- Khmernote Media
- ព័ត៌មានជាតិ
COVID19 ដ៏គួរអោយខ្លាច ក្រោយឆ្លងពីម្នាក់ទៅម្នាក់ ដោយមិនដឹងមុខ និងនរណាអោយពិតប្រាកដ ជាពិសេស មួយរយៈចុងក្រោយនេះ វាបានឆ្លងទៅកាន់កូនក្មេងជាច្រើននាក់ផងដែរ។ ហើយថ្មីៗនេះ មានករណីឆ្លងទៅលើស្រ្តីម្នាក់ និងកូនស្រីអាយុទើបតែ១ឆ្នាំ (ឆ្លងពីប្តី ដែលកំពុងសម្រាកព្យាបាលនៅពេទ្យ) ខណៈកូនប្រុសអាយុ៤ឆ្នាំនោះមិនទាន់បង្ហាញលទ្ធផលវិជ្ជមាន តែកូនប្រុសបងរូបនេះមានអាការៈក្តៅខ្លួន ហើយក៏ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតអោយទៅជាមួយម្តាយផងដែរ! ករណីនេះ បានកើតឡើងទៅក្រុមគ្រួសារខាងលើ ស្ថិតនៅក្នុងបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៣ មីនានេះ។ មន្ដ្រីបានបញ្ជាក់ទៀតថា បច្ចុប្បន្នទីតាំងនេះ មានកូនឈ្នួលនៅក្នុងផ្ទះម្នាក់ ហើយត្រូវបានហ៊ុព័ទ្ធ និងគ្រប់គ្រងដោយសង្កាត់ដង្កោ។ ក្រុមការងារយេីងសូមជូនពរអោយក្រុមគ្រួសាររបស់ពួកគាត់ឆាប់ជាសះស្បើយ និងអាចត្រឡប់មកជួបជុំគ្រួសារបាននាពេលឆាប់ៗនេះ៕ ដោយ៖ បងម៉េង
March 24, 2021 - សិល្បៈ
បើតាមការបង្ហោះអោយដឹងនៅលើ Story របស់កញ្ញា វី ឌីណែត តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានអោយដឹងថា នាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ ក្រោយពេលព្យាបាលអស់រយៈពេលជិត២សប្តាហ៍មកនេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា វី ឌីណែត បានចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដែលគិតមកទល់ថ្ងៃនេះមានរយៈពេល១៣ថ្ងៃហើយ ដោយពេលនេះនាងបានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ខណៈដែលបងស្រីរបស់នាងមានផ្ទៃពោះជាង៧ខែ បានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅសណ្ឋាគារ The Great Duke៕
March 23, 2021 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋអំពីករណីរកឃេីញអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ នៅខេត្តស្វាយរៀង ដោយរដ្ឋបាលខេត្តស្វាយរៀង បានចាត់ក្រុមស្រាវជ្រាវ និងតាមដានរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្លឹបហាត់ប្រាណ Fit Zine រាជធានីភ្នំពេញ បានធ្វើតេស្ត មានវិជ្ជជំងឺកូវីដ-១៩ និងបានមកលេងផ្ទះម្ដាយ ដែលមានបងប្អូនបង្កើតចំនួន០៦នាក់ ស្ថិតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុកស្វាយរៀង និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន០៩នាក់ និងអ្នកប៉ះពាល់ដោយប្រយោលមានចំនួន២១១នាក់ ជាមួយបុរសខាងលើ។ រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុរសខាងលើ ត្រូវដាក់ខ្លួនឲ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងសូមបងប្អូនពលរដ្ឋ ចូលរួមអនុវត្តឲ្យម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវវិធានការអនាម័យ
March 23, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្ដីពី ការផ្អាកបណ្ដោះអាសន្នការធ្វើចរាចរណ៍ចេញ-ចូលផ្លូវ០១ ខ្សែនៅតំបន់ទំនប់រលកក្រោយសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា ស្ថិតនៅក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រួសាររបស់លោក រឿន រុន ដែលមានសមាជិកចំនួន៥នាក់ (ឈ្មោះ រឿន រុន ឈ្មោះ កុយ មុំ ឈ្មោះ រុន រស្មី ឈ្មោះ រុន សុខសាន និងឈ្មោះ រុន សុខហេង) បានធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១
March 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅអូតែលកប៉ាល់ខ្យល់បរិសុទ្ធ (TST 2020) ស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ ចាប់ពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១ តទៅ។ បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) នៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សូមអរគុណ
