Khmernote Media
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាបបានអោយដឹងថា រដ្ឋបាលខេត្តបានរកឃើញវិជ្ជមានកូវីដ-១៩ លើបុគ្គលម្នាក់ទៀតដែលជាបុគ្គលទី៧ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ទៅលើឈ្មោះ ពៅ ឧស្សាហ៍ ភេទស្រី អាយុ១៧ឆ្នាំ ជាបុគ្គលិកហាងកាហ្វេលឹង្គ១០០០ ស្ថិតនៅភូមិតាកុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សេចក្តីប្រកាសព័ត៌មានដដែលនោះបានអោយដឹងទៀតថា បុគ្គលខាងលើគឺមានទំនាក់ទនងជាមួយលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ ដែលបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤

    March 26, 2021
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ តាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច អធិការនគរបាលស្រុកបាកាន បានស្រាវជ្រាវរកឃើញ និងហៅឈ្មោះ ហែម ធារឹទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំជង ឃុំត្រពាំជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាម្ចាស់គណនី ហ្វេសប៊ុក អាចយ ស្មោះស្នេហ៍ ដែលបានសសេរបង្ហោះ បំភ្លៃព័ត៌មានមិនពិតថា នៅរោងចក្រស្នាមព្រះ មានករណីឆ្លងជំងឺកូវីត ១៩ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ មកអធិការស្រុក

    March 26, 2021
  • សិល្បៈ

    តាមរយៈដំណឹងដែលទទួលបាននៅមុននេះបន្តិចបានអោយដឹងថា អ្នកនាង ចាន់ កែវនិមល ពិធីការនីល្បីឈ្មោះប្រចាំទូរទស្សន៍ហង្សមាស បានជាសះស្បើយពីជំងឺកូវីដ-19 ហើយក្រោយទទួលបានការព្យាបាលរយៈពេលជាង១០ថ្ងៃកន្លងទៅ។ នៅក្នុងនោះដែរពិធីការនីល្បីឈ្មោះរូបនេះក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងថា៖ “គ្រាន់តែខ្សែ១សសៃពទ្ធ័ផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹមតែអ្វីៗត្រូវទទួលយកការពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុណ្ណាក៏មិនថ្អូញថ្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តអោយតតាំងនឹងភាពលំបាកមួយនេះជាពិសេសអរគុណអ្នកម៉ែ ហ៊ុនស៉ីណាតដែលតែងតែផ្ញើរសារមកកូនសឹងរាល់ថ្ងៃ មិនអោយកូនភ័យ មិនអោយកូនរួញរានិងឧបសគ្គទាំងនេះថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង”

    March 26, 2021
  • កូវីដ-១៩

    រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៦នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 26, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ក្រុមជនសង្ស័យជាជនជាតិចិន-វៀតណាមមានប្រុសស្រីចំនួន១៤នាក់ ស្របពេលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងព្រួយបារម្ភនិងភ័យខ្លាចជម្ងឺកូវីដ១៩ ស្រាប់តែក្រុមនេះបែកគំនិតបន្លំខ្លួនធ្វើជាក្រុមគ្រូពេទ្យជួរមុខចុះយកសំណាក ដោយប្រឌិតថាមានករណីសង្ស័យកូវីដ១៩ ហើយឈានទៅចាប់ជំរិតជនជាតិចិនម្នាក់ទារប្រាក់ចំនួន៣ម៉ឺនដុល្លារ ហើយត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនបានជាបន្តបន្ទាប់ផងដែរ។ ករណីបង្ក្រាបក្រុមចាប់ជំរិតទារប្រាក់នេះ ធ្វេីឡើងកាលពីវេលាម៉ោង០៤ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចទីតាំងផ្ទះលេខ០៤ និងលេខ០៦ ផ្លូវលេខ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ POSITANO BOUTIQUE HOTEL ហើយកម្លាំងជំនាញបានរំដោះបុរសជនជាតិចិនរងគ្រោះម្នាក់ដោយសុវត្ថិភាព។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយក្រុមការងារខ្មែរណូតដឹងថា ករណីចាប់ជំរិតទារប្រាក់នេះ កើតឡើងកាលវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុម

