Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងព័ត៌មាន ឯកឧត្តម មាស សោភ័ណ្ឌ បានបញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ថា ក្រសួងព័ត៌មានសូមប្រកាសច្រានចោលចំពោះព័ត៌មានដែលបានបង្ហោះ និងផ្សព្វផ្សាយថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានបានទទួលមរណភាព គឺជាព័ត៌មានមិនពិត។ ឯកឧត្តម មាស សោភ័ណ្ឌ សូមបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ថែទាំ និងព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ ស្ថានភាពជំងឺឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នាពេលបច្ចុប្បន្ននេះគឺធម្មតា លោកនៅកម្រើកដៃជើង នឹងដឹងខ្លួនជាធម្មតា លោកអាចពិសារអាហារ និងភេសជ្ជៈប៉ូវកម្លាំងជាធម្មតា។

    April 8, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ស្ពានព្រះមុនីវង្សចាស់ត្រូវបិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង០៨៖០០ នាទីព្រឹក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីជួសជុលកម្រាលស្ពានដោយត្រូវកាយបកកៅស៊ូ ចាស់ចេញរួចអ៊ុតកៅស៊ូថ្មីនេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបាននៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថាកន្លងមករដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពីការជួសជុលស្ពានព្រះមុនីវង្ស ចាស់ឆ្លងកាត់ទន្លេបាសាក់ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ បានបញ្ចប់ការជួសជុលកម្រាលថ្មើរជើងបង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញដោយដំឡើងបង្គោលភ្លើងបំភ្លឺ ផ្លូវថ្មីជំនួសវិញ។ ចំពោះមុខនេះការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពានដោយត្រូវកាយបកកៅស៊ូចាស់ចេញរួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះ ចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង០៨៖០០នាទីព្រឹក ថ្ងៃទី០៨ ខែមេសា

    April 8, 2021
  • កូវីដ-១៩

    នៅមុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីករណីស្លាប់បុរសជនជាតិខ្មែរ២នាក់ ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះមានបុរសជនជាតិខ្មែរ អាយុ៦៨ឆ្នាំម្នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរអាយុ៤៩ឆ្នាំ។   ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងថាបុរសទាំង២ខាងលើបានស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង។ សូមអានលិខិតខាងក្រោម៖

    April 8, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១១៣នាក់ និងមានករណីជាសះស្បើយថ្មីចំនួន ៩០នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង ១១៣នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    April 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ធនាគារ កាណាឌីយ៉ា សាខាទួលទំពូង ផ្ទះលេខ១០៨ មហាវិថីម៉ៅសេទុង នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១​ នៅចន្លោះម៉ោង ១ ដល់ ៥ រសៀល ដោយសារអ្នកជំងឺកូវីដ១៩ បានចូលទៅទីនោះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ + ​វិទ្យាល័យ​បាក់ទូក​ + វិទ្យាល័យ​បឹង​ត្របែក​

    April 8, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមសាលិខិតរបស់ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្ដរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖ អនុលោមតាមសេចក្ដីសម្រេចរាជរដ្ឋាភិបាលលេខ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេចរណ៍នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្ដាត់ការឆ្លងរីករាលដាលនៃជំងឺកូវីត-១៩ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នឹងសម្រេចបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ២០ ខែមេសា

    April 8, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ពីព្រលប់មកយកប្អូនប្រុស ពេលនេះមកយកបងស្រី ដែលទទួលលទ្ធផលវិជ្ជមានកូវិដ១៩ ដូចគ្នា។ យប់ថ្ងៃពុធ ទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២ម៉០០នាទី នៅចំណុច ផ្ទះលេខ626b ផ្លូវជាតិលេខ2 ភូមិទួលរកា1 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាល មន្ទីពេទ្យបង្អែកច្បារអំពៅ បានមកយកអ្នកវិជ្ជមាន Covid-19 ចំនួន01នាក់៖ ឈ្មោះ ទី តានិច ភេទស្រី អាយុ16ឆ្នាំ ទូរស័ព្ទលេខ 085245034

    April 8, 2021
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញអត្តសញ្ញាណ អ្នកដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមានសរុប៧៨នាក់ ហើយក្នុងនោះគេឃើញមានកម្មករ-កម្មការិនីរោងចក្រ ឌីន ហាន រហូតដល់ទៅ១៣នាក់ បានមានវិជ្ជមានជំងឺកូវីដ១៩ ។ ហើយនៅមុននេះបន្តិច យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា “អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកដល់ម៉ោងនេះគឺរកឃើញអ្នកវិជ្ជមាន៥០នាក់ហើយ ខណៈដែលរោងចក្រនេះមានកម្មករសរុប ២៥៦២នាក់ ។”៕

    April 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលទៅធនាគារកាណាឌីយ៉ា សាខាចេឡា ផ្ទះលេខ ១០៨ មហាវិថីម៉ៅសេទុង រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ពីម៉ោង ១ ដល់ម៉ោង ៥រសៀល។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅធនាគារកាណាឌីយ៉ា សាខាចេឡា ពីថ្ងៃទី២ ខែមេសា ពីម៉ោង ១ ដល់ម៉ោង ៥រសៀល សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ

    April 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា រដ្ឋបាលខណ្ឌប្ញស្សីកែវ បើកទីតាំងធ្វើចត្តាឡីស័ក ផ្ទះរបស់ តារាចម្រៀងផលិតកម្មហង្សមាស សួស វីហ្សា និង បើក ០១ទីតាំងទៀត ក្រោយបានអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល។ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០២ កន្លែង

    April 7, 2021