Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តស្តារិចមួយគ្រឿង បោះពួយក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកបុកឡើងលើខឿនសួនពុះចែកផ្លូវ ចំណែកឯរថយន្តបង្កបាក់កាឡេកង់មុខខាងឆ្វេង បើកទៅមុខលែងរួច និងខូចខាតដើមឈើតូចៗ ដែលដាំលំអរលើសួនច្បារអស់ជាច្រើនដើម តែអ្នកបើកបរហៅរថយន្តមករៀបចំចងខ្សែបម្រុងសណ្ដោងចេញពីកន្លែងកើតហេតុ តែត្រូវប្រជាពលរដ្ឋឃើញក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់រថយន្តតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨:៤០នាទីយប់ ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ អ្នកដំណើរដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AS-4685 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានបោះពួយក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ

    March 28, 2021
  • ព័ត៌មានជាតិ

    ​ស្វាយ​រៀង​ ៖​ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែមីនា​នេះ​ថា​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ក្រុមការងារ​ស្រាវជ្រាវ​ និង​តាមដាន​បុគ្គល​សង្ស័យ​ថា​មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩​ខេត្ត​ បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​នឹង​ ស្ត្រីជន​ជាតិខ្មែរ​ឈ្មោះ​ ទៀង​ អូន​ អាយុ​២៧​ឆ្នាំ​ មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ រស់នៅ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ដំណើរ​តាម​រថយន្តឈ្នួល​ មក​ធ្វើ​ពិធីសូត្រមន្ត​ឡើងផ្ទះ​ នៅ​ភូមិ​ឈើភ្លើង​ ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ ខេត្តស្វាយរៀង​ ។​ ​ក្រុមការងារ​បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​ រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ និង​ប្រយោល​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​ខាងលើ​មាន​ចំនួន​៥១​នាក់​(​ស្រី​២៥​នាក់​)​ ក្នុង​នោះ​ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ ១៩​អង្គ​/​នាក់​ និង​ប្រុ​យោល​ ៣២​នាក់​ ៕

    March 28, 2021
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២១:០០នាទីមានករណីក្មេងទំនើងមួយក្រុមមានគ្នា៣នាក់ បានកាប់បំផ្លាញរថយន្តស៉ីរ៉ែនពេទ្យដឹកអ្នកជម្ងឺ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឱ្យដាច់ថ្នាំឡាន កំពិតទ្វាខាងស្តាំ និងបែកកញ្ចក់ខាងមុខ ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១

    March 28, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងកិច្ចការពិសេស SDU របស់ស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយរងការិយាល័យតម្រួតការពារ នឹងអន្តរាគមន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឃាត់ក្រុមយុវវ័យ ដែលជួបជុំគ្នាយ៉ាងពពាក់ពពូន មិនខ្លាចញញើតនឹងការរីករាលឆ្លងជម្ងឺកូវីដ១៩ និងមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខភិបាល នឹងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលនោះ បានចំនួន៤៥នាក់ និងម៉ូតូ២៥គ្រឿង យកមកធ្វើការអប់រំណែនាំផ្ទាល់ អំពីផលប៉ះពាល់នៃការប្រមូលផ្តុំជួបជុំស្ថិតក្នុងកាលៈទេសៈនេះ ។ ការឃាត់ក្រុមយុវវ័យខាងលើនេះធ្វើឡើងនៅក្នុងបរិវេណទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាម៉ោង១០យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ។ បើតាមនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនឈានដល់ការឃាត់ក្រុមយុវវ័យខាងលើនេះ គឺពួកគេទាំងនេះមិនស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់សម្តេចតេជោ

    March 28, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ករណីពិនិត្យសំណាកលើកទី២ បានឃើញលទ្ធផលវិជ្ជមាន ០៣នាក់ នៅទីតាំងចាស់។ នៅរសៀលថ្ងៃទី​២៧​ ខែ​មីនា​ ឆ្នាំ​២០២១ នេះ​ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកសែនសុខ បានចុះមកយកអ្នកវិជ្ជមានកូវីត១៩ នៅចំណុចមជ្ឈមណ្ឌលថែទាំរថយន្ត​JK ផ្លូវ​៣០​ម៉ែត្រ​ ភូមិដំណាក់ធំ​៣​ សង្កាត់ស្ទឹងមានជ័យទី៣ ចំនួន​ ០៣នាក់​(ជនជាតិខ្មែរ)៖ ១-ភេទ​ ស្រី​ អាយុ​ ៣២​ឆ្នាំ​ ២-ភេទ​ ស្រី​ អាយុ​ ១៨​ឆ្នាំ ៣-ភេទ​ ប្រុស​ អាយុ​ ០៨​ឆ្នាំ​