    March 26, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្រលាញ់គ្នាជិត៣ឆ្នាំ គ្រួសារខាងប្រុសមិនពេញចិត្ត ហើយកុហកថាតាមគ្រួសាររួចមកសុំបែកគ្នាទៀត ធ្វើឲ្យនារីរូបស្រស់ម្នាក់តូចចិត្តតូចថ្លើម មិនគួរណាមនុស្សប្រុសបោកប្រាស់ដូច្នេះ ទាល់គំនិតគិតខ្លី លែងចង់រស់នៅលើលោកនេះទៀត ក៏ហៅកង់បីឥណ្ឌា ជិះមកឈប់លើស្ពាន រួចក៏សម្រេចចិត្តលោតទឹកសម្លាប់ខ្លួនចូលទន្លេបាត់ បន្សល់តែកាបូបខ្មៅមួយ និងស្បែកជើងមួយគូ នៅលើស្ពានជ្រោយចង្វារ តែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីទាបភ្លឺ ចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចលើស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារថ្មី) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់ក្រុមការងារខ្មែរណូតយើងថា មានស្ត្រីម្នាក់មិនដឹងមានវិបត្តអ្វីនោះទេ ទើបបានជាសុញគំនិតគិតខ្លី បានជិះកង់បីឥណ្ឌាមួយគ្រឿង មកឈប់នៅលើស្ពានជ្រោយចង្វារ (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ) ទើបបងប្អូនអ្នកសារព័ត៌មានជាច្រើន

    March 26, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចទាក់ទងទៅនឹងករណីបុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី៨ នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសេចក្តីប្រកាសព័ត៌មានបានអោយដឹងថា បុរសរូបនេះបានធ្លាក់ខ្លួនឈឺដោយក្តីខ្លួន និងក្អកប្រហែលជា៣ទៅ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ធ្ងរក៏បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ក្រសួងបានសង្កត់ធ្ងន់ថា ដោយមានការសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកគាត់ទៅពិនិត្រភ្លាមៗ ហើយរកឃើញថាគាត់មានផ្ទុកវីរុសកូវីដ-១៩ ហើយក្រុមគ្រូពេទ្យក៏បានព្យាបាលគាត់តាមបច្ចេកទេស និងប្រើប្រាស់ម៉ាស៊ីនជំនួយការដកដង្ហើម តែជាអកុសល ក្នុងរយៈពេលតែកន្លះម៉ោងប៉ុណ្ណោះ គាត់បានធ្វើមរណកាលទៅតែម្តង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១៕

    March 26, 2021
  • សិល្បៈ

    នារសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ អ្នកនាង សុគន្ធ នីសា តារាចម្រៀងជួរមុខដ៏ល្បីឈ្មោះមួយរូបក្នុងផលិតកម្មហង្សមាស បានធ្វើការប្រកាសជាសាធារណៈនៅលើគណនីហ្វេសប៊ុកថា អ្នកមានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ហើយប្រាប់ឲ្យបងប្អូនទាំងអស់មានការប្រុងប្រយ័ត្ន។ នៅមុននេះបន្តិច អ្នកនាង សុគន្ធ នីសា បានប្រកាសថា អ្នកបានជាសះស្បើយហើយ ដោយអ្នកនាងបានឲ្យដឹងថា “ថ្ងៃនេះខ្ញុំបាន​ ជាហេីយ​ គ្រូពេទ្យថាខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហេីយ​ តែក៏ត្រូវបន្តការ​ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន​ 14​ ថ្ងៃបន្ថែមទៀត​ដែរ​ ខ្ញុំនឹង​ គោរពតាមគោលការនេះ​ ដេីម្បីសុវត្ថិភាព​ ក្រុមគ្រួសារខ្ញុំ​ 🙏❤️️”៕

    March 26, 2021
  • ព័ត៌មានជាតិ

    លោកគ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង បានបញ្ចេញសំណេររំជួលចិត្តមួយដែលលោកគ្រូបានប្រាប់ថា បានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និងអ្នកជំងឺជាច្រើនទៀត។ លោកគ្រូ វ៉ា ម៉េង បានរៀបរាប់ថា៖ ខ្ញុំបាទនិងក្រុមការងារក្នុងមន្ទីពេទ្យមិត្ភភាពខ្មែរសូវៀតបានព្យាយាមតថ្លៃជាមួយយមរាជដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែនដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពីមជ្ចុរាជហើយក្រុមគ្រូពេទ្យនៅទីនេះបានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូអឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសាសន៏ស្បើយក្នុងពេលឆាប់ៗ។ អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សារអ្នកជម្ងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។ អ្នកជម្ងឺនៅតែបន្តស្លាប់រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាពក្នុងការតថ្លៃនិងយោមរាជដើម្បីយកជីវិតពួកគាត់ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។ ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង

    March 26, 2021
  • កូវីដ-១៩

    យោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងប្រាប់អង្គភាពសារព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះថា មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀតហើយ គឺជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តីចាស់ ឃុំព្រែកហ្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ អ្នកជំងឺកូវីដ១៩រូបនេះបានចូលទៅមន្ទីរពេទ្យរុស្ស៉ី នៅវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង១៦រសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ ដោយជាករណីសង្ស័យ

    March 26, 2021