Khmernote Media
  • ព័ត៌មានជាតិ

    តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ កាលពីថ្ងៃមិញនេះ ហើយយោងតាមការសំភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក អ្នកនាងសួស វីហ្សា បានរៀបរាប់ថា ខ្លួនប្រហែលជាឆ្លងពីមិត្តរួចអាជីព ដែលបានច្រៀងរួមគ្នាក្នុងស្ទីយោ តាំងពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ម្លេះ។ ក្រោយពេលដែលទទួលបានលទ្ធផលមិត្តរួចអាជីពវិជ្ជមានអ្នកនាង និងស្វាមីបានគេងបន្ទប់ដោយឡែក ហើយបានធ្វើតេស្ត រហូតដល់ទៅ២លើកតែទទួលបានលទ្ធផលអវិជ្ជមាន ហើយមិនមានអាការៈចេញរោគសញ្ញាអ្វីឡើយ។ នៅថ្ងៃទី ២១ នេះស្រាប់តែអ្នកនាងធ្វើទុក្ខហៀរសំបោរ មានស្លេសច្រើន ហើយសម្លេងប្រែជាខុសប្លែក ថែមទាំងឈឺបំពង់ក និងមានឈឺក្បាលផងដែរ ទើបអ្នកនាងមិនអស់ចិត្តក៏បបួលស្វាមីទៅធ្វើតេស្តម្តងទៀត

    March 22, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨

    March 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលប៉ះពាល់មនុស្សច្រើន មានហានិភ័យខ្ពស់ ដែលប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩។ ជាមួយគ្នានោះ ប្រសិនបើប្រជាពលរដ្ឋទាំងនោះ ជាបុគ្គលិកសុខាភិបាល គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ នគរបាលយុត្តិធម៌ បុគ្គលិកអនាម័យ និងអ្នកបើកតាក់ស៊ី ដែលជាជួរមុខ ហើយប៉ះពាល់ជាមួយសាធារណជនច្រើន ព្រមទាំងកំពុងរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀសំបោរ ហត់ ឬពិបាកដកដង្ហើម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យទៅធ្វើតេស្តវីរុសកូវីដ-១៩

    March 22, 2021
  • កូវីដ-១៩

    យោងតាមសារដ៏ខ្លីមួយរបស់ផេកទូរទស្សន៍ BTV បានអោយដឹងពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ដែលកំពុងស្ថិតស្ថានភាពគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយសភាពអ្នកជំងឺមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ សារខ្លីនេះជាការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន ដែលបានរៀបរាប់ប្រាប់ទៅស្ថានីទូរទស្សន៍ BTV។ ថ្លែងប្រាប់ BTV ទាំងទឹកភ្នែក អួលដើមក លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងដោយក្តីព្រួយបារម្ភថា « ពេលនេះអ្នកជំងឺកូវីដ-១៩មួយចំនួនមានសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយក្រុមគ្រូពេទ្យបាននឹងកំពុងយកចិត្តទុកដាក់បំផុតក្នុងការព្យាបាល។ទៅពេលខាងមុខទៀតមិនដឹងករណីស្លាប់នេះ មានកម្រិតណានោះឡើយ…»។

    March 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានអំពី សកម្មភាពបោសកាកសំណល់សំរាមសល់ពីការលក់ដូរបាយឆាមីឆានាពេលយប់ ចូលទៅក្នុងមាត់លូបង្ហូរទឹករួចមក នាវេលាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌមានជ័យ ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានចុះទៅណែនាំបុគ្គល២នាក់ដែលជាអ្នកប្រព្រឹត្តិ មកធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពមិនល្អនេះទៀត ដែលទីតាំងនេះស្ថិតនៅចំណុចមុខ ផ្ទះពេទ្យធ្មេញចាក់អង្រែ លេីកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ អ្នកលក់បាយឆាមីឆា២នាក់បងប្អូនខាងលើ មានឈ្មោះ លី សារ៉េត ភេទស្រី អាយុ២៧ឆ្នាំ និងម្នាក់ទៀតជាប្អូនបង្កើតមានឈ្មោះ លី មៃឃ័រ ភេទប្រុស អាយុ២៤ឆ្នាំ។

