Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបរាប់ថា៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ​ ឈសនដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះ​ អុន​ ភាម៉ុន​ ដែលសម្លាប់កុមារ៉ា​ ជា​ ប៊ុន​ហេង​ នៅព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​នេះ​។ ករណីឃាតកម្មគិតទុកជាមុន នៅដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ កាលពីថ្ងៃទី៣១-០៣-២០២១ ម៉ោង១៥និង៣០នាទី​ ។ កុមារារងគ្រោះឈ្មោះជា ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស

    April 6, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា បុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ភូមិឫស្សីចក ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិតមុនពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០នាទីព្រឹក។ សេចក្តីប្រកាសដដែលបានបន្តអោយដឹងថា បុរសខាងលើត្រូវបានដឹកមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០:២០នាទីព្រឹក ក្នុងស្ថានភាពសន្លប់ បាត់បង់ស្មារតី និងគ្មានសញ្ញាជីវិត ប៉ុន្តែក្រុមគ្រួពេទ្យបានព្យាយាមជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង អស់រយៈពេល២០នាទី ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។ ដោយមានការសង្ស័យក្រុមគ្រូពេទ្យបានយកសំណាករបស់សពដើម្បីធ្វើការវិភាគ ហើយរកឃើញមានសពមានវិជ្ជមានកូវីដ-១៩។ តាមការសន្និដ្ឋានបុរសជនជាតិខ្មែរខាងលើបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មុនពេលចូលមកដល់មន្ទីរពេទ្យទៅទៀត៕

    April 6, 2021
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា យោងលទ្ធផលពិនិត្យសំណាក ពីវិទ្យាស្ថានសុខភាពសាធារណៈថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តពោធិ៍សាត់មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមេត្តាជ្រាបថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោយទទួលបានលទ្ធផលពិនិត្យ សំណាកពីវិទ្យាស្ថានសុខភាពសាធារណៈឃើញថា មានបងប្អូនពលករ និងប្រជាពលរដ្ឋចំនួន ៣ នាក់ មានលទ្ធផលវិជ្ជមានកូវីដ១៩ ដែលមានសាវតាដូចខាងក្រោម៖ ១- ឈ្មោះ ថូន ចន្ធូ ភេទស្រី អាយុ៣០ឆ្នាំ មានផ្ទៃពោះ ៩ ខែ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ពលករ មកពីភ្នំពេញ

    April 6, 2021
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ជនសង្ស័យ២នាក់ ដែលមានម្នាក់ជាអ្នកទទួលបញ្ចាំផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង០០នាទី។ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២នឹង០៦នាទី ស្ថិតនៅអគារចិន ក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ មានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ចូលបរិវេណអគារលួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានស្លាកលេខ ១គ្រឿង និងម៉ាក ម៉ាកVISION

    April 6, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧២នាក់នោះ មាន៧១ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ  ដោយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៣៤នាក់។ មុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មីទាំង ៣៤នាក់ នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់៕

    April 6, 2021
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម៖ តាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល០២(ពីរ)សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ចាម​ ដើម្បីទប់ស្កាត់ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធរផ្សេងទៀត នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាន។ ជាមួយគ្នានេះ ដើម្បីធានាការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ សុខាភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំពោះវិស័យសង្គមកិច្ច ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយរដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកបណ្ដោះអាសន្នរយៈពេល០២ សប្តាហ៍ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នូវទីតាំងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងកែច្នៃទូទាំងខេត្ត និងសកម្មភាពជីវកម្មពេលរាត្រី

    April 6, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧២នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ អ្វីដែលជាគួរកត់សំគាល់គឺមានបុរសជនជាតិខ្មែរម្នាក់ អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ឃុំព្រែកឃ្នាស ស្រុកមេសាង ខេត្តព្រៃវែង បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយបានទទួលមរណភាពនៅក្នុងថ្ងៃដដែល មុនពេលទទួលបានលទ្ធផលតេស្ត។ ក្រោយទទួលបានលទ្ធផលតេស្តបានរកឃើញថា បុរសដែលទទួលមរណភាពខាងលើគឺមានវិជ្ជមានកូវីដ-១៩៕

    April 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី គណៈកម្មការផ្សារអូរឬស្សី បានចេញសេចក្តីជូនដំណឹងថ្មីជាបន្ទាន់មួយថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ គណៈកម្មការផ្សារអូរឫស្សីសូមជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សីសូមអញ្ជើញយកសំណាកនឹងអ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ព្រោះយប់នេះទទួលដំណឹងថាមានបងប្អូនយើងឆ្លង២០នាក់ថែមទៀត។ យោងតាមការបញ្ជាក់នៅក្នុងប្រព័ន្ធតេឡេក្រាម ឯកសារមន្ត្រីសាធារណៈ បានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ អាជីវករផ្សារអូរឬស្សីសរុបចំនួន៣៦នាក់ហើយ ដែលបានឆ្លងជំងឺកូវីដ១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការអំពាវនាវដល់ឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សីទៅធ្វើសំណាកជាបន្ទាន់ ហើយបើមានអាជីវករណាគេចវេះមិនព្រមទៅយកសំណាកទេនោះ នៅពេលដែលផ្សារបើកឲ្យដំណើរការវិញ អាជីវករណា ដែលមិនមានលិខិតបញ្ជាក់ពីការយកសំណាក ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ៕

    April 6, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៤៧នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៧២នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៧១នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 6, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបង្ហាញពីត្រណមមួយចំនួនមុននិងក្រោយពេលចាក់វ៉ាក់សាំង ដើម្បីឱ្យវ៉ាក់សាំងកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ចំពោះដំណមដែលត្រូវតមមុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩ មានពីរចំណុច គឺសុរា និងគ្រឿងហឹរ។ លោកជំទាវបញ្ជាក់ថា ការតមបានចំណុចទំាងអស់នេះគឺ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយវ៉ាក់សាំង និងទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្សសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩។ « និយាយអំពីសំនួរជាច្រើនដែលថាក្រោយចាក់ហើយតើត្រូវតមអ្វី? អាហ្នឹងខ្ញុំទទួលបានច្រើនណាស់ ខ្ញុំសូមជម្រាបជូនថា ទីមួយសុរា ព្រោះសុរាដាច់ខាតហើយ មុនចាក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចាក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចាក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបនឹងវ៉ាក់សាំង

    April 6, 2021