March 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាលបានច្រានចោលការលើកឡើងរបស់មនុស្សមួយចំនួនដែលថាករណីជំងឺកូវីដ-១៩គឺជាការសម្តែង បើទោះបីមានអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះក៏ដោយ។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន បានជឿតាមការឃោសនាអកុសលរបស់ជនខិលខូច ដែលបានចោទលើរាជរដ្ឋាភិបាលចំពោះករណីកូវីដ-១៩គឺជាការសម្ដែង ផ្នែកនយោបាយ បើទោះជាមានអ្នកស្លាប់ជាបន្តបន្ទាប់ក៏ដោយ។ លោកជំទាវវេជ្ជបណ្ឌិតបញ្ជាក់ថា គ្មានរដ្ឋាភិបាលណា យកអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួនមកលេងសើចនោះទេ ខណៈដែលករណីនេះគឺបានកើតឡើងនៅទូទាំងសកលលោក និង បណ្តាប្រទេសដែលជាប់នឹងកម្ពុជាក៏មានករណីបែបនេះដែរ។ ហេតុដូចនេះលោកជំទាវវេជ្ជបណ្ឌិត សុំឱ្យប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាដែលមិនពិត ដែលធ្វើឱ្យពលរដ្ឋទាំងអស់ភ្លេចភ្លាំង មិនបានអនុវត្តន៍តាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញជាបន្តបន្ទាប់ ដែលនាំឱ្យមាន ការឆ្លងនូវវីរុសកូវីដបំប្លែងខ្លួនថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ។ សំឡេង៖« ពីព្រោះបច្ចុប្បន្ននេះមានបងប្អូនយើងមួយចំនួន
March 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា អំណោយដ៏ថ្លៃថ្លា ជាអង្ករ និង ថវិកា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារ នៃសព លោកស្រី អ៉ីន ម៉ានីតា ដែលបានទទួលមរណភាព ដោយសារ ជំងឺកូវីដ-១៩ ។ នៅថ្ងៃអង្គារ
March 23, 2021 - កូវីដ-១៩
សេចក្តីជូនដំណឹង របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិចបានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅ ភោជនីយដ្ឋាន ឡាក់គីបឺរហ្គឺ (Lucky Burger) ផ្លូវ ២០១១ (ឈូកមាស) សែនសុខ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) នៅ វិទ្យាល័យបាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬ មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងថ្ងៃនេះចំនួនអ្នកមានជំងឺកូវីដ-១៩ ដែលបានឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួនសរុប ១២៦៦នាក់ហើយ និងមានអ្នកស្លាប់ចំនួន៥នាក់៕
March 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ
March 23, 2021 - សិល្បៈ
បើតាមលិខិតជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់អោយដឹងថា មានករណីមរណភាពអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតហើយដែលជាករណីទី៥នៅកម្ពុជា លើស្ត្រីជនជាតិខ្មែរ អាយុ៦២ឆ្នាំ និងគេស្គាល់ថាជាម្តាយរបស់តារាកំប្លែងស្រីពីន ក្នុងក្រុមកំប្លែងនាយក្រឹម។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានអោយដឹងទៀតថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺរូបនេះមានអាការហត់ នឹងបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់មកបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។ ការពិនិត្រសុខភាព និងថតសួតបានឃើញថាអ្នកជំងឺបានរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង (ដោយមានអាការហត់ ២-៣ថ្ងៃមុនចូលមកសម្រាកព្យាបាល ព្រមទាំងមានជំងឺធាត់មួយកម្រិតទៀតផងដែរ) លុះថ្ងៃទី២១ ដដែលក្រុមគ្រូពេទ្យបានប្រើប្រាស់ឧបករណ៍ជំនួយផ្លូវដង្ហើម តែសួតគាត់កាន់តែខ្សោយទៅៗ ជាអកុសលមិនអាចជួយសង្គ្រោះបាន គាត់ក៏បានទទួលមរណភាព នៅវេលាម៉ោង ០៥:៤០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕
March 23, 2021









