- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅហាង Carl’s Jr ស្ថិតនៅផ្ទះលេខ៥៥, ផ្លូវ៣១០ កែង ផ្លូវប៉ាស្ទរ័, សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧៖៤០នាទី។ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
March 25, 2021 - ព័ត៌មានជាតិ
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើលិខិតមួយគោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីស្នើសុំផ្តល់កិច្ចសហការអនុវត្តវិធានបច្ចេកទេសក្នុងការពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្តាសាយបក្សីក្នុងអនុក្រម A/H5N1 នៅបឹងស្នេហ៍ ទួលពាន់តាឡី ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងលិខិតដដែលនោះបានបន្តអោយដឹងដែរថា ដោយផ្អែកលើលទ្ធផលវិភាគលេខ២១១/២១ វ.ជ.ស.ស.ផ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ហាញថា មានវត្តមានវីរុសជំងឺផ្តាសាយបក្សី ដែលបង្កដោយវីរុសក្នុងអនុក្រម A/H5N1។ ដើម្បីជ្រាបច្បាស់សូមអានលិខិតខាងក្រោម៖
March 25, 2021 - កូវីដ-១៩
តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានញ៉ាំអាហារ នៅហាង ឡាក់គីបឺរហ្គឺរ (Lucky Burger) សាខា អគារ Exchange Square ផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19)។ បងប្អូនដែលមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្តនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម
March 25, 2021 - កូវីដ-១៩
តាមការអំពាវនាវរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះបានអោយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅ អគារ Exchange Square ផ្លូវលេខ ៦១, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19)។ បងប្អូនដែលមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមប្រញាប់ទៅធ្វើតេស្តនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សូមអរគុណ! រូបតំណាង
March 25, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក ក្រុងសៀមរាប បានអះអាងថា បុរសម្នាក់អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋានស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលក្រសួងសុខាភិបាល បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ គឺមិនជាប់ពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នោះឡើយ ព្រោះបុរសនេះ បានឆ្លងជំងឺកូវីដ-១៩ ពីភ្ញៀវទេសចរបរទេសម្នាក់ ក្នុងអំឡុងពេលដែលគាត់មកខេត្តសៀមរាប ហើយបុរសរូបនេះជាអ្នករថយន្តដឹកភ្ញៀវនោះ ។ ចៅសង្កាត់ខាងលើ បានបញ្ជាក់បន្ថែមថា ភ្ញៀវទេសចរបរទេសរូបនោះ បានបញ្ចប់ការធ្វើចត្តាឡីស័ក
March 25, 2021 - កូវីដ-១៩
នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សាលាសង្កាត់ស្ទឹងមានជ័យទី១ បានបញ្ជាក់ថារកឃើញករណីវិជ្ជមានថ្មីកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ អាយុ២៧ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលលេខ២២៥ ក្នុងអគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមរយៈផេកហ្វេសប៊ុក សាលាសង្កាត់ស្ទឹងមានជ័យទី១ បានរៀបរាប់ថា៖ “នៅគោលដៅថ្មីមាន : ករណីរកឃើញ វិជ្ជមានកូវីដ១៩ ម្នាក់ នៅវេលាម៉ោង៩÷៥០នាទី ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២១ នៅចំណុចអាគារ ហុកអាន ផ្លូវ៣៧១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
March 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ រាជធានីភំ្នពេញ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៨ (GS8-F19&F22) មូលហេតុមានរថយន្តបែនដឹកដីមិនបានទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្វើឲ្យបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) មួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅរួមមាន៖ ទី១.ផ្លូវចំការដូង ភូមិខ្វា ភូមិស្រុកចេក ភូមិព្រែកប្រណាក់ ភូមិបានគូ សង្កាត់ជើងឯក សង្កាត់ដង្កោ និងសង្កាត់ព្រៃស ខណ្ឌដង្កោ ទី២.សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
March 25, 2021 - កូវីដ-១៩
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចជុំវិញករណីមរណភាពអ្នកជំងឺ២នាក់ ដែលបានត្រូវបានមេរោគកូវីដ-១៩ វាយលុកសួតធ្វើអោយរលាកសួតធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។ អ្នកស្លាប់ទី១៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ជិតផ្សារសាមគ្គី) ។ គាត់ជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត) និងមានស្រុកកំណើតនៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានជំងឺធាត់កំរិត១ និងលើសឈាម។ ក្រុមគ្រូពេទ្យរកឃើញមានរលាកសួតធ្ងន់ធ្ងរទាំងសងខាង និងមានខ្សោយសួតខ្លាំង។ តេស្តឃើញជំងឺកូវីដ១៩
March 25, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ ហាង The Asia Kitchen សាខា ផ្សារទំនើបអ៊ីអន ១ (AEON 1) ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៤៖៥០ តទៅ។ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕
March 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញតារាងបញ្ជីឈ្មោះទីតាំងនិងលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ គួរបញ្ជាក់ផងដែរថា ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មាននៅមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសរុប១៩កន្លែង ក្នុងរាជធានីភ្នំពេញ៕ ប្រភព៖ ក្រសួងព័ត៌មាន
March 25, 2021









