Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន Wi-Fi សាធារណៈ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង នៅតាមឆ្នេរទាំង ២នេះ ហើយអាចភ្ជាប់ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។ តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណ:របស់ក្រសួង៖

    December 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានឲ្យដឹងាថ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លាប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។ ក្រោយពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យសាម៉ីខ្លួន ក៏ដូចជាក្រុមគ្រួសារ ឱ្យនាំជនសង្ស័យមកសារភាព និងទទួលស្គាល់កំហុស ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៩

    December 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1។​ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបផងដែរថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក

    December 29, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដកតំណែង លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើប្រធាននាយកដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា សម្រេច ផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ ពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យ ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គម ទៅជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ៕

    December 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងយុត្តិធម៌ បានប្រកាសថា ក្រុមតេឡេក្រាមឈ្មោះ “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” គឺជាក្រុមឧក្រិដ្ឋជនឆបោក មិនពាក់ព័ន្ធនឹងក្រសួងទេ។ ក្រសួងយុត្តិធម៌ សូមជម្រាបជូនថា ថ្មីៗនេះមាន ឧក្រិដ្ឋជនឆបោកដែលបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE.COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) ដែលក្រុមនោះមានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ហើយមានសមាជិកក្នុងក្រុម សរុបចំនួន ៩.៣៩១

    December 28, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានឱ្យដឹងថា ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។ នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។ មនុស្សនៅលើនាវានោះមានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ហូឡង់៩១នាក់

    December 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឱ្យដឹងថា ប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលខ្សោយពីសម្ពាធខ្ពស់នៅលើប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី

    December 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យកោះហៅមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ២នាក់ ចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ បន្ទាប់ពីបើកបរម៉ូតូឌុបគ្នាមិនពាក់មួកសុវត្ថិភាព ត្រូវបានប្រជាពលរដ្ឋឃើញនៅតាមផ្លូវ ហើយថតបង្ហោះផ្សាយនៅលើបណ្ដាញសង្គម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ក្នុងពេលបំពេញភារកិច្ចក្នុងការតាមចាប់ឃាត់រថយន្តក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សបាត់បង់ជីវិត នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកោះហៅមកអប់រំណែនាំ និងផាកពិន័យតាមច្បាប់ ចំនួន៦០.០០០រៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

    December 28, 2023
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃ ពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៤៖៥០ នាទីព្រឹក មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ដូរអស់ចំនួន០៤តូប និងផ្ទះចំនួន០១ខ្នង ម្ចាស់ឈ្មោះ លី ដារី ភេទ ស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ដែលស្ថិតនៅ ក្រុមទី២

    December 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា​ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីរថយន្ត Hammer បើកបុកមនុស្សបាត់បង់ជីវិតចំនួន០២នាក់ (ម្តាយនិងកូន) ប្តីរងរបួសធ្ងន់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុក មនុស្ស២នាក់បណ្ដាលឱ្យបាត់បង់ជីវិត និងរងរបួសធ្ងន់០១នាក់នេះហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហទណ្ឌ បានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតទើបរកឃើញរថយន្តបង្ក

    December 27, 2023