- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា សូមបងប្អូនដែលមានការពាក់ព័ន្ធជាមួយប្អូនប្រុសនេះ ដោយផ្ទាល់ ឬប្រយោល សូមមេត្តាទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ក្កឲ្យបានគ្រប់គ្នា ។ ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ម៉០០នាទីនៅចំណុច ផ្ទះលេខ៦២៦បេ ផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលមន្ទីពេទ្យបង្អែកច្បារអំពៅ បានចុះមកយកអ្នកវិជ្ជមានCOVID-19 ចំនួន01នាក់៖ -ឈ្មោះ ទី ម៉េង ភេទប្រុស អាយុ14ឆ្នាំ ទូរស័ព្ទលេខ -012626623 ,
April 7, 2021 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បិទស្ពានព្រះមុនីវង្សចាស់ចំនួន ៣ថ្ងៃ ចាប់ពីម៉ោង ៨:០០ព្រឹកថ្ងៃទី៨ខែមេសា ដល់ថ្ងៃទី១០ខែមេសាឆ្នាំ២០២១ ដើម្បីធ្វើការជួសជុល ដោយពង្វាងចរាចរទៅមកលើស្ពានព្រះមុនីវង្សថ្មី។ សូមបងប្អូនអានសេចក្តីជូនដំណឹង ស្តីពីការពង្វាងចរាចរណ៍នៅលើស្ពានព្រះមុនីវង្សចាស់ខាងក្រោមនេះ៖
April 7, 2021 - សង្គម
មុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា បាននាំយកថវិកាចំនួន ៤ លាន ៩សែន ដុល្លារដើម្បីបរិច្ចាគជូនមន្ទីរពេទ្យហ្លូងម៉ែចំនួន ៣លាន៥សែនដុល្លារ និងបរិច្ចាគជូនកាកបាទក្រហមចំនួន ១លាន ៤ សែនដុល្លារអាមេរិក។ អ្នកឧកញ៉ាបានរៀបរាប់ថា៖ “ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព🙏🙏🙏 សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់កាថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយ និងភរិយា ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹងការបរិច្ចាគនេះ🙏🙏🙏🙏 ភរិយាខ្ញុំមិនដែលទុកលុយនិងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូ៊ទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ”៕
April 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់នៅក្នុងរាជធានីភ្នំពេញ គួរបម្រើសេវាខ្ចប់ ជូនអតិថិជន ប្រសើរជាង ការអង្គុយទទួលទាននៅក្នុងហាង។ ការអំពាវនាវរបស់ ឯកឧត្ដម ឃួង ស្រេង បែបនេះ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសង្កេតឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ ហាក់មិនមានការថមថយ ហើយភាគីច្រើនកើតឡើងនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ដោយសារតែមានមនុស្សជាច្រើននៅតែបន្ដទៅជួបជុំទទួលទានអាហារ ដោយមិនបានរក្សា គម្លាតត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឯកឧត្ដម
April 7, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ឲ្យដឹងថា អ្នកលក់នៅ ផ្សារអូរឬស្សី វិជ្ជមានកូវីដ-១៩ (COVID-19) បានកើនឡើងដល់ ៦០នាក់ បន្ទាប់ពីរកឃើញ ២៤នាក់ បន្ថែមទៀតនៅថ្ងៃនេះ។ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឬស្សី ឬអ្នកចេញ-ចូលជាប្រចាំ ឬញឹកញាប់ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖ 📌វិទ្យាល័យបាក់ទូក 📌វិទ្យាល័យបឹងត្របែក 📌មណ្ឌលសុខភាពចាក់អង្រែក្រោម 📌មន្ទីរពេទ្យខ្មែរ-សូវៀត 📌សាលាបឋមសិក្សា
April 7, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលសេវា #កាត់សក់ #អ៊ុតសក់ ឬសេវាផ្សេងៗ ពីហាង ពិសីកាត់សក់បុរស-នារី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១០១ ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ជាជាងអ៊ុតសក់នៅទីនោះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩
April 7, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលស្រុកបន្ទាយស្រី បានអនុញ្ញាតឲ្យបើកតូបលក់នំបញ្ចុក២កន្លែង និងបញ្ចប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី បន្ទាប់ពីយកសំណាកទៅធ្វើតេស្តលើកទី២ អវិជ្ជមាន ជាមួយអ្នកពាក់ព័ន្ធ អ្នកវិជ្ជមានកូវីដ១៩ម្នាក់បានមកពិសារនំបញ្ចុកនៅទីនេះកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១កន្លងមកនេះ។ នៅព្រឹកថ្ងៃថ្ងៃពុធ ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បានចុះបើកទីតាំងលក់នំបញ្ចុកចំនួន២កន្លែងនិងបញ្ចប់ការធ្វើចិត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជាមួយនិងអ្នកពាក់ព័ន្ធ
April 7, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ មាន ៩០នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៧៨នាក់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៧៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ មួង សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជាចុងភៅនៅហាងអ៉ីយ៉ានម៉ាថូវ ទីលំនៅបច្ចុប្បន្នផ្ទះជួលជាន់ទី២ ផ្លូវលេខ ១៤៥ សង្កាត់អូរឬស្សី១
April 7, 2021 - កូវីដ-១៩
នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ដែលរកឃើញមានវិជ្ជមានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែរគេសង្កេតឃើញថាមានកម្មការិនីរោងចក្រ ឌីន ហាន់ ចំនួន១៣នាក់បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ដោយក្នុងនោះមានជំនួយការបើកឥវ៉ាន់ឃ្លាំងចំនួន ០២នាក់ ប្រធានផ្នែកដេរ ០១នាក់ និងកម្មការិនីផ្នែកដេរចំនួន១០នាក់ផងដែរ៕
April 7, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ មាន ៩០នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៧៨នាក់។ មុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានទាំង៧៨នាក់នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះមានអ្នកវិជ្ជមានម្នាក់ឈ្មោះ លឹម ស្រីមុំ ភេទ ស្រី អាយុ២៨ឆ្នាំ អាជីវករលក់បន្លែផ្សារនាគមាស (តូបលេខ A23) ទីលំនៅបច្ចុប្បន្នផ្ទះលេខ
April 7, 2021









