Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៤ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,១៥០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃដដែល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ៥០រៀលក្នុងមួយលីត្រ៕​ ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce

    January 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើឱ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន ដើម្បីពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ក្នុងសន្និសីទសារព័ត៌មាន ការដាក់ចេញយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ បានមានប្រសាសន៍ថា សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជាង៦,០០០ករណី នៅសាលាជម្រះក្ដីទូទាំងប្រទេស ដែល២៣ភាគរយ នៃសំណុំរឿង រដ្ឋប្បវេណីសរុប ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌

    January 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ ជនភេទទី៣ និងបក្ខពួកសរុប៥នាក់ ដែលព្រួតវាយសិស្សស្រីនៅខណ្ឌកំបូល ត្រូវបានតុលាការសម្រេចដាក់ឲ្យជនត្រូវចោទ៣នាក់ នៅក្រៅឃុំ តែក្រោមការត្រួតពិនិត្យតាម ផ្លូវតុលាការ និង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទារ។ សូមបញ្ជាក់ថា ជនទាំង៥នាក់ ត្រូវបានលោក ស៊ិន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថាន ទម្ងន់ទោស ដោយមានមនុស្សច្រើន ក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត និងជាអ្នកសមគំនិត» តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ក្រុមសិស្សបង្កហិង្សាទាំង

    January 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្នកបង្កហេតុគ្រោះថ្នាក់ចរាចរណ៍បើមិនហ៊ានប្រឈមមុខច្បាប់នោះទេ អ្នកនឹងក្លាយទៅជាមនុស្សក្រៅច្បាប់អស់មួយជីវិត។ ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។ ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានមានប្រសាសន៍ថា៖ « ការប្រើប្រាស់នូវវិធានការបន្ធូរបន្ថយ ផ្អែកលើច្បាប់មិនមែនបានន័យថារួចខ្លួននោះទេ ប៉ុន្តែវិធានការបន្ធូរបន្ថយមួយ ប្រសិនបើអ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ គាត់បង្ហាញភាពក្លាហាន និងសហការចូលរួមដោះស្រាយនូវចំពោះមុខច្បាប់។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍តាមច្បាប់របស់យើង អត់មានជាប់ទោសអស់មួយជីវិតទេ

    January 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១៖០០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវលេខ៤៦៤ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងមានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។ ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញនឹង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចម្តុំផ្សារទួលសង្កែ នឹងបន្តប្រដេញបាន០១នាក់ទៀត នៅចំនុចផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួមមាន៖ *ទី១៖

    January 10, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការរាជធានីភ្នំពេញ បានហៅសិស្សទាំងពីរភាគីនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា ក្រោយឃើញវីដេអូទំនាស់របស់សិស្សស្រីទាំងសងខាងនេះឌឺដងដាក់គ្នាតាមហ្វេសប៊ុក។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ នៅលើបណ្ដាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយ ពាក់ព័ន្ធករណីខាងលើ បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី លោកស្រីនាយិការរងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ

    January 9, 2024
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការងារបង្កបង្កើនផលស្រូវរដូវប្រាំង (លើកទី២) ក្នុងស្រុកសាលាក្រៅ។ មន្ទីរធនធានទឹកខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់សាធារណៈជន ពិសេសបងប្អូនប្រជាកសិករ ដែលកំពុងធ្វើស្រូវរដូវប្រាំង ក្នុងឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ទាំងអស់មេត្តាជ្រាបថា៖ ដោយយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃើញថា បាតុភូត អែលនីណូ ELNino (ការឡើងកម្ដៅផែនដី) នៅបន្តកើតមានកម្រិតខ្ពស់ពីខែមករា រហូតដល់បំណាច់ខែមេសា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យប្រភពទឹកតាមស្ទឹង និងអូរមួយចំនួនឹងបន្តហួតហែងបន្ថែមទៀត។ ដើម្បីធានាបាន នូវទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាកាត់បន្ថយនូវការខាតបង់ប្រាក់កាក់ របស់បងប្អូនប្រជាកសិករ ក្នុងការចំណាយធ្វើស្រែប្រាំង

    January 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែលសម្ដេចបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមកហើយនោះ (១៩៩០-២០២៤)។ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរយ៉ាងដូច្នេះថា៖ កំពុងធ្វើដំណើរទៅតូក្យូប្រទេសជប៉ន ដើម្បីផលិតកែវភ្នែកសិប្បនិម្មិត ដែលខ្ញុំបានប្រើប្រាស់អស់រយៈ៣៤ឆ្នាំមក ហើយ (១៩៩០-២០២៤)។ សម្ដេចតេជោបន្តថា ៣៤ឆ្នាំនៃការប្រើកែវភ្នែកផលិតនៅជប៉ុន ខ្ញុំមិនដែលឈឺក្បាល ឬឈឺភ្នែកនោះឡើយ ខុសពីកែវភ្នែកដែលខ្ញុំប្រើ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៩០ ដែលតែងតែធ្វើឱ្យខ្ញុំឈឺភ្នែកនិងឈឺក្បាល។

    January 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ជនបរទេស៧០% នឹងហោះមកពីប្រទេសផ្ទាល់ខ្លួនរបស់ពួកគេចូលរួមរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ នាចុងខែមករា ខាងមុខនេះ។ ឯកឧត្តមបានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលប្រារព្ធធ្វើនាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ការរត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ Angkor Ultra Trail លើកទី៧ នៅរមណីយដ្ឋានអង្គរ

    January 9, 2024
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលឃុំជាំក្រវៀន បានចេញសេចក្ដីជូនដំណឹង ស្ដីពី ពិធីចុះចាប់ត្រីបែបបុរាណ នៅក្នុងបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ រដ្ឋបាលឃុំជាំក្រវៀន មានកិត្តិយសសូមគោរពជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា សប្បុរសជន លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មេត្តាជ្រាបថា៖ នៅថ្ងៃសៅរ៍ ១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០

    January 9, 2024