Khmernote Media
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១០៥នាក់ និងមានករណីជាសះស្បើយថ្មី៨៨នាក់ផងដែរ។ រូបថត៖ TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១០៥នាក់នោះ គឺជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ទាំងអស់តែម្តង ។ សូមអានសេចក្តីជូនព័ត៌មាននៅខាងក្រោម៖

    March 16, 2021
  • ព័ត៌មានជាតិ

    បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជាកម្ពុជា នៅលើទំព័រ Facebook នៅមុននេះបន្តិចបានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អាហារូបករណ៍ ១០០% នៅសាលាប៊ែលធី អន្តរជាតិ ជូនកូនៗទាំង៤នាក់ របស់សព លោក ឡៅ វណ្ណា ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីពេលថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា លោក ឡៅ វណ្ណា គឺជាជនរងគ្រោះទីមួយនៅកម្ពុជា ដែលបានទទួលមរណភាពដោយសារជំងឺកូវីត-១៩ ដោយបន្សល់ទុកកូនៗចំនួន៤នាក់នៅក្នុងបន្ទុកជាមួយនឹងភរិយា៕

    March 16, 2021
  • ព័ត៌មានជាតិ

    Breaking News-អគ្គិភ័យកំពុងឆាបឆេះឃ្លាំង សិប្បកម្មផលិតពូកមួយកន្លែង បង្កជាផ្សែង ខ្មួលខ្មាញ់កប់អាកាស ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញជួយអន្តរាគមន៍ ឆ្ពោះទៅកន្លែងកើតហេតុហើយ ដែលស្ថិតនៅតាមផ្លូវបេតុង ចូលតាមវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាម៉ោង០៩៖០៥នាទីព្រឹកព្រលឹម ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ព័ត៌មានបន្ថែម ក្រុមការងារខ្មែរណូតយើងនឹងជម្រាបជូនជាបន្តបន្ទាប់៕ អត្ថបទ៖ បងម៉េង ខ្មែរណូត រូបភាព៖ BTV Cambodia

    March 16, 2021
  • ព័ត៌មានជាតិ

    នៅព្រឹក​ថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២១​ នេះ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​ បាន​ប្រេីប្រាស់​ គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​សម្ដេចតេជោ​ ចូលមក​ ខមមិន​ នៅលេី​ហ្វេសប៊ុក​អតីត​ប្រពន្ធ​របស់​ ឧកញ៉ា​ ឌួង​ ឆាយ​ គឺ​លោកស្រី​ ដេត​ ម៉ាលីណា​ ដោយមានខ្លឹមសារថា​ ហេតុ​អី​ដួង​ ឆាយ​ ឃោរឃៅ​ដល់កំរិតនេះ​ ? សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមាន​ប្រសាសន៍​បែបនេះ​ បន្ទាប់​ពី​ អតីត​ភរិយា​របស់​លោក​ឧកញ៉ា​ ដួង​ ឆាយ​ បង្ហោះ​វីដេអូ​

    March 16, 2021
  • សិល្បៈ

    កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ពិធីការនីល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ហង្សមាស គឺអ្នកនាង កែវ ចាន់និមល បានឆ្លងជំងឺកូវីដ-១៩ ហើយក្នុងនោះរួមមានទាំងកូនស្រី ក៏ដូចជាស្វាមី ក៏បានឆ្លងជំងឺមួយនេះផងដែរ។ ក្រោយឆ្លងជំងឺកូវីដ១៩ ក្រុមគ្រួសាររបស់អ្នកនាង កែវ ចាន់និមល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារក្រេតឌុករាជធានីភ្នំពេញ ហើយក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យមក ឥលូវនេះកូនស្រីរបស់អ្នកនាងបានជាសះស្បើយហើយ។ អ្នកនាង កែវ ចាន់និមល បានឲ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃដែលខ្ញ៉ំនិងគ្រួសារបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩ គឺជាថ្ងៃដែលខ្ញ៉ំបានដឹងកាន់តែច្បាស់ពីការនឿយហត់ និងការប្រឹងប្រែង របស់សម្តេចទាំង២ លោកខ្នះខ្នែងជួយកូនចៅក្នុងគ្រាអាសន្នមិនគិតពីម៉ោងសម្រាកផ្ទាល់ខ្លួនឡើយ🙏😭🙏ដោយឡែក ក្នុងអំឡុងពេលព្យាបាលនេះ បងប្រុសហ៊ុនម៉ាណែត និងបងស្រីពេជ ចន្នមុន្នី តែងតែបារម្ភពីសុខទុក្ខប្អូនៗជានិច្ច ខ្លាចខ្វះនេះ ខ្វះនោះ ញាំឆ្ងាញ់អត់?ញាំគ្រប់អត់?គ្រាន់តែដឹងថាប្អូនៗចង់ញាំផ្លែឈើ បងស្រីទៅទិញផ្លែឈើ

