- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤០នាក់ និងមានករណីជាសះស្បើយថ្មី ០៦នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤០នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅចូលហូប ឬអង្គុយរងចាំ ហាង KOI សាខា បឹងកេងកង ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៨០D, ផ្លូវ ៦៣ (ត្រសក់ផ្អែម) កែងផ្លូវលេខ ២៩៤, សង្កាត់បឹងកេងកង១, ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦ៈ៥១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង ១៦ៈ៥១)។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះថា ដំណឹងល្អ! ទើបទទួលព័ត៌មានថាលទ្ធផលធ្វើតេស្តលើសំណាករបស់ក្រុមគ្រួសារអ្នកលក់នំបញ្ចុកក្នុងភូមិព្រះដាក់ទាំង៨នាក់ “អវិជ្ជមាន” ទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែបន្តចត្តាឡីស័កពួកគាត់បន្តទៀត ហើយត្រូវយកសំណាក និងរង់ចាំលទ្ធផលជាលើកទី២មួយទៀតទើបអាចធានាសុវត្ថិភាពបានទាំងស្រុង។ សូមបងប្អូនអ្នកភូមិព្រះដាក់បន្តប្រកាន់យកវិធានការសុវត្ថិភាព”ពាក់ម៉ាស់-រក្សាគម្លាត”បន្តទៀត រហូតទាល់តែដល់លទ្ធផលចុងក្រោយ។សង្ឃឹមថា អ្វីៗនឹងវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ!
March 29, 2021 - ព័ត៌មានជាតិ
ខេត្តរតនៈគីរី៖ ក្រុមស្ត្រីដែលពពាក់ពពូនគ្នាល្បែងក្នុងទ្រុងជ្រូក រត់ចែកផ្លូវគ្នាហុយដីសំពោង អ្នកខ្លះចូលព្រៃ អ្នកខ្លះរត់ឡើងផ្លោះរបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកម្លាំងកងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ឆ្មក់ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែរ (លេងបៀរ) នៅក្នុងទ្រុងជ្រូកមួយកន្លែង ស្ថិតក្នុងភូមិកាចាញ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគីរី នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ។ សមត្ថកិច្ចចាប់ឃាត់បានស្ត្រី៣នាក់ ក្រៅពីនោះរត់គេចខ្លួនបាត់អស់ រួចនាំយកមកធ្វើត្រាប់អំពីសកម្មភាពលេងឡើងវិញនៅចំពោះមុខសមត្ថកិច្ចរួចហើយទើបអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពបែបនេះបន្តតទៅទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមីនាឆ្នាំ២០២១ វេលាម៉ោង១៦៖១៥នាទី ក្រុមការងាររបស់គ្រូពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានមកយកសំណាកនៅឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្រពន្ធថៅកែឃ្លាំង និងកូនប្រុសមានវិជ្ជមាន Covid ១៩ (កូនប្រុសអាយុ ៣៩ឆ្នាំ)។ ដោយឡែកប្តីរបស់គាត់បានចេញចូលឃ្លាំងនេះរាល់ថ្ងៃកំឡុងពេលដែលគាត់បានយកសំណាកមិនទាន់ចេញលទ្ធផលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាននៅឡើយ។ សូមបញ្ជាក់ថានៅក្នុងឃ្លាំងរថយន្តនេះមានអ្នកកំពុងបំពេញការងារចំនួន០៣នាក់(ក្នុងនោះអ្នកមានភាគហ៊ុនជាថៅកែ០១នាក់)។
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សូមគិតពិចារណាខ្លះផង ដំណាក់កាលនេះ គ្រប់គ្នាកំពុងតែព្រួយបារម្មណ៍អំពីការឆ្លងរាលដាលវីរុសកូវីដ ១៩ ប៉ុន្តែនៅតែមានមនុស្សមួយចំនួនតូច ខ្វះការគិតពិចារណា ដោយនៅតែជួបជុំផឹកសុីដោយគ្មានការភ័យខ្លាចសោះឡេីយ !!! នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំរបស់លោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិក បានចុះល្បាត តាមគោលដៅនានាក្នុងមូលដ្ឋាន ដោយបានធ្វេីការណែនាំអប់រំ និងបញ្ឈប់សកម្មភាពជួបជុំផឹកសុីឡូឡា ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ៕
March 28, 2021 - កូវីដ-១៩
នៅមុននេះបន្តិចអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានទំនាក់ទំនងជាមួយអាជីវករផ្សារស្ទឹង ចំនួន០៣នាក់ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទៅធ្វើតេស្តរកមេរោគ កូវីដ-១៩ អោយបានលឿនបំផុត។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានរៀបរាប់ថា៖ “ពី រដ្ឋបាលស្រុកពញាក្រែក – សូមមកធ្វើតេស្ដរកមេរោគ កូវីដ១៩ (COVID-19) សូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូជាអាជីវករ ផ្សារស្ទឹង ដែលមានការទំនាក់ទំនងជាមួយបុគ្គលដូចមានរាយឈ្មោះខាងក្រោមនេះ ៖ ១. លោក លី សុផល អាជីវករលក់ដូរក្នុងផ្សារស្ទឹង ២. លោក លី សុផេន អាជីវករលក់ដូរក្នុងផ្សារស្ទឹង ៣. លោកស្រី
March 28, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៦នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៦នាក់នោះ គឺខេត្តព្រះសីហនុមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន ៤៣នាក់, រាជធានីភ្នំពេញ ២៥នាក់, ខេត្តត្បូងឃ្មុំ ៣នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តក្រចេះ ៣នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តកណ្តាល ២នាក់, ខេត្តសៀមរាប ២នាក់ និងខេត្តកែប
March 28, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៦នាក់ និងមានករណីជាសះស្បើយថ្មី ៣៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៨៦នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 28, 2021 - ព័ត៌មានជាតិ
បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រាហើយបានចូល ទៅបង្កអំពើហិង្សាក្នុងមណ្ឌលចត្តាឡីស័កដោយបានវាយទៅលើកងកម្លាំងយាមប្រចាំការនៅទៅនោះ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី បង្កដោយជនសង្ស័យ១នាក់ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ។ នគរបាលស្រុកថ្មគោលបានរាយការណ៍ អោយដឹងថា ជនសង្ស័យ ឈ្មោះ ផែ គឹមសែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាស្រវឹងចូលទៅក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល (មណ្ឌលចត្តាឡីស័ក) ដោយគ្មានការអនុញ្ញាត ពេលកម្លាំងប្រចាំការហាមឃាត់ ជនសង្ស័យក៏បានវាយទៅលើកងកម្លាំងយោធាឈ្មោះ អ៊ុម សំខាន់ ភេទប្រុស អាយុ៣២ឆ្នាំ
March 28, 2021









