- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្រ្តីនគរបាល១០រូបបន្ថែមទៀត ត្រូវបាន បណ្តេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា នេះមិនមែនជាលើកទី១នោះទេ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ បន្ទាប់ពីធ្វើតេស្តឃើញមានសារធាតុញៀន។ លោកបណ្ឌិតបន្តថា ក្នុងចំណោម១០នាក់ ដែលមាន សារធាតុញៀននៅក្នុងខ្លួននោះ សុទ្ធសឹងជាមន្ត្រី ហើយឋានន្តរស័ក្តិខ្ពស់បំផុត គឺត្រឹមអនុសេនីយ៍ឯក ពោលស័ក្ដិ៣ប៉ុណ្ណោះ ដែលរួមមាន
January 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១ម៉ឺនរៀល ទៅ ៧៧ម៉ឺនរៀល។ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៧១០ ០០០ (ប្រាំពីរសែនមួយម៉ឺន) រៀល ទៅ ៧៧០ ០០០ (ប្រាំពីរសែនប្រាំពីរម៉ឺន) រៀល។ ការដំឡើងប្រាក់កម្រៃប្រចាំខែដូចកំណត់ខាងលើ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ក្នុងមាត្រា២៖ ការដំឡើងប្រាក់កម្រៃដូចមានកំណត់ក្នុងមាត្រា១ខាងលើ ត្រូវអនុវត្តចំពោះមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អនុលោមតាមបទប្បញ្ញត្តិនៃអនុក្រឹត្យ
January 5, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើតំបន់ខ្ពង់រាបកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៩-២៤°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី ⁃ នៅថ្ងៃទី៥-៦ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី
January 5, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក សុខា អគ្គនាយកបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដឹកនាំក្រុមការងារនៃនាយកដ្ឋានសារមន្ទីរ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ សហការជាមួយនឹងស្នងការនគរបាលខេត្ត និងអាជ្ញាធរមូលដ្ឋានធ្វើការប្រគល់-ទទួលវត្ថុបុរាណចំនួន ២អង្គ។ ១-ព្រះពុទ្ធរូបទ្រង់ភ្នែនសមាធិ៖ កម្ពស់ ០.៨ម ព្រះភ្នែន ០.៦៧ម ២-ព្រះពុទ្ធរូបទ្រង់ឈរ៖ កម្ពស់ ១.៥ម៉ែត្រ ជើងទម្រ
January 4, 2024 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពី ការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទ ដោយបន្ថែមទោសឱ្យធ្ងន់ជាងច្បាប់ចាស់ ព្រោះច្បាប់ចាស់ទោសបញ្ញាត្តិមានសភាពស្រាល។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នៃការអនុវត្តគោលនយោបាយ«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យនិងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ខេត្តតាកែវ មានប្រសាសន៍បន្តទៀតថា៖ « ច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងវារាងហួសសម័យបន្តិច ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារឱ្យសិក្សាស្រាវជ្រាវធ្វើវិសោធនកម្មច្បាប់បង្រ្កាបល្បែងស៊ីសងនេះ
January 4, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ (ព័ត៌មានបឋម) នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ករណីរថយន្តដឹកសិស្សចេញពីសាលាឯកជនអន្ដរជាតិអាយ ធី ខេ បានឆាបឆេះដោយមិនដឹងមូលហេតុ នៅចំណុចផ្លូវជាតិលេខ៤១ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចនគរបាលសិស្សានុសិស្សដែលជិះក្នុងរថយន្ដមិនមានរងរបួសទេ សមត្ថកិច្ចនគរបាលបានអន្ដរាគមន៍ជួយសង្គ្រោះបាញ់ពន្លត់ដែលឆេះនោះផងដែរ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
January 4, 2024 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ (ព័ត៌មានលម្អិត) យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៣៖២០ នាទីទៀបភ្លឺ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ដែលស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ + ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ឡាច ជរ ភេទ ប្រុស អាយុ ៦២ ឆ្នាំ ជនជាតិ
January 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ស្តីពីការរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែម។ ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណី ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន ៣ករណី។ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានវីរុសអុតស្វា អ្នកជំងឺបានដាក់ឱ្យនៅសម្រាកព្យាបាលដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបានយ៉ាងត្រឹមត្រូវ។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល បានអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖ ១. របៀបចម្លង៖ –
January 4, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បុរសជនជាតិស្វីស ដែលបានបើកបរម៉ូតូធំនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ប្រចាំការលើផ្លូវល្បឿនលឿន នាំខ្លួនមកធ្វើការអប់រំណែនាំ ផាកពិន័យ និងចុះកិច្ចសន្យា បន្ទាប់ពីត្រូវបានប្រទះឃើញថា បុរសម្នាក់នោះ បានបើកបរម៉ូតូដោយភាពឆ្គាំឆ្គង (លើកជើងដាក់លើដៃចង្កូត) ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងផ្ទាល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃផងដែរ។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះ ក្រើនរម្លឹកជាថ្មីអំពី លក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងការចេញចូលគន្លងទាំង ៣ប្រភេទ នៅលើផ្លូវល្បឿនលឿនឱ្យបានត្រឹមត្រូវ ដើម្បីគោលការណ៍សុវត្ថិភាព ការជួយកាត់បន្ថយការកកស្ទះ និងមិនចំណាយពេលរង់ចាំយូរ តាមរយៈតំណភ្ជាប់ខាងក្រោម ដើម្បីចូលទៅទស្សនាវីដេអូណែនាំ។ ក្រសួងយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា
January 2, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ។ តាមសេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់ថា មានពលរដ្ឋខ្មែរចំនួនជាង ១.៦០០ នាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦) ។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។
January 2, 2024












