Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងប៉ុស្តិ៍នគរបាលឃុំបិតត្រាំង បង្ក្រាបករណីលួចខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ ឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ កាលពីមុនថ្ងៃត្រង់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅចំណុច ពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកស្នងការឲ្យដឹងបន្ថែមថា ជនសង្ស័យបាន ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបំភ្លឺផ្លូវសាធារណៈ ដែលទើបដាក់ថ្មី នៅតាមផ្លូវជាតិលេខ៤ ម្តុំជិតផ្លូវចូលក្បាលឆាយ ក្នុងសង្កាត់លេខ១ និងតាមផ្លូវបំបែកចុះទៅវត្តអូរត្រេះ (ផ្លូវអាឡាំងដឺឡុង) សង្កាត់លេខ៤ ក្រុង

    April 1, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ជើងខ្លាំងខាងប្រដេញ P1-ពេលរាត្រី បាត់មុខយូរ ត្រលប់មកជួយចាប់ចោរទៀតហើយ គ្រាន់តែឃើញជនសង្ស័យដែលធ្វើសកម្មភាពកាច់.ក ម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង ពាក់ស្លាកលេខព្រៃវែង 1M-7414 ចេញពីបន្ទប់ផ្ទះជួលមួយកន្លែង ទល់មុខមន្ទីរពេទ្យរស្ស៊ី សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ឆ្លងកាត់ខណ្ឌចំការមន ដោយមានបងប្អូនអ្នកសារព័ត៌មានជាច្រើន ជួយដេញតាមពីក្រោយ រហូតមកដល់ចំណុចជិតស្តុបមេភ្លើង ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ទើបធាក់ឲ្យដួលហើយចាប់ក្របួចបានតែម្ដង កាលពីវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ។ ជនរងគ្រោះមានឈ្មោះ តាន់ ថុន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ

    April 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា យប់មិញមានអារម្មណ៍ ក្តុកក្តួល សរសេរអត្ថបទមិនចេញ នៅពេលបានឃើញលំនៅឋានមួយកន្លែងត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ សូមជូនពរ ឲ្យបានឆាប់ជាសះស្បើយនិងបានត្រឡប់មកលំនៅឋានវិញ។ (ទីតាំងចាស់) : រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣: ០០នាទី នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នៅចំណុច ផ្ទះគ្មានលេខ ក្រុមទី ៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ

    April 1, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែក នៃមន្ទីសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រុមគ្រូពេទ្យបានរកឃើញអ្នកផ្ទុកវិជ្ជមានកូវីដ១៩ ចំនួន ០១នាក់ នៅចំណុចផ្ទះលេខ២៩៣ ផ្លូវ២៤៥ ភូមិ១ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បច្ចប្បន្នចំពោះទីតាំងខាងលើ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌ បិទជាបណ្ដោះអាសន្ន៕

    April 1, 2021
  • កូវីដ-១៩

    នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ៥៦ឆ្នាំ ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី១៤ ហើយក៏ជាករណីទី៣ដែរសម្រាប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ៥៦ឆ្នាំខាងលើ រស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ។ អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកដំបូងមកម្លេះ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៦:៥០នាទីរសៀល។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ៥៦ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    March 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី លោក ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា តែប្រហែស មិនស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល លទ្ធផលគឺនិយាយមិនចេញ😩😩😩។ 🙏ជូនពរក្មួយៗឆាប់ជាសះស្បើយ និងឆាប់បានមកផ្ទះវិញ។ ករណីឆ្លងបន្តគ្នា០៦នាក់ហើយ ចំណោមសមាជិកគ្រួសារ០៧នាក់ នៅសល់ម្នាក់ទៀតមិនទាន់ដឹងលទ្ធផល។ ~ ស្ដីពី: ក្រុមគ្រូពេទ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាសាក់(ច្បារអំពៅ) បានចុះមកយក(អ្នកវីជ្ជមានកូវីដ-១៩​ )​ ។ ✍️ទីតាំងចាស់👉នៅចំណុចផ្ទះលេខ​2C ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 👉នៅយប់​ថ្ងៃទី​ ៣១​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ ក្រុមគ្រូពេទ្យបានមកយកអ្នកវិជ្ជមានកូវីដ-១៩​

