Khmernote Media
  • កូវីដ-១៩

    នៅមុននេះបន្តិចដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ដែលរកឃើញមានវិជ្ជមានកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ក្នុងនោះដែររដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសរកស្ត្រីឈ្មោះ វ៉ា សុខហួ អាយុ៣១ឆ្នាំ ដែលមានវិជ្ជមានកូវីដ-១៩ ព្រោះរកពុំទាន់ឃើញលំនៅដ្ឋាន និងមិនអាចទាក់ទងបានទៀត។ ស្ត្រីឈ្មោះ វ៉ា សុខហួ ដែលមានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយពេលនេះអាជ្ញាធរមិនទាន់រកឃើញលំនៅដ្ឋានរបស់គាត់នោះទេ ហើយក៏មិនអាចទាក់ទងបានទៀត ដោយហេតុថា សាមីខ្លួនពុំបានផ្តល់ព័ត៌មានលំអិត ដូចជាលេខទូរស័ព្ទទាក់ទង និអាសយដ្ឋានពិតប្រាកដ។ ក្នុងករណីស្ត្រីឈ្មោះ វ៉ា សុខហួ បានទទួលដំណឹងនេះ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតជាបន្ទាន់ រឺទាក់ទងលេខ

    April 7, 2021
  • កូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ​ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ មានដូចខាងក្រោម៖ ១.ស្ត្រី អាយុ ៣៥ឆ្នាំ ជាអាជីវករលក់សៀវភៅ តូបលេខ៩៧,៩៨ ច្រកទី១ ជាន់ឡៅតឿ នៃផ្សារអូរប្ញស្សី មានទីលំនៅ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ២.បុរស អាយុ ៣៨ឆ្នាំ

    April 7, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៩០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ ក្នុងសេចក្តីប្រកាសដដែលនេះដែរបានបញ្ជាក់អោយដឹងថា ចំពោះករណីវិជ្ជមានសរុបក្នុងនោះអ្នកភ្នំពេញបានរកឃើញវិជ្ជមានថ្មីដល់ទៅ៧៨នាក់ ជាចំនួនដែលច្រើនជាងគេនៅក្នុងរបាយការណ៍នៅក្នុងថ្ងៃនេះ។ ពាក់ព័ន្ធនឹងវិជ្ជមានអ្នកភ្នំពេញចំនួន៧៨នាក់នេះដែរ អ្នកជំងឺ៤០នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke និងអ្នកជំងឺ ០១នាក់ បញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ និង៣៧នាក់ទៀតកំពុងស្វែងរកកន្លែងដាក់អោយព្យាបាល៕

    April 7, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៩១នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៣០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៩១នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៩០នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងដែលនឹងមកដល់ជាបន្តទៀត គឺត្រូវចាក់ជូនប្រជាពលរដ្ឋទាំងអស់ ក្នុង រាជធានីភ្នំពេញនិងតំបន់ជុំវិញរាជធានីភ្នំពេញ ដើម្បីធានាភាពស៊ាំនៅក្នុងរាជធានីភ្នំពេញ ដែលជាទីកន្លែងលំហូរចេញចូល ជាពិសេសប្រមូលផ្ដុំមនុស្ស ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ត្រូវរៀបចំដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត ដោយផ្តោត ទៅលើប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលឲ្យខាងតែបាន ដើម្បីបង្កើនភាពស៊ាំឱ្យបាន ពេញលេញ ខណៈដែលជំងឺកូវីដ-១៩បាននិងកំពុងតែវ៉ៃលុកខ្លាំង ។ សម្តេចតេជោបានបន្ថែមថា ចាំបាច់ត្រូវតែមានភាពស៊ាំនៅរាជធានីភ្នំពេញនិងខេត្តកណ្ដាល ដូច្នេះត្រូវធ្វើផែនការរៀបចំសម្រាប់ ចាក់វ៉ាក់សាំងបន្តនៅពេលវ៉ាក់សាំងថ្មីមកដល់ ដោយសំដៅឆ្ពោះទៅលើប្រជាពលរដ្ឋរាជធានីភ្នំពេញនិងខេត្តកណ្ដាល ។ សំឡេង

    April 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះយកអ្នកជំងឺ០២នាក់ (ស្រី០២នាក់) នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩ ។ 1- ថុង ម៉ានីកា ភេទស្រី អាយុ៦ឆ្នាំ នឹងម្តាយ (ប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ជាមីង)។ បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូល តែខាងក្នុងផ្ទះមិនមានមនុស្សស្នាក់នៅធ្វើចត្តាឡីស័កនោះទេ៕

    April 7, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ នៅក្នុងលិខិតនោះផងដែរ រដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចធ្វើការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ផងដែរ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

    April 6, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលទៅវិញទៅមកនោះទេ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    April 6, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេ បានឲ្យដឹងថា សូមចូលរួមអបអរសាទរ បងស្រី និងអាអូន ដែលមានអាយុទើបតែ ៩ខែ ទេ បានជាសះស្បើយ ពីជំងឺកូវីដ១៩។ បងស្រី និងកូន នឹងបន្តធ្វើចត្តាឡីស័កបន្តចំនួន ១៤ថ្ងៃទៀត នៅផ្ទះ ក្រោយពីបានធ្វើតេស្ត អវិជ្ជមានវីរុស COVID-19 ចំនួន២លើក។ សូមថ្លែងអំណរគុណ ចំពោះក្រុមការងារស្រាវជ្រាវកូវីដ១៩ និងក្រុមការងារថែទាំព្យាបាលដល់អ្នកជំងឺកូវីដ១៩ របស់គ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកបារាយណ៍ -សន្ទុក ខេត្តកំពង់ធំ៕

    April 6, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ន នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មូលហេតុ៖ ជួសជុលបំពង់ចែកចាយទឹកស្អាតទំហំ110មម ស្ថិតនៅទីតាំង៖ នៅលើផ្លូវលេខ២៨៣ ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លេីផ្លូវលេខ២៨៣ ចាប់ពីផ្លូវលេខ៥១៦ ដល់ផ្លូវលេខ៥២៨ សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រយៈពេលផ្អាកផ្គត់ផ្គង់នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៤០នាទីរសៀល រហូតដល់បញ្ចប់កាជួសជុល។ សូមអតិថិជនករុណាមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះ សូមអគុណ ៕ ប្រភព៖​ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply

    April 6, 2021