- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅវេលាម៉ោង១៧និង៤០នាទីថ្ងៃទី០៤ ខែ០៤ ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានី នៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល ពី គណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកយកអ្នកជំងឺ០១នាក់ ភេទប្រុស នៅចំណុចផ្ទះលេខ១០A ផ្លូវ៥២៨ ភូមិ២សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ។ អ្នកជំងឺឈ្មោះ ភោគ គង់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរោងចក្រម៉េង អៀង ស្នាក់នៅទីតាំងខាងលើ។ ចំពោះទីតាំង គណៈបញ្ជាការឯកភាពសម្រេចអោយបិទហាមចេញចូល ធ្វើចត្តាឡីនៅនឹងទីតាំងរងចាំក្រុមសុខាភិបាល ចុះមកយកសំណាក៕
April 4, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី គណៈកម្មការផ្សារអូរឫស្សី បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រោយពីមានបទបញ្ជរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រេចចិត្តផ្អាកដំណើរការផ្សារអូរឫស្សី រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី០៤-១៧ ខែមេសា ឆ្នាំ២០២១នេះតទៅ ដោយឡែកនៅព្រឹកថ្ងៃទី០៤នេះ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក លឹម សុភា អភិបាលខណ្ឌ៧មករា ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានធ្វើការបាញ់លាងសម្អាតបរិវេណជុំវិញផ្សារ និងកម្លាំងគណៈកម្មការផ្សារធ្វើការបាញ់លាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅខាងក្នុងផ្សារ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ អាជីវករ និងសន្តិសុខនៅក្នុងផ្សារអូរឬស្សីចំនួន
April 4, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួលជិតគ្នាជួយដេញចាប់ទំរាំបាន បន្ទាប់ពីដើរចូលទៅក្នុងបន្ទប់យកដៃលូកស្ទាបរាវអង្អែលជើងប្រពន្ធគេ កំពុងដេកលង់លក់ក្នុងបន្ទប់ពីរនាក់ប្ដីប្រពន្ធ បណ្តាលឲ្យភ្ញាក់ឡើងស្រែកឆោឡោផ្អើលគេជួយដេញចាប់បាន ក៏ឆ្លើយថា “ខ្ញុំដេកមមើ” កាលពីវេលាម៉ោង០១:២០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១នេះ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅខាងក្រោយបុរីរុងរឿង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ម៉ក់ ម៉ុណ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមផ្ទះគេ នៅម្តុំសង្កាត់អូរបែកក្អម មានស្រុកកំណើតឃុំទួលពង្រ ស្រុកទំនប់ដាច់ ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះមានឈ្មោះ ស្រី មុំ អាយុ៣០ឆ្នាំ
April 4, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ២៥នាក់ ខេត្តព្រះសីហនុ ចំនួន ១៧នាក់ និងខេត្ត ស្វាយរៀង ចំនួន១នាក់។ យោងតាមការលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញឲ្យឃើញថា ព្រឹកនេះ មានអាជីវករផ្សារអូឬស្សីម្នាក់បានវិជ្ជមានកូវីដ១៩ ហើយបានឆ្លងទៅកូនតូចៗ៣នាក់ថែមទៀត ដែលមានដូចខាងក្រោម៖ ១-
April 4, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ហើយក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន ២៥នាក់ ខេត្តព្រះសីហនុ ចំនួន ១៧នាក់ និងខេត្ត ស្វាយរៀង ចំនួន១នាក់។ មុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺឆ្លងថ្មីទាំង ២៥នាក់ នៅរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩
April 4, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ នៅក្នុងចំណោមអ្នកវិជ្ជមានទាំង៤៤នាក់នេះ ក៏មានកុមារ១១នាក់ផងដែរ រួមមាន៖ ១- កុមារាជនជាតិខ្មែរ អាយុ ១១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ២- កុមារាជនជាតិខ្មែរ អាយុ ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ
April 4, 2021 - ព័ត៌មានជាតិ
យោងតាមលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក បានរៀបរាប់រឿងហួសចិត្តមួយដែលប្រពន្ធពោះធំ ត្រូវម៉ូតូទុកចោលព្រោះខ្លាចខ្លាចកំលាំងចាប់ម៉ូតូ បែរជាសមត្ថកិច្ចសម្របសម្រួលឲ្យប្តីមកយកបែរជាប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ លោកនាយករដ្ឋបាលខណ្ឌទួលគោកបានរៀបរាប់បែបនេះថា៖ “រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង”៕
April 4, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៥០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ម្នាក់ ភេទស្រី អាយុ ១៩ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ ២២៤៨ ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីគូដណ្ដឹង) ក្រោយពីការយកវត្ថុសំណាកលើកទី២។
April 4, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៤៤នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៦៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ៤៤នាក់នោះ គឺ ០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៤៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
April 4, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ គ្រាន់តែទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (ខ្លាឃ្លោក) និងផឹកស៊ីភ្លាម កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះទៅបំបែកនិងបន្តអប់រំណែនាំ មិនឲ្យមានសកម្មភាពនេះទៀតទេ ។ ក្នុងករណីមិនរៀងចាលសមត្ថកិច្ចយើង និងអនុវត្តន៍វិធានការច្បាប់ មិនខាន៕
April 4, 2021