    March 22, 2021
  • កូវីដ-១៩

    បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា បុរសជនជាតិខ្មែរម្នាក់មានអាយុ៧៥ឆ្នាំម្នាក់​ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មកាធិការជាតិអូឡាំពិចកម្ពុជា បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកមិញនេះ។ សេចក្តីសន្និដ្ឋាន បានឲ្យដឹងថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ១៩៕

    March 22, 2021
  • ព័ត៌មានជាតិ

    ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា សូមគោរពជូនឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថចំពោះព្រះសង្ឃ តាមមាត្រា ៥១៦ , បទញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៦  និងបទគម្រាមកំហែងថានឹងសម្លាប់តាមមាត្រា ២៣៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ កាលពីថ្ងៃទី ១៤ មីនា ឆ្នាំ២០២១ លោកផែង វណ្ណៈ បានធ្វើការជេរប្រមាថចំពោះព្រះសង្ឃតាមរយៈ Comment ថា  ៉ ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះអ្នកប្រព្រឹត្ត”។

    March 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បើទោះបីមមាញឹកក្នុងការទប់ស្តាត់ការរាលដាលជំងឺកូវីដ១៩ និងទោះបីជាគូភាគីទាំងពីរ ស្រុះស្រួលគ្នាដោយសន្តិវិធី ដោយភាគីបង្កហេតុ(សន្តិសុខទារភាស៊ី) សុខចិត្តសងសំណងខូចខាត អោយភាគីរងគ្រោះ(អ្នកលក់ពងទា) ក៏ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវរកយុត្តិធម៌ជូនអ្នកលក់ដូរតូចតាចដែរ ហើយឯកឧត្តមអភិបាល បញ្ជារឱ្យគ្រប់ផ្សារទាំងអស់ ក្នុងខេត្តព្រះសីហនុ អនុវត្តអោយខានតែបាន នូវសារាចរលេខ ១១សវ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការលុបការបង់ថ្លៃ ចំពោះប្រជាជនលក់ដូរតាម កញ្ច្រែង កញ្ជើ ល្អី បើមិនអនុវត្តតាមនឹងទទួលនូវទោសពិន័យ។ នារសៀលថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក

    March 22, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៧៣នាក់ និងមានករណីជាសះស្បើយថ្មី ១៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៨នាក់នោះ គឺ មាន០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៧៣នាក់នេះ ក្រសួងរកឃើញចាស់ៗ ដែលមានអាយុលើស៦០ឆ្នាំចំនួន ០៥នាក់ រួមមាន៖ ១- ស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ២- ស្ត្រីជនជាតិខ្មែរ អាយុ ៦៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ

    March 22, 2021
  • សិល្បៈ

    បើតាមការរាយការណ៍ពីអ្នកយកព័ត៌មានរបស់សារព័ត៌មានខ្មែរណូតយើងបានអោយដឹងថា តារាចម្រៀង ថែល ថៃ បានរកឃើញថាមានវិជ្ជមានកូវីដ-១៩ និងត្រូវបានក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល បញ្ជូនយកទៅព្យាបាល ខណៈដែលសមត្ថកិច្ចបានធ្វើការចុះហ៊ុមព័ទ្ធទីតាំងមន្ទីរសំរាកព្យាបាល និងសម្ពព សុខាបញ្ញា ដោយសារតារាចម្រៀងរូបនេះ បានទៅសម្រាកព្យាបាលកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា តារាចម្រៀង ថែល ថៃ មានអការៈក្តៅខ្លួន ធ្លាប់បានមកពិនិត្យកំដៅ នៅមន្ទីរសម្រាកព្យាបាល និងសម្ពព សុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មីនា២០២១ ទេីបនៅព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២១នេះ អាជ្ញាធរក្រុងតាខ្មៅ រួមនិងអនុប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានចុះហ៊ុមព័ទ្ធបិទទីតាំងមន្ទីរសំរាកព្យាបាល

    March 22, 2021