Khmernote Media
  • កូវីដ-១៩

    យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមការងារខ្មែរណូត ទើបនឹងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារអូឫស្សី ដែលស្ថិតនៅក្នុងខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយសារតែមានអាជីវករ បានឆ្លងជំងឺកូវីដ-១៩ និងបានរាលដាលបន្តបន្ទាប់ច្រើនតូប ដែលមានទីតាំងផ្សេងៗគ្នា។ គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសថារកឃើញវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩ ចំនួន៩៩ករណី ដោយក្នុងនោះមាន ៦ករណីគឺជាអាជីវករ ក៏ដូចជាសន្តិសុខផ្សារអូរឫស្សីនេះផ្ទាល់តែម្តង។ ៛

    April 3, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩៩នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣២៩នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩៩ នាក់នោះ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖  

    April 3, 2021
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺជនជាតិកូរ៉េ ម្នាក់អាយុ៤៨ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១៣:៣០នាទីរសៀល។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺ ជនជាតិកូរ៉េ អាយុ៤៨ឆ្នាំខាងលើ រស់នៅ BELLA VITA APARTMENT ផ្លូវលេខ ៥១ ដោយបុរសខាងលើបានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ លទ្ធផលសំណាករបស់គាត់ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១:១៥នាទីយប់។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកព្យាបាលដំបូង

    April 3, 2021
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស  សូមធ្វេីការឆ្លេីយតបជូនសាធារណជន និងម្ចាស់គណនីហ្វេសបុកសុំមិនបញ្ចេញឈ្មោះ​ ដែលបានផ្ញេីសារក្នុងប្រអប់សារផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ មានខ្លឹមសារថា៖​ សូមជម្រាបលោកពូ ទីតាំងលេងបាល់ទះគឺចន្លោះម៉ោង ៣ ដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។ ចំណែកកន្លែងដែលមានការជួបជុំគ្នាផឹកស្រាច្រៀងខារ៉ាអូខេជាពិសេសគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយក៏ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគាត់ដែរ​ ។ ទីតាំង ភូមិត្រយឹង​ (ដីឡូត៍ខាងកើតភូមិឈាងជើង) ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្រោយពីទទួលបានព័ត៌មាននេះបានភ្លាម​ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្តកណ្តាល​ លោកវរសេនីយ៍ឯក

    April 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយពី BTV Cambodia បានឲ្យដឹងថា អាជ្ញាធរខណ្ឌទួលគោកបានប្រាប់នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះថា កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា គិតចាប់ពីវេលាម៉ោង២០យប់ ដល់ម៉ោង០៥ភ្លឺ កម្លាំង​គណៈបញ្ជាឯកភាពសាលាខណ្ឌបានអនុវត្តវិធានការដ្ឋបាលជាបណ្តោះអាសន្នរយៈពេល២សប្ដាហ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានពីរគោលដៅ គោលដៅទី1 ត្រង់ចំណុចផ្លូវ245កែង182 ក្នុងសង្កាត់ទឹកល្អក់ទី3 និងគោលដៅទី2ត្រង់លើផ្លូវ315 កែងផ្លូវ592 ក្នុងសង្កាតបឹងកក់ទី2 ខណ្ឌទួលគោក។ អាជ្ញាធរខណ្ឌទួលគោកបញ្ជាក់ថា ជាលទ្ធផល​ត្រួតពិនិត្យនៅពេលយប់នោះ គឺសមត្ថកិច្ចបានឃាត់ម៉ូតូចំនួន16គ្រឿង និងឃាត់រថយន្តចំនួន4គ្រឿង សរុបចំនួន20គ្រឿងយកទៅរក្សាទុកនៅអធិកាដ្ឋាននគរបាលខ​ណ្ឌទួលគោកជាបណ្តោះអាសន្ន ចំពោះមនុស្សគឺបានអប់រំ រួចអនុញ្ញាតឱ្យទៅលំនៅឋានវិញ។ ចំណែកឯ នៅក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ មាន២គោលដៅ ដែលបានចុះអនុវត្តវិធានការរដ្ឋបាលរបស់សាលារាជធានីភ្នំពេញ

    April 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ៥ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០២នាក់រួមមាន៖ + ប្រុសជនជាតិខ្មែរ អាយុ ៥២ឆ្នាំ នៅចំណុចផ្ទះជាន់ទី១ លេខ៥៤BE1 ផ្លូវ៣២៦ ភូមិ៥ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ + ប្រុសជនជាតិខ្មែរ អាយុ៤៨ឆ្នាំ

    April 3, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ ម្នាក់មកកាត់សក់នៅហាង “Kalip Hair” ស្ថិតនៅទល់មុខស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិចជិតវត្តសំរោងអណ្តែត ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាង “Kalip Hair” ពីថ្ងៃទី២៧ ខែមីនា សូមអញ្ជើញទៅធ្វើតេស្តនៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែ ឬមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬនៅមន្ទីរពេទ្យបង្អែកខេត្តដោយឥតគិតថ្លៃ និងពាក់ម៉ាសជាប្រចាំ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ និងតាមដានសុខភាពរបស់អ្នករាល់ថ្ងៃរយៈពេល១៤ថ្ងៃរាប់ពីថ្ងៃអ្នកបានប៉ះពាល់ចុងក្រោយ។

    April 3, 2021
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ម្នាក់ជា កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។ នៅយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ យោងតាមការបញ្ជាក់ពី

    April 2, 2021
  • ព័ត៌មានជាតិ

    យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់បម្រាមគោចរ និងការអនុវត្តន៍វិធានការបម្រាមគោចរនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយមានការដាក់បញ្ជារយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម អភិបាលរាជធានី ដោយហាមមិនអោយមានការធ្វើចរាចរណ៍ចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ០៥:០០ទាបភ្លឺ ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរក្រុមការងារសារព័ត៌មានខ្មែរណូត ក៏បានចុះទៅផ្តិតយករូបភាពដោយផ្ទាល់នៅតាមមហាវិថីនានានៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ ក្នុងការដាក់បម្រាមគោចរនេះដែរ ដោយឃើញថាមានប្រជាពលរដ្ឋមួយចំនួនបានបំពាននូវបម្រាមគោចរ និងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ជាបន្តបន្ទាប់។ ខាងក្រោមនេះជាសកម្មភាពសមត្ថកិច្ចតាមខណ្ឌមួយចំនួនដែលបានធ្វើការឃាត់ អ្នកល្មើសបម្រាមគោចរ៕

    April 2, 2021
  • កូវីដ-១៩

    នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ២៩ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១៦:១០នាទីល្ងាច។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ២៩ឆ្នាំខាងលើ រស់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបុរសខាងលើបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី០១ មេសា ឆ្នាំ២០២១ នៅវេលាម៉ោង ០៩:០០នាទីព្រឹក ដោយអ្នកជំងឺមានសភាពហត់ខ្លាំង ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:១០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺបុរសអាយុ២៩ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    April 2, 2021