- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធរាជធានីភ្នំពេញ បានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាក Mercedes CLA 45 ពណ៌ស(បិទស្កុត ពណ៌ត្រួយចេក) ស្លាកលេខ 2BR-9829 បំពាក់បំពង់ស៊ីម៉ាំងកែច្នៃ បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើការឃាត់ម្ចាស់មកអប់រំ កាលពីវេលាម៉ោង១៣៖៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្លូវ២៦៥ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។ បន្ទាប់ពីបានអប់រំរួច អាវុធហត្ថខណ្ឌទួលគោក បានណែនាំម្ចាស់រថយន្ត ឲ្យដោះបំពង់ស៊ីម៉ាំងកែច្នៃចេញ ហើយបំពាក់បំពង់ស៊ីម៉ាំងធម្មតាវិញ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងរថយន្តខុសលក្ខណៈបច្ចេកទេស
December 26, 2023 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា អ្នកបុកគេហើយរត់ ជាសមត្ថកិច្ច ឬជាមន្ត្រីរាជការផ្សេងទៀតក្រោមឱវាទក្រសួងមហាផ្ទៃ អាចនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកបុកគេរត់ គឺខ្ញុំប្តេជ្ញាចិត្ត សូមប្រកាសតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ
December 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិប្រកាសថា មិនមានករណីចាប់ព្រះកាយព្រះអង្គចន្ទមុនីនោះទេ។ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រកាសថា ព័ត៌មាននៃការចាប់ព្រះកាយព្រះអង្គចន្ទមុនី គឺជាព័ត៌មានក្លែងក្លាយ មិនមានករណីចាប់ព្រះកាយ ដូចដែលគណនីខាងលើបានបង្ហោះនោះទេ។ សមត្ថកិច្ចកំពុងចាត់វិធានការដើម្បីតាមស្វែងរកជនដែលបានបង្ហោះព័ត៌មានក្លែងក្លាយខាងលើនេះ។ សូមសាធារណជនកុំបន្តចែករំលែក និងកុំមានការយល់ច្រលំ ៕ ប្រភព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល Cambodia Government Spokesperson Unit
December 25, 2023 - ព័ត៌មានជាតិ
ក្រុងតាខ្មៅ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ សម្តេច បានអញ្ជើញឪពុកម្តាយ អន ផានិត ដែលជាសិស្សប្រឡងជាប់និទ្ទេសA និងប្អូនស្រី និងសាមីខ្លួនផានិត ចូលជួបនៅភូមិគ្រឹះរបស់សម្តេច នៅក្រុងតាខ្មៅ។ តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។
December 25, 2023 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឧបករណ៍ជំនួយប្រព័ន្ធប្រកាសអាសន្នការពារគ្រោះមហន្តរាយពីធម្មជាតិ ត្រូវបានតម្លើងនៅទីតាំងមួយកន្លែង ស្ថិតក្នុងសង្កាត់ស្លាកែត ក្រុងបាត់ដំបង ដើម្បីបន្លឺសញ្ញាដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែបានដឹងជាមុនពីការកើតមានគ្រោះធម្មជាតិ។ លោក ទួត រ៉ើន ចៅសង្កាត់ស្លាកែត បានឱ្យដឹងថា ប្រព័ន្ធប្រកាសអាសន្ននេះ ទទួលបានជំនួយពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ។ ប្រព័ន្ធប្រកាសឱ្យដឹងមុននេះ ផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋអំពីគ្រោះទឹកជំនន់ និង គ្រោះថ្នាក់ដទៃទៀតទាក់ទងគ្រោះធម្មជាតិ។ លោកចៅសង្កាត់ បានបន្តថា ប្រព័ន្ធប្រកាសឱ្យដឹងមុនក្នុងទីក្រុងនេះ មានឧបករណ៍បំពងសំឡេង(ម៉េក្រូ)ដោយស្វ័យប្រវត្តិ ដែលអាចទទួលព័ត៌មានផ្ញើចេញពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត។ សារប្រកាសឱ្យដឹងមុននេះ អាចផ្សាយសារទៅកាន់ប្រជាជន ក្នុងសហគមន៍ក្នុងចម្ងាយប្រមាណ៥០០ម៉ែត្រការ៉េ នៃទីតាំងដែលបានតម្លើង។ លោកស្រី ឃ្លោក
December 25, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង នៅខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤។ បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងដូចខាងក្រោម៖ ១-បាតុភូតសកល៖ យោងការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តនៃសីតុណ្ហភាពលើផ្ទៃសមុទ្រ ប៉ាស៊ីហ្វិកក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ -បន្តដល់ខែមករា ឆ្នាំ២០២៤ បាតុភូតអែលនីញ៉ូ ១០០ភាគរយ -នៅក្នុងខែកុម្ភៈ បាតុភូតអែលនីញ៉ូ ៩០ភាគរយ និងអែនសូ ១០ភាគរយ -នៅក្នុងខែមីនា បាតុភូតអែលនីញ៉ូ ៧០ភាគរយ និងអែនសូ ៣០ភាគរយ
December 23, 2023 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចស្ពានបេតុងអូរលាជ ស្ថិតក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ មន្ទីរសារធារណការខេត្តព្រៃវែង សូមជម្រាបជូនថា៖ បច្ចុប្បន្នស្ថានភាពស្ពាន បេតុងអូរលាជ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ ៣១៣ ត្រង់ចំណុចគ.ម ១៩+០៧៥ ស្ថិតក្នុងឃុំ ឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានទទួលរងការខូចខាតដោយមានស្នាមប្រេះបែក និងស្រុតផ្នែក កម្រាលស្ពាន ចំនួនមួយកន្លែង។ ដើម្បីទប់ស្កាត់ការរីករាលដាលទំហំការខូចខាតស្ពានកាន់តែធ្ងន់ធ្ងរ ក៏ដូចជាចៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសារធារណការ
December 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រកាសបណ្ដេញចេញបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ បើតាម លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល
December 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានបង្ហាញ បញ្ជីឈ្មោះបេក្ខជនប្រឡងជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣។ ជាលទ្ធផលមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ ក្នុងនោះស្រ្តី ៩៤រូប បានជាប់ជាស្ថាពរ ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចមូលដ្ឋាន៕ ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
December 22, 2023 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅខេត្តកំពត ដោយផ្សោតទាំងអស់នេះមានអាយុប្រមាណ ២០ឆ្នាំហើយ។ លោក ស សូរិន នាយខណ្ឌ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ចូលរួមថែរក្សាការពារទាំងអស់គ្នា ៕ ប្រភព៖
December 22, 2023












