Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅរសៀលថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ធ្វើការពិន័យអន្តរការណ៍។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដូចខាងក្រោម៖ ឈ្មោះ ណុះ ឌត ភេទប្រុស អាយុ៤៨ឆ្នាំ បើកបររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ

    March 19, 2021
  • ព័ត៌មានជាតិ

    ក្រោយពេលដែលសាលាគណខេត្តសៀមរាប ធ្វើលិខិតស្នើសុំឲ្យរាជរដ្ឋាភិបាល ថ្កោលទោស លោក ផែង វណ្ណៈ ដែលបានប្រមាថព្រះ​មហាវិមលធម្ម​ ពិន​ សែម និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ស្របពេលដែលក្រសួងព័ត៌មានធ្វើការលុបចោលអាជ្ញាបណ្ណ សារព័ត៌មានរបស់លោករួចមក លោក ផែង វណ្ណៈ ក៏បានធ្វើលិខិតសុំទោសព្រះសង្ឃទូទាំងប្រទេស ជាសាធារណៈ ដោយលោកថា លោកពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវអោយអប់រំដោយប្រើហិង្សាមិនខុសច្បាប់។ ក្នុងលិខិតលោក ផែង វណ្ណៈ បានរៀបរាប់ថា ដោយមានប្រជាពលរដ្ឋមួយរូបបានផ្ញើវិដេអូ ក៏ដូចជារូបភាពនៃការប្រើហិង្សាវាយទៅលើលោកនេនរាប់សិប រំពាត់ លោកក៏បានផ្សាយដំណឹងជូនដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវករណីហិង្សានេះ ដើម្បីយកបុគ្គលប្រព្រឹត្តខុស មកផ្តន្ទាទោសតាមច្បាប់ ហើយលោកក៏ពុំបានយល់ដឹងពីវិន័យផ្ទៃក្នុង របស់សង្ឃដែលតម្រូវអោយអប់រំដោយប្រើហិង្សាមិនខុសច្បាប់

    March 18, 2021
  • សិល្បៈ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ កញ្ញាភេទទី៣ សុខពិសីតូច មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីប៉ះពាល់ជាមួយ កក្កដា សុភ័ណ្ឌ ! កញ្ញា យេយេ ដែលជាតារាសម្តែងភេទទី៣ បាននិយាយ នៅល្ងាចនេះថា សូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ជាមួយ សុខ ពិសីតូច មេត្តាទៅពិនិត្យអោយហើយព្រោះពេលនេះគាត់បានទទួលលទ្ធផល វិជ្ជមានកូវីដ១៩ ហើយគាត់កំពុងតែធ្វើដំណើរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជូនពរកូនឣោយឆាប់ជា ។ ជូនដំណឹងដោយៈ អ៉ឹមជីវ៉ា

    March 18, 2021
  • ព័ត៌មានជាតិ

    មុននេះបន្តិចក្រសួងព័ត៌មាន​បានចេញសេចក្តីប្រកាស​សម្រេចលុបចោល​អាជ្ញាបណ្ណ​របស់លោកផែង វណ្ណៈ ដែលមានគេហទំព័រឈ្មោះ www.phengvannaknews.com នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានផ្ញើមកកាន់អង្គភាពខ្មែរណូតមុននេះ។ នៅក្នុងប្រកាសរបស់ក្រសួងបានបញ្ជាក់ថាមូលហេតុនៃការលុបនេះ ដោយសារម្ចាស់អាជ្ញាបណ្ណបានជេរប្រមាថចំពោះព្រះសង្ឃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានធ្វើកិច្ចសន្យាតម្កល់ទុកនៅក្រសួងព័ត៌មាន៕

    March 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ គណបញ្ជាការឯកភាពខណ្ឌ បានសហការជាមួយក្រុម ​គ្រូពេទ្យ​ មកយកសំណាករកមេរោគកូវីដ១៩ នៅទីតាំង បណ្ណាគារ IBC ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ចំនួន៤០នាក់ ២៦ស្រី ជាមួយនោះដែរក្រុមការងារបានណែនាំ អោយអនុវត្តវិធានសុវត្ថិភាព. ៣កុំ ៣ការពារ និងធ្វើចតាលីសក័ ១៤ថ្ងៃ អោយបានត្រឹមត្រូវ៕

