមួយឈ្មោះ អ៉ឹង ឡាង ភេទ ប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនាខេត្តសៀមរាប។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យថាខ្លួនបានជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមមេត្តាទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងយកសំណាក ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងធ្វើចត្តាឡីស័កខ្លួនឯងមួយរយៈសិន៕

    March 22, 2021