    March 27, 2021
  • កូវីដ-១៩

    តាមការបង្ហោះរបស់លោកវរៈសេនីយ៍ទោ ម៉េង វិមានតារា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅលើហ្វេសប៊ុកនៅមុននេះបន្តិចបានអោយដឹងថា កាលពីម្សិលមិញក្រុមគ្រូពេទ្យបានចុះមកយកសំណាក់មនុស្ស០៧នាក់ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយផ្ទះនេះមានអ្នកជំងឺកូវីដ បានមកហូបបាយជុំគ្នាមួយពេល ហើយលទ្ធផលដំបូង គឺមានវិជ្ជមាន៣នាក់ ក្នុងចំណោមមនុស្សទាំង៧នាក់នោះ។ លោកអធិការរូបនេះបានរៀបរាប់ថា៖ “សូមបងប្អូនកុំមើលងាយស្ថានការឲ្យសោះ បើមិនអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេគឺហានីភ័យហើយ។ នៅចំណុចផ្ទះលេខ​ 2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្សិលមិញក្រុមគ្រូពេទ្យបានចុះយកសំណាកចំនួន០៧នាក់

    March 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងហាងលក់សម្លៀកបំពាក់ Zando សាខាទីតាំង ផ្ទះលេខ ២៩, ផ្លូវលេខ៥៧ កែង ៣៥២, សង្កាត់ បឹងកេងកង ទី១​ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៣៖០២នាទី (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៣៖០២នាទី)។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ

    March 27, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះស្តីពីករណីមរណភាពលើស្ត្រីម្នាក់នៅខេត្តព្រះសីហនុ គឺស្លាប់ដោយសារធ្លាក់ឈាមខ្លាំង (ហូរឈាមក្រពះ និងហូរឈាមរដូវច្រើន) ខណៈដែលសពត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ ទោះជាយ៉ាងណាក្តីក្រសួងសុខាភិបាលបានបញ្ជាក់ផងដែរថា តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ អាយុ៤៣ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារការបាត់បង់ឈាមច្រើនយ៉ាងគំហុក មិនមែនដោយសារជំងឺកូវីដ-១៩នោះទេ៕

    March 27, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងផ្សារ គីវី ម៉ាត (Kiwi Mart) ស្ថិតនៅ ផ្លូវ ១១០, សង្កាត់ ផ្សារកណ្តាល​ ១, ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ០០៖ ៣០ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅក្នុងហាងនោះ នៅម៉ោង ០០៖៣០)។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ

    March 27, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែលចំនួន​ ១០.០០០ដូស​ ដែលចាក់បានមនុស្សវ័យអាយុ​ ៦០ឆ្នាំឡេីងបានចំនួន​ ៥០០០នាក់ បន្ថែមលេីចំនួន​ ៥៥,៧០០នាក់​ ដែលសម្តេចតេជោបាន​ និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ​ ជូនដល់ក្រុមមនុស្សអាយុពី​ ៦០ឆ្នាំឡេីងនេះឱ្យបានចប់ក្នុងរយៈពេលពីរសប្តាហ៍នេះ​ ដែលបានបង្ហាញពីការគិតគូរយកចិត្តទុកដាក់ខ្លាំងពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីលេីសុខភាពមនុស្សវ័យអាយុ​ ៦០ឆ្នាំឡេីង​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅកម្ពុជា​។ សូមអញ្ជើញទំនាក់ទំនងជាមួយអាជ្ញាធរសង្កាត់ដែលលោកអ៊ុំ ពូ មីង ពុកម៉ែ បងប្អូនទាំងអស់នៅបច្ចុប្បន្ន ដើម្បីចុះឈ្មោះ និងសម្របសម្រួលចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឲ្យបានឆាប់ជាទីបំផុត ដោយអនុវត្តន៍តាមការណែនាំ

    March 27, 2021