Khmernote Media
  • ព័ត៌មានជាតិ

    ​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១២​និង​៤០​នាទី​ កម្លាំង​សមត្ថកិច្ច​ផែន​សន្តិសុខ​ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ​ វ៉ា​ន់​ រចនា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​លេខ​៥៩​ ផ្លូវ​២៤​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ជា​ម្ចាស់​គណនី​ Tiktok​ ដែល​មានឈ្មោះ​ Rachana​ BK​ ដោយ​បាន​បង្ហោះ​វី​ដេ​អូ​មាន​ខ្លឹមសារ​ជា​សម្លេង​ “​ ភ្នំពេញ​គេ​អាច​បិទ​ច្រក​យប់​ហ្នឹង​ គេ​ប្រកាស​អាសន្ន​បិទ​ច្រក​ លែងអោយ​ចូល​ភ្នំពេញ​……”​ ហើយ​បាន​ភ្ជាប់​ជាមួយនឹង​សកម្មភាព​វី​ដេ​អូ​នែ​ការ​កកស្ទះ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ ។​

    March 30, 2021
  • ព័ត៌មានជាតិ

    ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តរតនគិរី ស្តីពីវិធានការការពារ និងការទប់ស្កាត់នៃការរីករាលដាលមេរោគ COVID 19 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលខេត្តរតនគិរី បានដាក់ចេញនូវវិធានការមួយ ដើម្បីជាការចូលរួមទប់ស្កាត់ការនាំចូលវីរុសកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ នៅក្នុងសេចក្តីណែនាំនោះផងដែរ មានមួយចំនុចបានបញ្ចាក់ថា ប្រជាពលរដ្ឋត្រូវចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច

    March 30, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នការចេញចូលទីតាំងមួយផ្នែកនៃភូមិ៣ (ទំនប់រលក)  សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុម៩,១២,១៣,១៤ និង១៥) និងដាក់តំបន់នោះជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។ យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់នោះ (ទំនប់រលក) ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ គឺបញ្ជាក់ថាមានករណីកូវីដ-១៩ ពាក់ព័ន្ធមនុស្សចំនួន១៣ គ្រួសារ និងលទ្ធផលនៅថ្ងៃទី២៩ ខែមីនា នេះពាក់ព័ន្ធករណីវិជ្ជមានចំនួន២៥នាក់បន្ថែមទៀត។ រដ្ឋបាលខេត្តបានសម្រេចចិត្តបិទតំបន់នេះជាបន្ទាន់ចាប់ពីផ្នែកខាងកើត និងផ្នែកខាងជើងសាលាបឋមសិក្សា-អនុវិទ្យាល័យសាគូរ៉ា មិត្តភាពកម្ពុជា-ជប៉ុន ទៅដល់សងខាងផ្លូវរថភ្លើងផ្នែកខាងក្រោយសាលា។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ជាបណ្ដោះអាសន្ន និងរៀបចំដាក់ជា

    March 30, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក Royal du Cambodge បានឲ្យដឹងថា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។

    March 30, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនជាពិសេសបងប្អូននិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹមសារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស។ ពិនិត្យឃើញភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្ត ។ ដោយបានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍័ឯក លឹម

    March 30, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ និងមានករណីជាសះស្បើយថ្មី ០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១០៥នាក់នោះ គឺ មាន ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ១០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅក្នុងលិខិតរបស់ក្រសួងក៏បានបញ្ជាក់ផងដែរថា នៅក្នុងចំណោមអ្នកវិជ្ជមានកូវីដ១៩ ទាំង១០៥នាក់នេះ មានលោកយាយចាស់ៗ ដែលមានអាយុលើស៦០ឆ្នាំចំនួន ០៣នាក់ផងដែរ រួមមាន៖ ១- ស្ត្រីជនជាតិខ្មែរ អាយុ ៨៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក

    March 30, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ និងមានករណីជាសះស្បើយថ្មី ០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១០៥នាក់នោះ គឺរាជធានីភ្នំពេញមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន៤៥នាក់, ខេត្តព្រះសីហនុ ៣៤នាក់, ខេត្តស្វាយរៀង ២០នាក់, ខេត្តកំពង់ចាម ២នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តតាកែវ ១នាក់៕

    March 30, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ១០៥នាក់ និងមានករណីជាសះស្បើយថ្មី ០៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១០៥នាក់នោះ គឺ មាន ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ១០៤នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 30, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃច័ន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំបញ្ជាកម្លាំងតាមបណ្តាប៉ុស្តិ៍ទាំង៧ ចំណុះអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីចេញល្បាតត្រួតពិនិត្យ បង្ការទប់ស្កាត់បទល្មេីស ជាពិសេសដេីម្បីធ្វេីការណែនាំអ្នកប្រមូលផ្តុំជួបជុំផឹកស៊ី ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល។ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងផងដែរថា ក្នុងស្ថានភាពបែបនេះ គួរណាស់តែបងប្អូនរួមគ្នាក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជងឺដ៏កាចសាហាវនេះ គឺអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបាន៕

    March 30, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុង “រដូវប្រាំង”។ ដោយឡែក តាមលក្ខណៈស៊ីណុបទីក បានបង្ហាញថា ក្នុងអំឡុងសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជាយើងនឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៦-២៩អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៩អង្សាសេ – មានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនបង្គួរ។ ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ –

    March 30, 2021