    March 18, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទី នៅគោលដៅផ្ទះលេខ៥៧ ផ្លូវបេតុង ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាលំនៅដ្ឋានរបស់សពបងប្រុស ឡៅ វណ្ណា បានបើកឲ្យដំណើរការចេញចូលធម្មតាវិញហើយ ដែលគោលដៅនេះត្រូវបានដាក់ធ្វើចត្តាឡីស័កគ្រប់ចំនួនថ្ងៃដែលបានកំណត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្រុមគ្រួសារគាត់ទាំងអស់ក៍ទទួលបានលទ្ធផលអវិជ្ជមាន ចំនួនពីរលើកផងដែរ។ សូមជូនពរបងស្រី និងកូនៗ ទទួលបានសុខភាពល្អ សំណាងល្អ ជៀសឆ្ងាយពីជំងឺរាតត្បាតនេះ គ្រប់គ្នា ៕ ដោយ៖ បងម៉េង ខ្មែរណូត

    March 18, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតស្តីបន្ទោស លោក ម៉ៃ ថុនា ជាគ្រូបង្រៀនកម្រិតឧត្តម មុខវិជ្ជា គីមីវិទ្យា បង្រៀននៅវិទ្យាល័យអង្គតាសោម នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រព្រឹត្តិកំហុសឆ្គង ដោយបានចូលរួមកម្មវិធីដែលមានមនុស្សច្រើន ដែលក្នុងនោះមានអ្នកជំងឺកូវីដ១៩ ម្នាក់បានចូលរួម និងក្រោយមក បានមកបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្សនៅក្នុងថ្នាក់។ ក្រសួងបានស្តីបន្ទោស លោក ម៉ៃ ថុនា ដែលបានប្រព្រឹត្តិកំហុសឆ្គង ក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយសាមីខ្លួនមានការពាក់ព័ន្ធជាមួយអ្នកឆ្លងកូវីដ១៩ ប៉ុន្តែមិនបានអនុវត្តវិធានការទប់ស្កាត់ការចម្លងបន្តទៅក្នុងសាលារៀន។ លិខិតស្តីបន្ទោសនេះ អស់ប្រសិទ្ធភាពក្រោយរយៈពេល ០២ឆ្នាំ

    March 18, 2021
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះផ្ទុះប្រតិកម្មយ៉ាងខ្លាំងមួយពីសំណាក់មហាជនពេញបណ្តាញសង្គម Facebook ជាពិសេសព្រះសង្ឃនៅក្នុងប្រទេស ក្រោយពេលលោក ផែង វណ្ណៈ បានធ្វើការ Live វិដេអូប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ដែលបានប្រើប្រាស់វិន័យវត្តក្នុងការប្រៀនប្រដៅសិស្ស។ នៅក្នុងសារបញ្ចេញមតិ គេឃើញ លោក ផែង វណ្ណៈ បានសរសេរប្រមាថ ទៅដល់ ព្រះ​មហាវិមលធម្ម​ ពិន​ សែម ថា “បានចៅអធិវត្តអប់រំបែបនេះ បានបុណ្យណាស់ តែបើវាយកូនខ្ញុំ ដឹងតែក្បាលដល់ដីហើយ សុខចិត្តជាប់គុក” ។ យោងតាមសម្ដីរបស់លោក ផែង វណ្ណៈ

    March 18, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩ បានចូលក្នុងហាង Modestore ផ្ទះលេខ ១៤BC ផ្លូវ ៣៧០ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សូមអញ្ជើញបងប្អូនដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលក្នុងហាង Modestore ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សូមអញ្ជើញទៅធ្វើតេស្តនៅមន្ទីរពេទ្យ ដែលបានកំណត់អនុញ្ញាតក្នុងរាជធានីភ្នំពេញ ឬខេត្តរបស់អ្នក និងពាក់ម៉ាសជាប្រចាំ។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមធ្វើចត្តាឡីស័កនៅផ្ទះ

    March 18, 2021
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន៣៦នាក់ និងមានករណីជាសះស្បើយថ្មី ៥៨នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣៦នាក់នោះ គឺ មាន០១នាក់ជាអ្នកដំណើរចូលមកកម្ពុជា និង ៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈទាំងអស់។ ក្នុងនោះដែរគេសង្កេតឃើញថាក្នុងចំណោមអ្នកវិជ្ជមានថ្មីនៅថ្ងៃនេះ សម្រាប់ស្រុកកោះធំ ខេត្តកណ្តាល គឺរកឃើញករណីវិជ្ជមានច្រើនជាងគេ ដោយក្នុងនោះរកឃើញរហូតដល់២១នាក់ឯណោះ ដែលនេះជាចំនួនច្រើននៅឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកកោះធំ បានសម្រេចចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ ធ្វើការផ្អាករាល់សកម្មភាពអាជីវកម្មគ្រប់ប្រភេទ រហូតមានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលសហគមន៍ទ្រង់ទ្រាយធំ៕

    March 18, 2021