- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់បានបែកក្បាលស្លាប់ ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីពេទ្យ ខណៈដើរចេញពីវត្តមកបើកទ្វាររបងវត្តឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូលត្រូវបានដួលរលំសង្កត់ពីលើពេញទំហឹង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សាកសពស្ត្រីរងគ្រោះខាងលើមិនស្គាល់អត្តសញ្ញាណនោះទេ ស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជាអ្នករៀបចំសាកសព។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លិកពណ៌សមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ1IP-2901មកឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំនុចទីតាំងកើតហេតុខាងលើ ស្រាប់តែមួយសន្ទុះក្រោយមកក៍ឃើញស្ត្រីជាជនរងគ្រោះបានដើរចេញពីក្នុងវត្តមកបើកទ្វារដើម្បីឲ្យបុរសជនជាតិបរទេសជិះម៉ូតូចូល។ ប្រភពដដែលបានបន្តទៀតថាលុះបើកទ្វាររួចហើយស្ត្រីជនរងគ្រោះខាងលើនឹងបុរសជនបរទេសមិនទាន់នាំគ្នាចូលក្នុងវត្តនោះទេ។ ដោយអង្គុយនិយាយលេងមួយសន្ទុះ ក្រោយមកស្ត្រីជាជនរងគ្រោះនឹងបុរសជនជាតិបរទេសខាងលើមិនដឹងនិយាយគ្នាពីអ្វីនោះទេដោយស្ត្រីជនរងគ្រោះបានដើរចូលទៅក្នុងវិញរួចក៏ទាញទ្វារបិត ស្រាប់តែដួលរលំសង្កត់ពីលើពេញទំហឹងបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ បន្ទាប់ក៏មានការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខាងលើ នាំគ្នាចូលទៅជួយលើកទ្វារចេញ ដើម្បីយកជនរងគ្រោះបញ្ជូនតាមរថយន្តទៅសង្គ្រោះបន្ទាន់ទៅសង្គ្រោះឯមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលជនរងគ្រោះរបួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យយ៉ាងអាណោចអាធម៌។ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកមកពីកន្លែងកើតហេតុវិញ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុរួចធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បងម៉េង ខ្មែរណូត
March 20, 2021 - កូវីដ-១៩
នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៥៤នាក់ និងមានករណីជាសះស្បើយថ្មី ១៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៥៤នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង៥៣នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖
March 20, 2021 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសជាផ្លូវការ អំពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ វររាជមាតាជាតិខ្មែរ ក្នុងសេរី ភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ និងព្រះរាជទ្រព្យចំនួន ៣០០០ដុល្លារ ជូនលោក ហួរ ឡាវី ស្វាមីសពអ្នកស្រី ងួន
March 20, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង២០ និង០០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ រួមមាន ៖ ១/ អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ)
March 19, 2021 - កូវីដ-១៩
មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញលិខិតផ្លូវការ ឲ្យដឹងថា បុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទីរសៀល។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបានឲ្យដឹងថា បុរសវ័យ ៤៦ឆ្នាំខាងលើនេះ គឺបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ វ៉ៃលុកលឿនន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
March 19, 2021 - សិល្បៈ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីែណត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួរ ឡាវី។ ក្នុងនោះដែរអ្វីដែលគេសង្វែកចិត្តយ៉ាងខ្លាំងនោះគឺ គ្រួសារសពមិនត្រូវបានអនុញ្ញាតអោយរៀបចំពិធីបុណ្យសពតាមប្រពៃណីនោះឡើយ ព្រោះតែជំងឺនេះកាចសាហាវ និងមានហានិភ័យខ្ពស់។ នៅមុននេះបន្តិចដែរ កញ្ញា វី ឌីណែត បានបង្ហោះរូបថតមួយសន្លឹកដែលជាការសូត្រមន្តបុណ្យសពម្តាយជាមួយក្រុមគ្រួសារតាមរយៈ Video Call ប្រព័ន្ធអនឡាញ ដោយឃើញមានតារាចម្រៀងជើងចាស់ លោក ហួរ ឡាវី ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងកូនៗ ព្រមជាមួយនឹងព្រះសង្ឃ គឺសុទ្ធតែស្ថិតនៅក្នុង Video Call រួមគ្នា៕
March 19, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនៅហ្វេសប៊ុក គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០ នាទី បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជាជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ។ ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១
March 19, 2021 - កូវីដ-១៩
នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន ៖ ថវិកាចំនួន ៥.០០០.០០០ រៀល, អង្ករ ១៥០គីឡូក្រាម, មី
March 19, 2021 - ព័ត៌មានជាតិ
នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាផ្លូវការពីករណីស្ត្រីវ័យ៦២ឆ្នាំ ជនជាតិខ្មែរម្នាក់បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី២នៅកម្ពុជា ហើយស្ត្រីរូបនោះត្រូវបានគេស្គាល់ថាជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺកញ្ញា វី ឌីណែត និងជាភរិយាតារាចម្រៀងជើងចាស់គឺលោក ហួ ឡាវី។ អ្វីដែលធ្វើឲ្យមហាជនរំជួលចិត្តអាណិតអាសូរបំផុតនោះ គឺកូនស្រីរបស់លោក ហួ ឡាវី ឈ្មោះ វី លីដា បានសរសេរសំបុត្រចុងក្រោយមួយសន្លឹកផ្តែផ្តាំឲ្យក្រុមគ្រូពេទ្យជួយបំពេញបំណងចុងក្រោយរបស់គាត់ ប្រសិនបើមិនអាចជួយសង្គ្រោះជីវិតម្តាយរបស់គាត់បាន។ សំបុត្រមួយច្បាប់នោះធ្វើឲ្យមហាជនអាណិតអាសូរយ៉ាងខ្លាំងពេលបានអានហើយ។ សូមអានខ្លឹមសារសំបុត្រខាងក្រោម៖
March 19, 2021 - ព័ត៌មានជាតិ
លោកតាអាយុប្រហែល 75ឆ្នាំ មានមុខរបររត់ម៉ូតូឌុប លោកតារត់ម៉ូតូឌុបនៅក្បែរ KOl សាលាវ៉ាន់ដា ផ្លូវម៉ៅសេទុង នៅក្នុងវិបត្តិកូវីដនេះលោកតាពិបាករកចំណូលខ្លាំងហើយ ឥលូវនេះអ្នកនាងទ្រីដាណា បានឧបត្ថម្ភជួយលោកតាដោយអ្នកនាងអញ្ជើញលោកតាមកផ្ទះនិងបានរៀបរាប់ថា៖ បានជួបលោកពូ ដែលរត់ម៉ូតូឌុបនោះហើយ។ អាណិតគាត់ណាស់ សួរទៅអាយុ ៧០ឆ្នាំ តែនៅរត់ម៉ូតូឌុប រកលុយបង់បន្ទប់ជួលគេ។ គាត់មានប្រពន្ធ កូន៣នាក់ទៀត តែជាអ្នកធ្វើការអនាម័យទាំងអស់។ ឥឡូវកូវីដចឹង គាត់រត់ឌុបអត់បានទេ គាត់បានមួយថ្ងៃ 1ម៉ឺនរៀលអីហ្នឹង មិនទាន់កាត់ថ្លៃសាំងផង😢😢😢 ខ្ញុំជួយដោះស្រាយជីវភាពគាត់ ៥លានរៀល និងអាហារគ្រឿងហូបចុកប្រើប្រាស់មួយចំនួន ដើម្បីគាត់ទុកប្រើ។ គាត់នៅរត់ឌុបម្ដុំសាលាវ៉ាន់ដា បើមានឥវ៉ាន់អី រកគាត់ដឹកទៅ។ កុំភ្លេចការពារខ្លួនពីកូវីដផងបងប្អូន សង្ឃឹមថាវានឹងវិនាសរលាយបាត់ឆាប់ៗ
March 19, 2021









