Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ​ បុរសម្នាក់ដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ដែលប្រឆាំងជំងឺកូវីដ-១៩ ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឲ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។ បុគ្គលរូបនោះបានបង្ហោះវីដេអូនៅក្នុង TikTok ប្រឌិតព័ត៌មានមិនពិត ដោយប្រាប់កម្មករកុំឲ្យចាក់វ៉ាក់សាំង ព្រោះអាចមានគ្រោះថ្នាក់ទៅថ្ងៃមុន។ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ឃាត់ខ្លួនបានតែម្ដង​។ អាជ្ញាធរមានសមត្ថកិច្ចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាអនុវត្តតាមវិធានសុខាភិបាល អោយបានខ្ជាប់ខ្ជួន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

    March 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែមរបស់សាធារណរដ្ឋ​ប្រជា​មានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិរបស់ចិន ប្រគល់ជូន​ក្រសួង​ការពារ​ជាតិ​​កម្ពុជា នឹងមកដល់ប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺនៅចុងខែ​មីនានេះ។ នេះបើតាមការអះអាងរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា “ខ្ញុំសូមបញ្ជាក់ថា វ៉ាក់សាំង​ស៊ីណូហ្វាម ដែលជាជំនួយលើកទី២ របស់ចិន ចំនួន៣០ម៉ឺនដូស នឹងមកដល់ប្រទេស​កម្ពុជាយើង នាពេលឆាប់ៗខាងមុខនេះ ហើយវ៉ាក់សាំងនេះនឹងប្រគល់ជូនមក​ក្រសួង​ការ​ពារជាតិ ដើម្បីដាក់ចូលក្នុងឃ្លាំង នឹងបន្ដចាក់ជូនកងទ័ព

    March 24, 2021
  • កូវីដ-១៩

    តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅ ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកស្នាក់នៅ PS Crystal Condominium ផ្លូវលេខ 10BT ភូមិសន្សំកុសល​ 5​ សង្កាត់បឹងទំពន់ទី 1 ខណ្ឌមានជ័យ ចាប់ពីថ្ងៃទី ១0 ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19)។ រូបតំណាង បងប្អូនដែលមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្តនៅ ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ និង

    March 24, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៩នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៩នាក់នោះ គឺ មាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ២៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង២៩នាក់នេះ ក៏មានកុមារ០៤នាក់ផងដែរ រួមមាន៖ ១-កុមារីជនជាតិខ្មែរ អាយុ ០៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំញាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ២- ទារិកាជនជាតិខ្មែរ អាយុ ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ

    March 24, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ២៩នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ២៩នាក់នោះ គឺ មាន ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ២៧នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 24, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីសម្រេចស្តីពីការបិទការចេញ-ចូលជាបណ្តោះអាសន្ន មន្ទីរសម្រាកព្យាបាលទេពនិម្មិតក្រុងសួង ស្ថិតនៅក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងមន្ទីរសម្រាកព្យាបាលមេឌីកា ២៤ម៉ោង ស្ថិតនៅក្នុងភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈ ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ រហូតដល់មានសេចក្តីសម្រេចជាថ្មី។

    March 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ សិល្បករកម្ពុជា បានឲ្យដឹងថា ដោយមើលឃើញពីការអាណិតអាសូ និងចូលរួមរំលែកទុក្ខផងនោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវហ៊ុនម៉ាណា ដែរត្រូវជាកូនប្រុសកូនស្រីបង្កេីតរបស់សម្តេចតេជោរ ហ៊ុនសែន និងសម្តេចកិតិព្រឹទ្ធឹបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន 🙏🏼❤️ បាទចាត់អោយឯកឧត្តម ជិន ប៊ុនធឿន បាននាំយកថវិការចំនួន 1000$ (មួយពាន់ដុល្លា) ចូលបុណ្យម្តាយរបស់ អ្នកនាងស្រីពិន 🙏🏼ផ្ដល់ជូននាយក្រឹម និងស្រីលាភ ។ កញ្ញា ស្រីពិន ទោះបីមិនបានមក ក៏នាងបាននិយាយថា៖ ខ្ញុំសូមអគុណឯកឧត្តមនិងលោកជំទាវដ៍ខ្ពង់ខ្ពស់បំផុតអស់ពីដួងចិត្ត 🙏🏼សមទេវតាជួយតាមថែរក្សាការពារក្រុមគ្រួសារសម្តេចទាំងទ្វេរអោយមានសុខភាពល្អ

    March 24, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១​ ខណ្ឌទួលគោក​ បានចុះដល់ទីតាំងជួបជុំផឹកសុី​ បង្កសម្លេងរំខាន​ ដេីម្បីធ្វេីការណែនាំ​ និងបញ្ឈប់សកម្មភាពរំខានទាំងនេះ​ ម្យ៉ាងវិញទៀតការជួបជុំមនុស្សច្រេីន​គឺផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល​។ សូមចូលរួមអនុវត្តវិធាន​ ៣ការពារ​ ៣កុំ​ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល​ !!!

    March 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កូវីដមិនទាន់ចប់ ក្រុមសង្គមងងឹតចេញធ្វើសកម្មភាពគ្រប់ប្រភេទ ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបពីនារីវ័យក្មេងស្រស់ស្អាតម្នាក់បានសម្រេច កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នៅចំណុចមុខមន្ទីពេទ្យកុមារជាតិ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រួចព្យាយាមបើករត់ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញចាប់រហូតមកដល់ផ្លូវ ១១៨ ខាងក្រោយក្រសួងថ្នាក់អភិវឌ្ឍន៍ ក្នុងសង្កាត់មិត្តភាពខណ្ឌ៧ មករាទើបឃាត់ខ្លួនបាន។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទី១មានឈ្មោះ ដួងចន្ទ័បញ្ញា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវមាត់ទន្លេង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ទី២មានឈ្មោះលៀវ សៀវឡុង ភេទប្រុសអាយុ ១៧ ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៅសាលាឫស្សីកែវ ស្នាក់នៅមិនពិតប្រាកដ

    March 24, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ឈ្លោះគ្នាបែកផ្សែងរហូតប្រតាយប្រតប់គ្នាផ្អើលប៉ូលិសនាំទៅប៉ុស្តិ៍ទាំងកណ្ដាលយប់ ដែលផ្ដើមចេញពីរឿងកង់បីឥណ្ឌាបើកមកស៊ីផ្លេច្រើនដងពេក ធ្វើឲ្យយុវជនដែលកំពុងជិះម៉ូតូឌុបនារី២នាក់ទៀតម្នាក់ជាសង្សារ ក៏ខឹងជិះតាមទៅសួរនាំ រហូតខាងកង់បីឥណ្ឌាកៀរម៉ូតូបណ្ដាលឲ្យដួល ហើយជិះចេញទៅក៏ត្រូវខាងម៉ូតូជិះតាមទៅឃាត់បានវិញ ដោយទាំងសងខាងសុទ្ធតែស្រវឹងស្រឿងៗរៀងខ្លួន បានចោទគ្នាទៅវិញទៅមករកខុសត្រូវមិនឃើញ រហូតកើតមានហិង្សាប្រតាយប្រតប់គ្នា ផ្អើលដល់ប៉ូលិសខណ្ឌទួលគោក ចេញអន្តរាគមន៍នាំទៅសាកសួរ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង០០:៥០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ៥៩២ កែងផ្លូវ៣១៣ ខាងលិចស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ (ប្រហែល៣០ម៉ែត្រ) សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ Scoopy ពណ៌ស (មិនចាំស្លាកលេខមួយគ្រឿង) ឌុបនារី២នាក់

    March 24, 2021