    March 15, 2021
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ បុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ បានធ្វើការប្រកាសនៅលើគណនីហ្វេសប៊ុកថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ក្រោយមានអាការៈមិនស្រួលខ្លួនខុសប្លែកពីធម្មតា ហើយទៅធ្វើតេស្តក៏ទទួលបានលទ្ធផលបែបនេះតែម្តង។ បន្ទាប់ពីទទួលដំណឹងនេះ អាជ្ញាធរខេត្តតាកែវ បានធ្វើការចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កន្លងទៅ ជាបណ្ដោះអាសន្ន ហើយអាជ្ញាធរខេត្តតាកែវក៏បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹងបុគ្គល កក្កដា សុភ័ណ្ឌ ជិត៤០០នាក់ផងដែរ។ ក្រោយមានជំងឺកូវីដ លោក កក្កដា សុភ័ណ្ឌ

    March 15, 2021
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ពី រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាល នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

    March 15, 2021
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរៀបចំសន្និសីទសារព័ត៌មានមួយជាមួយនឹងក្រសួងយុត្តិធម៌ស្តីពីការបង្កើតច្បាប់ “ស្តីពីវិធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ” ដោយមានរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងទាំង២ ចូលរួមបកស្រាយលំអិតជុំវិញការអនុវត្តច្បាប់មួយនេះ។ ក្នុងនោះដែរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានព្រមានធ្ងន់ៗថាមិនអាចធ្វើការកាត់ផ្តាច់ចរន្តនៃការចម្លងរីករាលដាលជំងឺកូវីដបានឡើយ ព្រោះតែការអប់រំណែនាំកន្លងទៅ ប្រជាពលរដ្ឋហាក់ដូចមិនខ្លាច ហើយគិតថាការជួបជុំរបស់ពួកគាត់សំខាន់ជាការឆ្លងជំងឺកូវីដ-១៩។ សូមស្តាប់ការរៀបរាប់របស់លោកជំទាវ ឱ វណ្ណឌីន នៅខាងក្រោមនេះ៖

    March 15, 2021
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានរៀបចំសន្និសីទសារព័ត៌មានមួយជាមួយនឹងក្រសួងយុត្តិធម៌ស្តីពីការបង្កើតច្បាប់ “ស្តីពីវិធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ” ដោយមានរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ក្រសួងទាំង២ ចូលរួមបកស្រាយលំអិតជុំវិញការអនុវត្តច្បាប់មួយនេះ។ ក្នុងនោះដែរ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីនៃក្រសួងយុត្តិធម៌ ក៏បានពន្យល់ពីផ្នែកច្បាប់មួយចំនួនដែលត្រូវអនុវត្តទៅលើអ្នកដែលល្មើសទៅនឹងវិធានការផ្សេងៗនៃការធ្វើចត្តាឡីស័កផងដែរ។ ដើម្បីជ្រាបច្បាស់សូមស្តាប់ការពន្យល់របស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅខាងក្រោមនេះ៖

    March 15, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាល ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី តំណាងលោកអភិបាល នៅព្រឹកថ្ងៃចន្ទ ២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកម្លាំង ការិយាល័យជំនាញ គណ:បញ្ជាការឯកភាព ចុះពិនិត្យ និងបិទទីតាំងផ្ទះសំអាងការណាក់ ដាណេ និងផ្សារអង្គសឹង្ហ មានជាប់ពាក់ព័ន្ធមង្គលការ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខែត្រតាកែវ ដែលបានប្រារព្ធឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

    March 15, 2021