សង្គម

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យកថវិកាសរុបជិត ៥លានដុល្លារសម្រាប់បរិច្ចាគទិញមន្ទីរពេទ្យហ្លូងម៉ែ និងកាកបាទក្រហម ហើយបានរៀបរាប់ពីរបៀបចាយលុយរបស់ភរិយានៅតែរក្សាដដែល ដូចជាជិះកង់បីទៅផ្សារជាដើម…

BY
Khmernote Media
April 7, 2021

មុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងថា បាននាំយកថវិកាចំនួន ៤ លាន ៩សែន ដុល្លារដើម្បីបរិច្ចាគជូនមន្ទីរពេទ្យហ្លូងម៉ែចំនួន ៣លាន៥សែនដុល្លារ និងបរិច្ចាគជូនកាកបាទក្រហមចំនួន ១លាន ៤ សែនដុល្លារអាមេរិក។ អ្នកឧកញ៉ាបានរៀបរាប់ថា៖

“ថវិកា(4.9M$)បួនលានប្រាំបួនសែនដុល្លានេះ ខ្ញុំនិងភរិយាបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជា និងជួយថវិកាដើម្បីទិញមន្ទីរពេទ្យនគរទេព🙏🙏🙏 សូមអភ័យទោសបងប្អូនម្ដងទៀតសំរាប់កាថតរូបនេះព្រោះខ្ញុំចង់មានរូបភាពអនុស្សាវរីយ៍ចងចាំជាសារធាណៈនៃជីវិតរបស់ខ្ញុំជាមួយ និងភរិយា ព្រោះជីវិតខ្ញុំនិងគ្រួសារខ្ញុំមានក្ដីរំភើបនឹងការបរិច្ចាគនេះ🙏🙏🙏🙏 ភរិយាខ្ញុំមិនដែលទុកលុយនិងទ្រព្យសម្បត្តិជាធំនោះទេសំខាន់ស្រលាញ់ប្ដី🥰🥰🥰 ចំណែកគាត់វិញរបៀបចាយលុយគាត់នៅរក្សាដូចកាលមុនដដែលជិះកង់បីទៅផ្សារជិះតុកៗជាដើមពេលខ្លះខ្ញុំរអូ៊ទើបជិះឡាន ខោអាវថ្លៃមិនហ៊ានទិញទេទាល់តែខ្ញុំទិញអោយ គាត់ថាមិនចង់ទំលាប់ខ្លួនទេបើពេលយើងអត់ក៏យើងរស់បាន ហើយពូកែលើកទឹកចិត្តប្ដីទោះកាល:ទេស:ណាក៏ដោយ”៕

 

Share This Post: