Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមាន​ជំងឺកូវីដ១៩ ទីតាំងពាក់ព័ន្ធមួយចំនួនទៀត ជាពិសេសនៅទីតាំងបន្ទប់ពិគ្រោះព្យាបាលជម្ងឺ វិថីស្មើជើង នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងលេខទូរស័ព្ទមកក្រុមការងារ 📞044 712 522 ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ សូមអរគុណ

    March 31, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង​៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មេីរជេីងលេខ​៥៣​​ សហការ​ជាមួយកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨១៧​ និងកម្លាំង​ផ្នែក​សឹករង​ស្រុកសំពៅលូន​ ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​​ ក្នុងភូមិសា​ស្រ្ត​ស្រុក​សំពៅលូន​ បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។ ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់​ ស្រីចំនួន​១៩នាក់​​ និង​និងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ៕ ប្រភព៖​ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    March 31, 2021
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើលិខិតជម្រាបជូនមួយទៅលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ស្តីពីការស្នើសុំកិច្ចសហការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អំពីការផ្អាកផ្គត់ផ្គង់ទឹករយៈពេលវែង នៅយប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។ រូបតំណាង ក្នុងលិខិតលេខ ២២៦ ល.ស ដដែលនេះបានអោយដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវកាត់ផ្តាច់បំពង់មេទំហំ១០០០មម ទៅទំហំ៦០០មម នៅលើផ្លូវលេខ៥៧សេសេ កែងនឹងផ្លូវលេខសេសេ ចាប់ពីចំណុច ផ្លូវលេខ២៥សេសេ ដល់ចំណុច ផ្លូវលេខ៤០៧សេសេ ដែលត្រូវ ផ្អាកការផ្គត់ផ្គង់ទឹក នៅភូមិសាស្ត្រ សង្កាត់ចោមចៅទី១

    March 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលអភិបាលខេត្តកំពង់ស្ពឺ បានធ្វើការបង្ហាញគម្រោងសិក្សាប្លង់សាងសង់ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលទីតាំងស្ថិតនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ផងដែរថា ឈាបនដ្ឋាន សម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះ ត្រូវបាន​រៀបចំ​ផ្ទៃដី​ទំហំ​ប្រមាណ​១០​ហិ​កតា និងមាន​ឡ​ជាប​ច្ឆា​បច្ចេកទេស​ស្តង់ដា​ចំនួន​៦។ ពេលនេះអាជ្ញាធរមានសមត្ថកិច្ចកំពុងតែញាបដៃញាប់ជើងរៀបចំទីតាំងនោះឲ្យបានលឿនបំផុត។ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ សូមបងប្អូនទាំងអស់គ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ ការពារ៕

    March 31, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបក្នុងព្រឹត្តិការណ៍មួយនេះកើនដល់ ១៩១៤នាក់ហើយ មកទល់នឹងថ្ងៃនេះ។ គួរបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ជាលើកទី៣ ដែលបានកើតឡើងនៅកម្ពុជា និងបានសំលាប់មនុស្ស១១នាក់ហើយ។ គួររំលឹកផងដែរថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានអំពាវនាវម្តងហើយម្តងទៀត អោយប្រជាពលរដ្ឋចូលរួមវិធានការ ៣កុំ ៣ការពារ ដើម្បីពន្លឿនការកាត់ផ្តាច់ខ្សែចំលងនៅក្នុង “សហគមន៍២០កុម្ភៈ” មួយនេះ៕

    March 31, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺខេត្តព្រះសីហនុមានចំនួនឆ្លងច្រើនជាងគេ ដែលមានចំនួន៣៤នាក់, រាជធានីភ្នំពេញ ២៣នាក់,ខេត្តត្បូងឃ្មុំ ៤នាក់ ខេត្តកណ្តាល ១នាក់ និងខេត្តស្វាយរៀង ១នាក់៕

    March 31, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មី ១៥នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 31, 2021
  • ព័ត៌មានជាតិ

    យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២០ និង៥០ នាទីតទៅ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៣ កន្លែង ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ចំនួន ០២ ទីតាំង (ក្នុងនោះ មានផ្ទះរបស់ អ្នកនាង ប៉ុន សុគន្ធា ហៅ សុគន្ធ នីសា

    March 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅរសៀលថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែក នៃមន្ទីសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រុមគ្រូពេទ្យបានរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ អាយុ៤០ឆ្នាំ ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចប្បន្នចំពោះទីតាំងខាងលើ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ បិទជាបណ្ដោះអាសន្ន៕

    March 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង បានប៉ះពាល់ជាមួយបុរសជនជាតិចិន២នាក់ មានវិជ្ជមានជំងឺកូវីដ១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយបុរសជនជាតិខ្មែរខាងលើ សរុបមានចំនួន ១០៥នាក់ ស្រី២៩នាក់ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី ៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន ៦នាក់ នៅសល់ ៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល

    March 31, 2021