    March 31, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលេាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ២០:១០នាទី​ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានដល់អធិការនគរបាលខណ្ឌបឹងកេងកង ភ្លាមនោះលោកវរសេនីយ៍ឯក​ សុឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានបញ្ជាកម្លាំងចុះដល់ទីតាំងដេីម្បីធ្វេីការណែនាំដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ។ ច្បាប់មានហេីយ អនុក្រឹត្យមានហេីយ សេចក្តីប្រកាសក៏មានដែរ ដូច្នេះបេីនៅតែមិនគោរព មិនអនុវត្តតាម សមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ ៕

    March 31, 2021
  • កូវីដ-១៩

    នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយស្តីពីការស្លាប់អ្នកជំងឺម្នាក់អាយុ២៨ ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី១៣ ហើយក៏ជាករណីជនរងគ្រោះដែលមានអាយុក្មេងជាងគេក្នុងចំណោមជនរងគ្រោះទាំង១៣នាក់។ ក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែលបានបន្តអោយដឹងទៀតថា អ្នកជំងឺអាយុ២៨ឆ្នាំខាងលើ រស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានរកឃើញវិជ្ជមាននៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ហើយដោយសារគាត់មានជំងឺប្រចាំកាយផងដូចជា ជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺខ្សោយតម្រង់នោមធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលអោយគាត់ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះមានការយកចិត្តទុកដាក់និងព្យាយាមសង្គ្រោះយ៉ាងណា អ្នកជំងឺបានទទួលមរណកាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៤:៤០នាទីរសៀល។ ការសន្និដ្ឋានរបស់គ្រូពេទ្យ គឺស្ត្រីអាយុ២៨ឆ្នាំខាងលើបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតសងខាងដោយសារវីរុសកូវីដ-១៩៕

    March 31, 2021
  • ព័ត៌មានជាតិ

    ខេត្តស្ទឹងត្រែង៖ ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១០៖៣០នាទី ដោយមានការបញ្ផាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ០១ករណី នៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផិត

    March 31, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ចោរថ្លើមធំចូលលួចយកលុយសុទ្ធ,គ្រឿងអលង្ការពេជ្រ, ទូរស័ព្ទ iPhone ដាំពេជ្រ និងទ្រព្យសម្បត្តិមួយចំនួនធំទៀត សរុបជាទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ ពីក្នុងផ្ទះកូនស្រីរបស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ហើយគេចខ្លួនបាត់ បន្សល់ភិនភាគដែលចូលធ្វើសកម្មភាព ឡើងផ្លោះរបងបន្លាលួស ចូលផ្ដាច់ខ្សែភ្លើងដែលភ្ជាប់កាមេរ៉ាសុវត្ថិភាពខាងមុខផ្ទះ ហើយចូលទៅដោះខ្ចៅកញ្ចក់ទ្វារចេញបានយ៉ាងស្ទាត់ជំនាញ រួចបើកទ្វារចូលក្នុងធ្វើសកម្មភាពយ៉ាងងាយស្រួល ។ ហេតុការណ៍ចោរគាស់ផ្ទះនេះបានកើតឡើងកាលពីម៉ោង០៣៖០៣នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចផ្ទះលេខ១១៥F ផ្លូវម៉ាស៊ីនទឹក ជិតផ្លូវភ្លោះ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានបានឲ្យក្រុមការងារខ្មែរណូតដឹងថា សម្ភារនិងទ្រព្យសម្បត្តិមានតម្លៃដែលចោរលួចយកទៅបាត់មានដូចជា៖ លុយដុល្លារ ៧ពាន់ដុល្លារ

    March 31, 2021