- Khmernote Media
- ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធតេឡេក្រាមបានឲ្យដឹងថា សម្តេចតេជោបានស្នើឲ្យមានការត្រៀមរៀបចំដាក់អ្នកជំងឺកូវីដស្រាល ឲ្យធ្វើការព្យាបាលនៅតាមផ្ទះ ក្នុងករណីព្រឹត្តិការណ៍ ២០កុម្ភៈ មិនថមថយ។ សម្តេចតេជោបានបញ្ជាក់ទៀតថា យើងត្រូវរៀបចំក្រុមប្រតិបត្តិសម្រាប់ការព្យាបាលនៅតាមផ្ទះឲ្យហើយស្រេច ហើយយើងត្រូវពិនិត្យអំពីលទ្ធភាពក្នុងការទទួលយកមកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងទុកសម្រាប់ការព្យាបាលនៅតាមផ្ទះ។ យើងមិនអាចទទួលអស់ទេក្នុងករណីមានការកើនឡើងថែមទៀត អ្នកជាតិច អ្នកចូលច្រើន ទោះបីជារៀបចាំមន្ទីរពេទ្យប៉ុន្មានទៀតក៏នៅតែមិនគ្រប់ដែរ ហើយវិធីដោះស្រាយ មានតែទុកអ្នកដែលវិជ្ជមានកូវីដ ប៉ុន្តែស្រាល ទុកព្យាបាលនៅតាមផ្ទះ ប៉ុន្តែត្រូវតែមានការវិនិច្ឆ័យឲ្យបានច្បាស់។ ការវិនិច្ឆ័យនោះ តាមយោបល់របស់សម្តេចតេជោ បានលើកឡើងថា “អ្នកដែលត្រូវទុកតាមផ្ទះ ជាអ្នកដែលមានជំងឺស្រាល ហើយមានផ្ទះសមរម្យ ដែលអាចព្យាបាលបាន
April 6, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី គណៈកម្មការផ្សារអូរឬស្សី បានចេញសេចក្តីជូនដំណឹងថ្មីជាបន្ទាន់មួយថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ គណៈកម្មការផ្សារអូរឫស្សីសូមជម្រាបជូនដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឬស្សីសូមអញ្ជើញយកសំណាកនឹងអ្នកបានយកសំណាករួចហើយត្រូវធ្វើចត្តាឡីស័កជាបន្ទាន់ព្រោះយប់នេះទទួលដំណឹងថាមានបងប្អូនយើងឆ្លង២០នាក់ថែមទៀត។ សូមបងប្អូនសហការទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់អោយមានប្រសិទ្ធភាពខ្ពស់។សូមអរគុណ!!!
April 6, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៩និង០០នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពីគណៈបញ្ជាការឯកភាពខណ្ឌបានចុះយកអ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៦D១៣ ផ្លូវ ២៣០ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ១៩ ។ 1- លី លាងហៀង ភេទស្រី អាយុ១៨ឆ្នាំ ។ 2- លី លាងហេង ភេទប្រុស អាយុ២៣ឆ្នាំ។ (ឳពុកម្តាយពួកគាត់ ជាអាជីវករផ្សារអូឬស្សីត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមន្ទីរពេទ្យ ថ្ងៃទី០២-០៤-២០២១)។ បច្ចុប្បន្នទីតាំងខាងលើគណៈបញ្ជាការឯកភាព សម្រេចបិទជាបណ្តោះអាសន្នហាមចេញចូល
April 5, 2021 - កូវីដ-១៩
លិខិតរដ្ឋបាលស្រុកកំពង់ត្រាចមួយច្បាប់ ត្រូវបានរាយការណ៍ទៅកាន់លោកអភិបាលខេត្តកំពត ស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ លើស្ត្រីម្នាក់មានឈ្មោះ ស៊ឹម ស៊ីមួយ ភេទស្រី អាយុ៣០ឆ្នាំ មាន ទីលំនៅភូមិ ព្រៃព្រូស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២០:០០ នាទី យប់ បានមកដល់លំនៅដ្ឋាន តាមការស្រាវជ្រាវបុគ្គលខាងលើនេះ បានធ្វើដំណើរមកពី ភ្នំពេញដោយម៉ូតូផ្ទាល់ខ្លួន ជាមួយប្ដីឈ្មោះ គង់ ប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាងជួសជុលម៉ូតូនៅ ភ្នំពេញ ។ លិខិតដដែលនោះបានរៀបរាប់អោយដឹងដែរថា៖ ក្រោយទទួលបានព័ត៌មានការវិលត្រឡប់របស់ឈ្មោះខាងលើ
April 5, 2021 - កូវីដ-១៩
រដ្ឋបាលខណ្ឌដូនពេញ បានប្រកាសអោយអាជីវករតូបផ្សារចាស់ដែលនៅជាប់តូប របស់ឈ្មោះ សុខ ប៉េងសុន តូបលេខ ៤៧៤ ៤៧៥ ៥០០ ៥០១ តូបលេខ ១៧ ១៨ ១៩ ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឲ្យបានគ្រប់ៗគ្នា។ ក្នុងនោះដែរអាជ្ញាធរខណ្ឌដូនពេញ ក៏បានប្រកាសថាបើរកឃើញាថបងប្អូនខកខាន ឬគេចវេសមិនបានយកសំណាក ហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឲ្យបងប្អូនដែលមិនបានយកសំណាកនោះចូលប្រកបអាជីវកម្មលក់ដូរឡើយ៕
