- Khmernote Media
- កូវីដ-១៩
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៧៩ នាក់ និងមានករណីជាសះស្បើយថ្មី ៥៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន ១៧៨នាក់នោះ គឺខេត្តព្រះសីហនុមានចំនួនឆ្លងច្រើនជាងគេបំផុត ដែលមានរហូតដល់ទៅ ១៤៣នាក់, រាជធានីភ្នំពេញ ២៦នាក់, ខេត្តព្រៃវែង ៣នាក់, ខេត្តសៀមរាប ១នាក់ និងខេត្តកំពង់ចាម ១នាក់៕
March 27, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៧៩ នាក់ និងមានករណីជាសះស្បើយថ្មី ៥៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាន ១៧៨នាក់នោះ គឺ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ និងករណីនាំចូល១ករណី។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 27, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមអបអរសាទរ លោកយាយ អាយុ ៧៥ ឆ្នាំ មកពីភូមិគិរីអណ្តែត ឃុំ ទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានជាសះស្បើយពី ជំងឺកូវីដ ១៩ និង ត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តកំពង់ធំនៅថ្ងៃនេះ ហើយបន្តទៅចត្តាឡីស័ក ១៤ ថ្ងៃទៀត នៅស្រុកកំណើតលោកយាយ ។ សូមអរគុណដល់លោកប្រធានមន្ទីរសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យខេត្ត ក្រុម RRT និង ក្រុមជួរមុខនៃមន្ទីរពេទ្យខេត្ត ដែលបានយកចិត្តទុកដាក់ រួបរួមកម្លាំងគ្នា បញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
March 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកធ្វើការនៅ មន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន មានទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ (អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលសេវា)។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងដូចខាងក្រោម៖
March 27, 2021 - ព័ត៌មានជាតិ
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Chet Nary ដែលជាអ្នកមានវិជ្ជមានជំងឺកូវីដ១៩ បានឲ្យដឹងថា “ជំរាបសួរបងប្អូនទាំងអស់គ្នា! នាងខ្ញុំឈ្មោះ ចែត ណារី អាយុ23ឆ្នាំ នាងខ្ញុំបានធ្វើតេស្ត Covid-19 នៅថ្ងៃទី 25/03/2021 ចេញលទ្ធផល វិជ្ជមាន នៅថ្ងៃ 26/03/2021 ។ នាងខ្ញុំកំពុងសម្រាកនៅសណ្ធាគារ The Great Duke ។ សម្រាប់ពត៌មានអ្នកដែលពាក់ព័ន្ធជាមួយរូបខ្ញុំផ្ទាល់ ខ្ញុំបានជម្រាបព័ត៌មានជូនដល់ក្រសួងសុខាភិបាលរួចរាល់ដែរ។ គោលបំណងដែលខ្ញុំសរសេរសារនេះមក ក្នុងករណីមានចន្លោះខ្វះខាតណាមួយដោយអចេតនា ដូចនេះសម្រាប់អ្នកដែលធ្លាប់បានពាក់ព័ន្ធជាមួយខ្ញុំផ្ទាល់ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគ Covid-19នេះ។ + នៅថ្ងៃទី
March 27, 2021 - កូវីដ-១៩
តាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយបានដកស្រង់សំដីរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលស្តីពីចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ “អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ការចម្លងវីរុសកូវីដ-១៩ គឺតាមតំណក់ទឹកមាត់តូចៗ ដែលមនុស្សមានវីរុសកូវីដ-១៩ ក្អក កណ្តាស់ ឫនិយាយ ឫស្រែក ធ្វេីឱ្យធ្លាក់លេីផ្ទៃនានាក្នុងរយ:ពេលកំណត់មួយ។ អ្នកជាធម្មតា ទៅប៉ះផ្ទៃទាំងនោះ ឫនៅជិតគ្នាក្រោមមួយម៉ែត្រកន្លះ វានឹងឆ្លងមកតាមផ្លូវដង្ហេីម ឫតាមការយកដៃដែលមានជាប់មេរោគ មកញីមុខមាត់របស់ខ្លួន។ ដូច្នេះ ត្រូវសម្អាតសំភារ:ប្រេីប្រាស់ប្រចាំថ្ងៃ ចំអិនសាច់ និងម្ហូបអារហារឱ្យបានឆ្អិនល្អ សម្អាតដៃ និងសំភារ:ចម្អិនម្ហូបអារហារឱ្យបានល្អ ព្រមទាំងការអនុវត្តអនាម័យ និងកិច្ច
March 27, 2021 - ព័ត៌មានជាតិ
បាត់ដំបង ៖ ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទី នៅចំណុចភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំឃាត់ខ្លួនជនសង្ស័យម្នាក់។ ជនសង្ស័យឈ្មោះ វាន់ ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ពាន
March 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលទៅ គ្លីនិកអប្សរាភ្នំពេញ ដែលមានទីតាំងនៅផ្ទះលេខ ៣៩ ផ្លូវ ១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ចន្លោះម៉ោង ៤ល្ងាច ទៅម៉ោង ៥:៣០នាទីល្ងាចនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលគ្លីនិកអប្សរាភ្នំពេញ ចន្លោះម៉ោង ៤ល្ងាច ទៅម៉ោង ៥:៣០នាទីល្ងាចនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមីនា
March 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ខណ្ឌមានជ័យ បន្តរកឃើញអ្នកវិជ្ជមាន០២នាក់ទៀត នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ផ្ទះលេខ៩សេ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ក្រុមគ្រូពេទ្យបង្អែកច្បាអំពៅ បានចុះយកអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន០១នាក់ ភេទស្រី អាយុ៥៨ឆ្នាំ ដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ អុិន សុម៉ានីតា ភេទស្រី ម្តាយតារាកំប្លែងស្រីពីន ដែលបានមរណភាព ។ ចំណែកចៅប្រុសចំនួន០២នាក់ទៀត អាយុ១០ឆ្នាំ និង០៦ឆ្នាំ ឲ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីរងចាំក្រុមគ្រូពេទ្យមកយកសំណាក ។
March 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានករណីវិជ្ជមានជំងឺកូវីដ១៩ លើកុមារីអាយុ១១ខែ មានទីលំនៅភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបតំណាង រដ្ឋបាលខេត្តបានឲ្យដឹងថា កុមារីរូបនោះទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយអ្នកប៉ះពាល់បឋមជាមួយកុមារីវិជ្ជមានជំងឺកូវីដ១៩នេះ សរុប៣០នាក់ ស្រី១៦នាក់៖ អ្នកប៉ះពាល់ផ្ទាល់ចំនួន១៧នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន១៣នាក់។ បច្ចុប្បន្នរដ្ឋបាលខេត្ត និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ខេត្ត បានកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ។ សូមអានព័ត៌មានលំអិតក្នុងលិខិត៖
March 26, 2021









