- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា សូមបងប្អូនកុំធ្វែសប្រហែសឲ្យសោះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ សូមឲ្យបងប្អូនទាំងអស់គ្នា ឆាប់ជាសះស្បើយ អ្នកវិជ្ជមានកូវិដ១៩ ចំនួន១២នាក់ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ត្រូវបានក្រុមគ្រូពេទ្យមកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ក្នុងនោះក៏មានទារកអាយុ០៩ខែម្នាក់ ដែលអវិជ្ជមានត្រូវរួមដំណើរជាមួយម្តាយ ទាំងក្តុកក្តួល ខណៈដែលមួយគ្រួសារទទួលបានលទ្ធផលពិនិត្យសំណាកលើកទី១ វិជ្ជមាន១០នាក់ នៅចំណុចផ្លូវលេខ៣២BT ផ្ទះលេខ១៤២ ក្រុម៥ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ។ – ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ បានចុះមកយកអ្នកជំងឺ COVID-19 ជនជាតិខ្មែរ ដូចមានរាយនាមខាងក្រោម៖
March 29, 2021 - សិល្បៈ
យោងតាមការបញ្ជាក់ពីកំពូលតារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅក្នុង ផលិតកម្មរស្មីហង្សមាស គឺកញ្ញា សុខ សីឡាលីន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកនាយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះឲ្យដឹងថា បងប្រុសរបស់កញ្ញាបានឆ្លងកូវីដ១៩។ កញ្ញា សុខ សីឡាលីន បានឲ្យដឹងដូច្នេះថា៖ ៉ជម្រាបសួរបងប្អូនពូមីងទាំងអស់ពេលនេះបងប្រុសនាងខ្ញុំ សុខ សុធារិទ្ធ ហៅឌីន មានវិជ្ជមាន កូវីដ១៩ ហើយឡានក្រុមគ្រូពេទ្យបានមកយកគាត់ទៅសម្រាកព្យាបាលហើយ ដោយក្រុមគ្រួសារនាងខ្ញុំទាំងអស់បានយកសំណាករួចរាល់អស់ហើយ រួមទាំងខ្ញុំទោះបី ខ្ញុំចាក់វ៉ាក់សាំង2ដងរួចមកហើយក្តី (ខ្ញុំផ្ទាល់មិនសូវជាបារម្ភខ្លួនឯងឡើយ ព្រោះខ្ញុំមិនមានទំនាក់ទំនងផ្ទាល់អ្វីជាមួយគាត់ទេ ព្រោះផ្ទះខ្ញុំដីឡូ ខ្ញុំនៅផ្ទះមុខ ដាច់ជាមួយស្រីលក្ខណ៌ ប្អូនស្រីខ្ញុំ) ដែលបារម្ភគឺប៉ាមាក់ដែលគាត់នៅផ្ទះក្រោយជាមួយបងប្រុស) លទ្ធផលបែបណាខ្ញុំនឹងជម្រាបជូនបងប្អូនបន្ត🙏 ប៉ុន្តែផ្ទះខ្ញុំត្រូវបានបិទហើយ 🙏🙏🙏 #នេះហើយលទ្ធផលដែល 7-8នាក់គេនៅផ្ទះ
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាកម្មនៅធនាគារ Sacombank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤ វិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ដោយសារអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកផ្នែកអនាម័យនៅទីនោះ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ + វិទ្យាល័យបាក់ទូក +
March 29, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប នៅថ្ងៃទី២៩ ខែមីនានេះ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី២០ ខែមីនា ដែលរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ក្នុងមន្ទីរសម្រាកព្យាបាល រហូតដល់បច្ចុប្បន្ននេះ បុគ្គលិកនៃមន្ទីរសម្រាកព្យាបាល និងអ្នកជំងឺ ដែលកំពុងធ្វើចត្ដាឡីស័កក្នុងមន្ទីរសម្រាកទាំងអស់ បានធ្វើតេស្ដចំនួន៣លើកមកហើយ ដែលលទ្ធផលសុទ្ធតែអវិជ្ជមានជំងឺកូវីដ១៩។ សេចក្ដីជូនដំណឹងខាងលើមិនបានបញ្ជាក់ពីចំនួននៃអ្នកដែលពាក់ព័ន្ធនោះទេ ។ បើតាមការបញ្ជាក់ពីមន្រ្តីសុខាភិបាលមួយរូបដែលសុំមិនបញ្ចេញឈ្មោះ អ្នកទាំងនោះសរុបចំនួន ១១៦នាក់។ យ៉ាងណាក៏ដោយ ពួកគេទាំងអស់ នឹងបន្តធ្វើតេស្ដលើកទី៤បន្ថែមទៀតនៅចុងសប្ដាហ៍នេះ ដើម្បីបញ្ជាក់ច្បាស់ថាគ្មានជំងឺកូវីដ១៩។ មន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បានបញ្ជាក់ថាខ្លួន គ្រោងនឹងបើកដំណើរការឡើងវិញ បន្ទាប់ពីការធ្វើតេស្ដលើកទី៤រួច។ គួររំលឹកថា បុរសម្នាក់រស់នៅសង្កាត់គោកចក ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានហូបអាហារនៅហាង “Pepper Lunch” សាខា #ផ្សារទំនើប អ៉ីអន ១ ជាន់ទី២, អគារលេខ ១៣២, ផ្លូវសុធារស រាជធានីភ្នំពេញ ដោយមានអ្នកវិជ្ជមានកូវីដ១៩ បានទៅហូបអាហារនៅទីនោះ កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៩.