- Khmernote Media
- ព័ត៌មានជាតិ
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់បម្រាមគោចរ និងការអនុវត្តន៍វិធានការបម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អភិបាលរាជធានី ដោយហាមមិនអោយមានការធ្វើចរាចរណ៍ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៥:០០ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរក្រុមការងារសារព័ត៌មានខ្មែរណូត ក៏បានចុះទៅផ្តិតយករូបភាពដោយផ្ទាល់នៅតាមមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ ក្នុងការដាក់បម្រាមគោចរនេះដែរ។ យើងឃើញថានៅតាមដងវិថីនានា មានភាពស្ងប់ស្ងាត់ ចាប់តាំងពីម៉ោងជិត៨យប់មកម្លេះ ដោយប្រជាពលរដ្ឋបានគោរពចំពោះបម្រាមគោចរនេះបានយ៉ាងល្អ។ ទន្នឹមនឹងគ្នានេះដែរ ចំពោះអ្នកដែលបំពានបម្រាមគោចរ នឹងត្រូវបានសមត្ថកិច្ចធ្វើការឃាត់យកយានយន្តទៅរក្សាទុក និងតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះចំនួន១៤ថ្ងៃ ហើយបម្រាមនេះដែរបានលើកលែងចំពោះបុគ្គលិកដឹកជញ្ជូន បុគ្គលិកស្ថាប័ននានាដែលបំពេញការងារនាពេលយប់ ប៉ុន្តែត្រូវមានលិខិតបញ្ជាក់ត្រឹមត្រូវពីស្ថាប័នរឺអង្គភាពរបស់ខ្លួន ដើម្បីរួចផុតពីបម្រាមគោចរ៕
April 2, 2021 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ មុននេះបន្តិចបានអោយដឹងថា ស្ត្រីវ័យ៥៦ឆ្នាំម្នាក់ ដែលរស់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅគេហដ្ឋានរបស់សព។ បើតាមការបញ្ជាក់របស់ក្រសួងបានបន្តអោយដឹង ស្ត្រីខាងលើជាអ្នកធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួន តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១មកម្លេះ ហើយគាត់មានជំងឺលើសម្ពាធឈាមប្រចាំកាយ កំពុងប្រើប្រាស់ថ្នាំជាប្រចាំ។ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ គាត់កំពុងពិសារបាយ ស្រាប់តែសន្លប់បាត់បង់ស្មារតីភ្លាមៗ ក្រុមគ្រួសារបានជួយសង្គ្រោះដោយធ្វើចលនាបេះដូងមួយសន្ទុះ គាត់បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់នៅគេហដ្ឋានរបស់គាត់តែម្តង។ ក្រោយទទួលបានដំណឹងក្រុមឆ្លើយតបបន្ទាន់មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានចុះទៅយកសំណាករបស់សព និងរកឃើញថាសពមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃដដែល។
April 2, 2021 - សិល្បៈ
លោក សេង រ៉ាក់ដា អតីតបេក្ខភាព Freshie Boy ឆ្នាំ២០០៩ បានបាត់មុខពីសិល្បៈអស់រយៈពេលជាង១០ឆ្នាំ ដោយលោកបានបញ្ជាក់ថាជាប់រវល់រឿងមុខជំនួញផ្ទាល់ខ្លួនមិនអាចដកខ្លួនរួចក្នុងការងារសិល្បៈ។ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកក៏បានប្រកាសថានឹងវិលចូលមកបម្រើក្នុងវិស័យសិល្បៈឡើងវិញ ក្រោយពេលដែលមុខជំនួញរបស់លោកបានដំណើរការរលូន ហើយលោកក៏អាចមានពេលវេលាខ្លះដើម្បីបម្រើការងារសិល្បៈ។ នៅក្នុងវិដេអូ Live មួយរបស់លោក សេង រ៉ាក់ដា ក៏បានណែនាំអោយបងប្អូនមហាជនចូលរួមអនុវត្តន៍វិធានការសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាបានរៀបរាប់ជុំការងារសិល្បៈដែលត្រៀមនឹងចូលប្រឡូកនៅក្នុងពេលឆាប់ៗនេះ។ បុរសសង្ហាររូបនេះបានរៀបរាប់ថា ក្រៅពីការងារសិល្បៈលោកក៏នឹងចូលរួមក្នុងការងារសង្គមផ្សេងៗដូចគ្នា ហើយលោកក៏ទទួលថតស្បតពាណិជ្ជកម្មផលិតផលផ្សេងៗក៏ដូចជាផលិតផលរថយន្តផងដែរ ជាពិសេសលោកក៏នឹងទទួលការងារថតចម្រៀង MV និងខ្សែភាពយន្តបែបយុវវ័យខ្លីៗ ខណៈដែលការច្រៀងលោកបានបញ្ជាក់ថាមិនទាន់គិតដល់នោះទេ ព្រោះតែខានច្រៀងច្រើនឆ្នាំមកហើយ។ ដើម្បីកុំអោយខាតពេលយូរសូមទស្សនាវិដេអូរបស់លោកនៅខាងក្រោមនេះ៖
April 2, 2021 - កូវីដ-១៩
នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យហ្លួងម៉ែ។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៦១ឆ្នាំខាងលើ រស់នៅសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូងមកម្លេះ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:៣០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៦១ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕
April 2, 2021 - PR
កណ្តាល៖ បុរសជាសន្តិសុខឯកជនម្នាក់បានរងបណ្តឹងពីបទរំលោភលើទំនុកចិត្តក្រោយពីយកក្រវិលកំប៉ុងដែលគាស់ត្រូវរង្វាន់រថយន្តរត់គេចខ្លួនមិនចែកម្ចាស់ស្រាបៀរដែលហៅមកផឹក បុរសដែលរងបណ្តឹងឈ្មោះ ស៊ឹម ស៊ន់ អាយុ៣៨ឆ្នាំ ជាសន្តិសុខឯកជនយាមនៅស្នាក់ការធនាគារABA ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំណែកឯដើមប ណ្តឹងឈ្មោះ ឌុល ដែន ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លោក ឌុល ដែន បានរៀបរាប់ថា កាលពីវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៨ មិនា ២០២១កន្លងទៅ ខ្លួនបានប្រើភរិយា ឈ្មោះ ឈឹម
April 1, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៧នាក់នោះ គឺ ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៣៧នាក់នេះ ក៏មានកុមារ០៤នាក់ផងដែរ រួមមាន៖ ១- កុមារាជនជាតិខ្មែរ អាយុ ០៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ២- កុមារីជនជាតិខ្មែរ អាយុ ០២ឆ្នាំមានអាសយដ្ឋានស្នាក់នៅ សង្កាត់ទឹកថ្លា
April 1, 2021 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសម្រេច ផ្អាកជាបណ្តោះការធ្វើចរាចរណ៍ និងអាជីវកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅចន្លោះពីម៉ោង ២០:០០ ដល់ម៉ោង ០៥:០០ភ្លឺ រយៈពេល២សប្តាហ៍ ដែលគិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 1, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៣៧នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៣៧នាក់នោះ គឺ ០២នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 1, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមសារលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្នចំពោះទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ដែលកំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ពីក្រុមទី១៦ ដល់ក្រុមទី២៤ និងក្រុមទី៣២) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ រដ្ឋបាលខេត្តព្រះសីហនុជម្រាបមក លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនប់រលក ឱ្យបានជ្រាបថា៖ យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ បានបញ្ជាក់ថាមានករណីវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងជាបន្តបន្ទាប់ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តសម្រេចបិទខ្ទប់តំបន់ទំនប់រលកមួយផ្នែក(ចាប់ពីក្រុមទី៦ ដល់ក្រុមទី១១ ក្រុមទី១៦ ដល់ក្រុមទី២៤
April 1, 2021 - PR
កាលពីថ្ងៃទី26 ខែមីនា ឆ្នាំ2021 ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូន vivo កម្ពុជាបានទំលាយពីការត្រៀមមកដល់នៃសមាជិកថ្មីរបស់ខ្លួនមួយម៉ូឌែលនៃត្រកូល X ជំនាន់ទី3 ម៉ូឌែលស្មាតហ្វូន vivo X60 Pro 5G។ ស្មាតហ្វូននេះដែរវាក៏ត្រូវបានធ្វើការបង្ហាញខ្លួននៅឯទីផ្សារក្រៅស្រុកមួយចំនួនរួចមកហើយ! ស្មាតហ្វូនប្រណិតដ៏ប្រណិត vivo X60 Pro នេះគឺជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុននាំមុខគេលំដាប់ពិភពលោកទៅលើបច្ចេកវិទ្យាអុបទិក។ ជាមួយនឹងការឌីស្សាញប្រកបដោយបច្ចេកវិទ្យាដ៏ច្នៃប្រឌិតខ្ពស់របស់ក្រុមហ៊ុន vivo ជាមួយនឹងការសហការផ្នែកវិស្វកម្មជាមួយនឹងក្រុមហ៊ុន ZEISS នោះ ស្មាតហ្វូន X60 Pro បង្ហាញអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតនៅក្នុងការថតរូបភាព។
April 1, 2021









