- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី បណ្ណអនុញ្ញាតបើកបរអន្តរជាតិ។ ក្រសួងសាធារណការ ក្រោយពិនិត្យឃើញមានការផ្សព្វផ្សាយព័ត៌មានលើបណ្ដាញសង្គមទាក់ទងនឹងបណ្ណបើកបរអន្តរជាតិ ដែលមានលក្ខណៈស្រដៀងនឹងបណ្ណអនុញ្ញាតបើកបរអន្តរជាតិ តាមរយៈបណ្ដាញសង្គមដែលមានឈ្មោះ ថា «IAA international driving license ប័ណ្ណបើកបរអន្តរជាតិ» ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាកុំមានការភាន់ច្រឡំសៀវភៅបកប្រែនេះ ជាបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលមានការទទួលស្គាល់ពីក្រសួងសាធារណការ និងដឹកជញ្ជូន។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងបានបញ្ជាក់ទៀតថា យោងតាមប្រកាសលេខ
January 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណៈជន អំពីរដូវត្រីត្រូវ ជាលើកទី២ ចាប់ពីថ្ងៃ១៥មករា ដល់ថ្ងៃទី២១មករា ឆ្នាំ២០២៤នេះ។ រដ្ឋបាលជលផល សូមជូនដំណឹង បន្ថែមដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ
January 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលជលផល បានចេញសេចក្ដីជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជ និងពងកូន។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពជលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ឬប្លាធូ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង
January 15, 2024 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះថា ផ្សោតកើតថ្មីចំនួន ០៦ បន្ថែមទៀត ក្នុងឆ្នាំ២០២៣ ជាផ្នែកមួយក្នុងការបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈវិស័យទេចរណ៍ សម្រាប់ឆ្នាំថ្មី ។ សូមបញ្ជាក់ជូនថា ខេត្ដក្រចេះស្ថិតនៅតំបន់ខ្ពង់រាបភូមិភាគឦសាន្ដ ដែលមានទន្លេមេគង្គហូរកាត់ប្រវែងប្រមាណ១៤០គ.ម សំបូរអន្លង់ជំរកត្រីមេពូជ ទឹកជួរព្រៃលិចទឹក ថ្មកាំង និងមានអន្លង់ចំនួន៦២អន្លង់ ក្នុងនោះមានជម្រកត្រី និងជម្រកសត្វផ្សោតចំនួន០៥កន្លែង ដែលត្រូវបានរៀបចំចំណាត់ថ្នាក់ ជាកន្លែងការពារ អភិរក្ស ធនធានជលផល និងជីវចម្រុះ។ តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គខេត្តក្រចេះ លាតសន្ធឹងចាប់ពីក្បាលកោះទ្រង់ ក្នុងក្រុងក្រចេះរហូតដល់ព្រំប្រទល់ខេត្ដស្ទឹងត្រែង
January 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ដែលបានប្រព្រឹត្តបទល្មើសលួចយកម៉ូតូ ក្នុងរាជធានីភ្នំពេញ ចំនួន០២ករណី។ ករណីទី១៖ លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៥២ ផ្លូវលេខ២៥បេ ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល១AI-៨៣៤០។ ករណីទី២៖
January 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្តេចក៏មិនជឿថា មន្រ្តីរាជរដ្ឋាភិបាលល្អទាំងអស់នោះទេ ដូច្នេះហើយបានត្រូវមានអភិក្រមទាំង៥ ហើយការដែលដកអភិបាលក្រុងកែប គឺដោយសារតែការរំលោភអំណាច ដែលត្រូវអនុវត្តអភិក្រមទី៥។ សម្តេច មានប្រសាសន៍បែបនេះ ថ្លែងពីប្រទេសបារាំងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ ឆ្លៀតនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺបានចំណាយថវិកា ដើម្បីឱ្យប្រជាពលរដ្ឋ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ១លាន៥សែននាក់។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា
January 15, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តបង្កើនឥទ្ធិពលគ្របដណ្តប់មកលើភាគឦសាននិងភាគខាងកើតកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C សីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ⁃ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨°C។
January 15, 2024 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ នៅថ្ងៃី១៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៣នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើងនៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ព្រំ ពិសិដ្ឋ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការល្អជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូ
January 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅបុរសចំនួន ០៣នាក់ ដែលអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ មកចូលខ្លួនបំភ្លឺ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននៅបណ្តាញសង្គម មានករណីបុរសម្នាក់ដើរប្រមូលលុយអាជីវករលក់ដូរតាមផ្លូវចូលបុរីសែនមនោរម្យ ហើយអះអាងខ្លួនមានអ្នកនៅពីក្រោយខ្នងជាស្នងការ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងកោះហៅអ្នកពាក់ព័ន្ធមកបំភ្លឺ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បុរស០៣នាក់ បានចូលខ្លួនបំភ្លឺ និងសារភាពថាពួកគាត់និយាយដោយអចេតនា គ្មានបំណងយកឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង
January 13, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីរាជធានីភ្នំពេញ បានបញ្ជាឱ្យចាប់រាល់អ្នកបើកបរម៉ូតូពីមុខ រថយន្តសង្គ្រោះបន្ទាន់ ឬឡានពេទ្យ ដើម្បីបង្ការពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំមិនមានគោលការណ៍ទេ ខ្ញុំដាក់បទបញ្ជាតែម្ដង ការិយាល័យជំនាញចរាចរណ៍ទាំងអស់ និងអធិការខណ្ឌដែលចេញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឱ្យតែឃើញរថយន្តដឹកសង្គ្រោះ បើសិនជាមានម៉ូតូយុវជនជ្រែបើកផ្លូវ សូមចាប់ឃាត់ឱ្យខ្ញុំ ដូច្នេះខ្ញុំបាទ បានបញ្ជា៣ខែហើយ យើងបានធ្វើកិច្ចសន្យា ហើយក្រុមនេះមិនមែនជាបុគ្គលនឹកឃើញធ្វើទេ គាត់រៀបចំជាក្រុម មានមេ មានកើយត្រឹមត្រូវ អ៊ឺចឹងទេគឺពួកគាត់មិនធ្វើដោយស្មគ្រ័ចិត្តនោះទេ។
January 13, 2024