April 5, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៤ និង៤៧នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីនៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយក អ្នកជំងឺ០២នាក់ នៅចំណុចផ្ទះលេខ៥៧A ផ្លូវ ២០៤ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ។ 1-ដួង ចាន់ពិសារ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ អាជីវករផ្សារអូរឬស្សី ។ 2-ប៊ុន សុខលាប ភេទស្រី អាយុ៥១ឆ្នាំ មុខរបរ អាជីវករផ្សារអូរឬស្សី ។ ចំពោះទីតាំង
April 5, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន។ នៅក្នុងឱកាសនោះផងដែរ យោងតាមរយៈកិច្ចសំភាសន៍របស់ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជា ទទក នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រសិនបើករណី នៃការឆ្លងវីរុសកូវីដ-១៩ នៅតែមានការកើនឡើងខ្ពស់នោះ វិធានការបម្រាមគោចរ ប្រហែលជានឹងត្រូវពន្យា ពី ១សប្តាហ៍ ទៅ ២សប្តាហ៍ទៀត។ សូមស្តាប់កិច្ចសំភាសន៍ទាំងស្រុងខាងក្រោម៖ (ភ្នំពេញ)៖
April 5, 2021 - ព័ត៌មានជាតិ
បន្ទាប់ពីរកឃើញអាជីវករ និងសន្តិសុខនៅផ្សារអូរឬស្សីបានឆ្លងកូវីដ១៩ជាបន្តបន្ទាប់មក ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចចិត្តផ្អាកដំណើរការផ្សារអូរឫស្សី រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០៤-១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ហើយក៏មានការបាញ់លាងសម្អាតបរិវេណជុំវិញផ្សារ និងកម្លាំងគណៈកម្មការផ្សារធ្វើការបាញ់លាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅខាងក្នុងផ្សារផងដែរ។ យោងតាមការបញ្ជាក់ពី លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យធ្វើឲ្យអំពាវនាវដល់ឲ្យអាជីវករទាំងអស់នៅផ្សារអូរឬស្សីទៅធ្វើសំណាកជាបន្ទាន់ ហើយលោកបានបញ្ជាក់ទៀតថា នៅពេលដែលផ្សារបើកឲ្យដំណើរការវិញ អាជីវករណា ដែលមិនមានលិខិតបញ្ជាក់ពីការយកសំណាកទេនោះ ប្រធានគណៈកម្មាធិការផ្សារ នឹងមិនឲ្យអាជីវករនោះ ចូលលក់ក្នុងផ្សារនោះឡើយ។ ការធ្វើបែបនេះមិនមែនជាការបង្ខិតបង្ខំសិទ្ធិសេរីភាពអ្វីនោះទេ ប៉ុន្ដែជាការគិតគូពីសុខភាពជាចំបងរបស់បងប្អូនអាជីវករទាំងអស់ ដើម្បីឲ្យដឹងប្រាកដថា តើអាជីវករណាបានឆ្លងកូវីដ១៩ និងអាជីវករណាមិនបានឆ្លងកូវីដ១៩៕
April 5, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់ មួយកន្លែងស្ថិត នៅជាប់ផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់កម្មករ និងប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកអន្តរាគមន៍បាញ់ពន្លត់ ស្រាប់តែមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមានបញ្ហារលត់ម៉ាស៊ីន (គប់ប៉េ) ហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ ។ ប្រភពពីកម្មករស្នាក់នៅទីនោះបានអោយដឹងថា នៅមុនពេលកើតហេតុខណៈពួកគាត់កំពុងសម្រាកនៅខាងក្រោម ស្រាប់តែធំក្លិនផ្សែង ចេញមកពីជាន់ខាងលើ ទើបនាំគ្នាឡើងទៅមើលក៏ឃើញមានអណ្តាតភ្លើង ឆេះសម្ភារដែលទុកចោល ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ដែរ និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗប្រភពដដែលបានបន្តទៀតថា ទីតាំងខាងលើគឺជាឃ្លាំងសម្រាប់ទុកសម្ភារគ្រឿងសំណង់ និងបន្ទប់កម្មករស្នាក់នៅ។ សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រាប់ខ្មែរណូតថា រថយន្តជាច្រើនគ្រឿងបានចេញមកជួយអន្តរាគមន៍ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៨គ្រឿង
April 5, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩៤នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៦៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់ ដោយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ៣១នាក់, ខេត្តស្វាយរៀង ២២នាក់, ខេត្តព្រះសីហនុ ៦នាក់, ខេត្តកណ្តាល ១នាក់ , ខេត្តព្រៃវែង ១នាក់, ខេត្តកោះកុង ១នាក់ និងខេត្តកំពង់ឆ្នាំង ១នាក់។
April 5, 2021