២០នាទី។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅ ហាត់ប្រាណ នៅកន្លែងហាត់ប្រាណ ឈ្មោះ 390 Cross ស្ថិតនៅផ្ទះលេខ ៣Eo, ផ្លូវ ៣៩០ សង្កាត់ បឹងកេងកង៣, ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ដោយមានអ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ
March 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានចូលទៅហាងលក់ទំនិញតេលា ម៉ាត (Tela Mart) ស្ថិតនៅវិថីព្រះនរោត្តម, សង្កាត់ ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានអ្នកវិជ្ជមានកូវិដ១៩ បានទៅកាន់ទីតាំងនេះ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ម៉ោង ២០៖១៧។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅ ប្រសិនបើមានរោគសញ្ញាដូចជា៖
March 29, 2021 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារក្នុងប្រអប់សារផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ សូមបងជួយខារ៉ាអូខេក្រោយសាលាបារគូបើករហូតខ្លាចកូវីដណាស់។ ក្រោយទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពីក្រុមប្រតិកម្មរហ័សខេត្ត លោកអធិការនិងក្រុមប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានបញ្ជាឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ ចុះស្រាវជ្រាវទីតាំងខាងលើដែលប្រជាពលរដ្ឋបានរាយការណ៍។ ជាលទ្ធផល៖ នៅថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨៖៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារគូ សហការជាមួយអាជ្ញាធរភូមិ-ឃុំ
March 29, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនានេះ មន្រ្តីជាន់ខ្ពស់នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រាប់សារព័ត៌មានតាមប្រព័ន្ឋទូរសព្ទ័ ដោយច្រានចោលសារជាសំលេងមួយ ដែលផ្សព្វផ្សាយ តៗគ្នាថា ពេទ្យនេះកំពុងផ្ទុះកូវីដ១៩ ដែលឈានដល់ការបិទមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិត ម៉ៅ រ៉ាសី ប្រធានរដ្ឋបាលមន្ទីរពេទ្យកាល់ម៉ែត បញ្ជាក់ថា សារជាសំលេងនេះ កំពុងធ្វើឲ្យមានការភាន់ច្រលំ និងចែករំលែកតៗគ្នា និងពេលនេះ មន្ទីរពេទ្យកំពុងប្តឹងទៅមន្រ្តីជំនាញ ដើម្បីរកម្ចាស់សំលេងដែលបំផុសរឿងនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ នៅព្រឹកថ្ងៃនេះ មានសារជាសំលេងមួយជិត១នាទី ដែលជាសំលេងមនុស្សប្រុស និយាយថា «អ្នកធ្វើការនៅកាល់ម៉ែត្រផ្ទុះកូវីដ១៩ ហើយអីលូវថ្នាក់ដឹកនាំកំពុងស្វែងរកអ្នកធ្វើការនៅកាល់ម៉ែត្រ និងកំពុងស្រាវជ្រាវ ហើយសូមបងប្អូននៅភ្នំពេញកុំទៅប្លុកនោះ
March 29, 2021 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការ បិទការចេញ-ចូលជាបណ្ដោះអាសន្ននៅទីតាំងក្នុង និងក្រៅបរិវេណជុំវិញផ្សារពោធិស្រុក ស្ថិតនៅក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ នេះ រហូតដល់មានសេចក្ដីសម្រេចជាថ្មី។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
March 29, 2021









