- Khmernote Media
- កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅក្នុងលិខិតផងដែរ ក៏បានបញ្ជាក់ថា មានករណីស្ត្រីជនជាតិខ្មែរ អាយុ៧២ឆ្នាំ ម្នាក់មានអាសយដ្ឋានស្នាក់នៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយស្ត្រីរូបនេះបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងបានទទួលមរណភាពកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ មុនថ្ងៃទទួលបានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ១៩៕
April 5, 2021 - កូវីដ-១៩
នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់ជាជនជាតិចិន អាយុ៤២ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង២២:០០នាទីយប់។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៤២ឆ្នាំខាងលើ រស់នៅ Appartment Prince Tower សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសខាងលើបានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ ដោយអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកព្យាបាលដំបូងមកម្លេះ ហើយក្រុមគ្រូពេទ្យក៏បានប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ប៉ុន្តែអ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង ២២:០០នាទីយប់។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺបុរសអាយុ២៩ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ
April 5, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺដូចខាងក្រោម៖ ១- វេលាម៉ោង១៧និង៥០នាទី ចុះយកអ្នកជំងឺ ០១នាក់ ឈ្មោះ កាំង មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅផ្សារអូឬស្សី ស្នាក់នៅចំណុចផ្ទះលេខ១៨៧ ផ្លូវ ២៥៣ ភូមិ២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ ។
April 5, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 5, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធទៅនឹងករណីល្មើសវិធានការសុខាភិបាល នាំគ្នាជុំគ្នាហូបចុកផឹកស៊ី មិនគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ស្តីអំពីការទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ (៣កុំ ៣ការពារ) ដែលប្រព្រឹត្តឡើងនៅចំណុចក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យចំនួន ០៣នាក់៖ ១.ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៉ីនក្នុងរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង។
April 5, 2021 - ព័ត៌មានជាតិ
ក្រុងប៉ោយប៉ែត៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា យ៉ាងហោចណាស់មានតូបលក់ទំនិញជាង ៦០តូប នៅក្នុងតំបន់លក់ដូរផ្សារចំណុចដើមស្រល់ ជាប់អគារ PARAMAX ភូមិក្បាល ស្ពាន១ និងផ្ទះប្រជាពលរដ្ឋប្រមាណ ១៥ខ្នងទៀត នៅតាមមាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលរងការខូចខាតដោយសារការវាយប្រហារពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ តែមិនប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ ក្រោយបាតុភូតគ្រោះមហន្តរាយធម្មជាតិនេះភ្លាមៗលោក ង៉ោ ម៉េងជ្រួន
April 5, 2021 - ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីថ្ងៃ ១១ មីនាកន្លងទៅ ក៏បានបរិច្ចាគថវិកា ៣លានដុល្លារតាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងចូលសហគមន៍កាន់តែខ្លាំងឡើងៗ។ នៅមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានប្រកាសបរិច្ចាគថវិកា ១លាន ៤ សែនដុល្លារ ជូនកាកបាទក្រហមកម្ពុជាដែរ ព្រោះកាលពីគ្រួសារក្រ ក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាផងដែរ។ អ្នកឧកញ៉ាបានសរសេរបាន៖ ខ្ញុំសូមបរិច្ចាគជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) មួយលានបួនសែនដុល្លា សូមឧទ្ទិសផលបុណ្យនេះទៅអោយម្ដាយខ្ញុំដែលចែកឋានទៅ 🙏🙏🙏🙏🙏 គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូរចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ
April 5, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមសាលិខិតរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកជាបណ្តោះអាសន្នការចេញ-ចូលទីតាំងមួយផ្នែកនៃតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ (ទីតាំងនៅក្រុមទី៦,៧,១០,១១,១៦,១៧,១៨,១៩, ២០,២១,២២,២៣,២៤ និងក្រុមទី៣២) និងកំណត់ជា មណ្ឌលចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ដោយរដ្ឋបាលខេត្តព្រះសីហនុជម្រាបមក បងប្អូនប្រជាពលរដ្ឋ នៅតំបន់ទំបន់រលកឲ្យបានជ្រាបថា យោងតាមលទ្ធផលតេស្តវត្ថុសំណាកដែលក្រុមគ្រូពេទ្យបានយកពីប្រជាពលរដ្ឋនៅតំបន់ទំនប់រលក ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១មក គឺបានបញ្ជាក់ថាមានករណី វិជ្ជមានវីរុសកូវីដ-១៩ ពាក់ព័ន្ធជាមួយមនុស្សនៅក្នុងតំបន់នោះជាបន្តបន្ទាប់។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តទៀត រដ្ឋបាលខេត្តបានសម្រេចបិទតំបន់នោះជាបន្ទាន់ចាប់ពីត្រឹមទីស្នាក់ការកងរាជអាវុធហត្ថទំនប់រលក ទៅដល់រំដួលជើងភ្នំ(ក្រុមទី៦) និងចាប់ពីផ្លូវរថភ្លើង(ទាំងសងខាង)នៅក្រោយសាលាសាគូរ៉ាមិត្តភាពកម្ពុជា ជប៉ុន រហូតដល់មាត់សមុទ្រ ដោយមិនអនុញ្ញាចេញ-ចូលឡើយ ៕
April 5, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា យប់ម្សិលមិញនេះរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត នៅសង្កាត់ស្ទឹងមានជ័យទី១ ។ នៅវេលាម៉ោង ២១÷៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចុះយកអ្នកវិជ្ជមានកូវីដ១៩ចំនួន៤នាក់ទាំងយប់ បញ្ជូនទៅកាន់ មន្ទីរពេទ្យហ្លួងម៉ែ ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាប្រុងប្រយ័ត្ន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ៕
April 5, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តរតនគិរីបានឲ្យដឹងថា អាជ្ញាធរបានរកឃើញករណីវិជ្ជមានលើកដំបូងនៅក្នុងខេត្តរតនគិរីលើឈ្មោះ ញឹក សុជា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង។ តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពីភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីរស់នៅជាមួយប្រពន្ធននៅស្រុកតាវែង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តផ្ទាល់ខ្លួន។ សូមអានព័ត៌មានលំអិតខាងក្រោម៖
April 4, 2021









