Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី ។ សូមជម្រាបថា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មានគណនី Facebook បានផ្សព្វផ្សាយវីដេអូបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្តើក ចល័តនៅបរិវេណកសិន្ធុអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះមកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ

    January 13, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីបំភ្លឺ ករណីការប្រើហិង្សាដាក់លើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទុអង្គរវត្ត។ អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនថា៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖ ១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ច ប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសបញ្ជីមុខទំនិញហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជន និងក្រុមហ៊ុននាំចេញ-នាំចូល មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ (ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលមានលេខប្រព័ន្ធសុខដុមនីយកម្ម

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សង្ស័យជាអ្នកបើកបររថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកបំភ្លឺនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅនោះហើយ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏សូមអរគុណចំពោះបុរសនេះដែលបានចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា៖ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នា២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ មុខរបរ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ សូមចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលវេលាម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក

    January 12, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចដកតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ចប់មុខតំណែងលោក ខេង យ័ន ឋានន្តរស័ក្តិវរមន្រ្តី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាល ក្រុងកែប នៃខេត្តកែប។ តាមរយៈប្រព័ន្ធតេឡេក្រាមផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានខ្លឹមសារយ៉ាងដូច្នេះថា៖ «អភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល

    January 12, 2024
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៣​ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ​ដែលមានលោកវរសេនីយ៍ឯក ​ពេជ្រ​ សារ៉ែន​ ជាអធិការ​បានបញ្ជូនជនសង័្សយម្នាក់ឈ្មោះ សា ម្លិះ ភេ​ទ​ ប្រុ​ស អាយុ ៤៣ឆ្នាំ មានទីលំ​នៅ​​ភូមិដង្កោទាប សង្កាត់ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់ស្នងការដ្ឋាន ដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់​ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីង តាមបទ​បញ្ជាដឹកនាំរបស់លោកឧត្តមសេនី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបងនិងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទណ្ឌ​ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន

    January 12, 2024
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សយ ស៊ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ លោក ជាម ប៉ង នាយរងខណ្ឌ តំណាងឱ្យរដ្ឋបាលជលផល នៅថ្ងៃពុធ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានប្រគល់នូវលិខិតសរសើរជូនដល់អ្នកនេសាទឈ្មោះ ស៊េន យ៉ាក់កូប ដែលចាប់បាន និងប្រគល់ត្រីរាជញី១ក្បាលទម្ងន់ ១៦៣គីឡូក្រាម ប្រវែង ២,២៤ម៉ែត្រ ឈ្មោះ

    January 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា ផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា អាមេរិច អង់គ្លេស និងអ៉ីស្រាអែល នឹងផ្តល់ជូន ការពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូន ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។ អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក

    January 11, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា «ឈ្មួញទុច្ចរិតលួចនាំចូលសំបកកង់រថយន្តជជុះពីប្រទេសថៃ តាមច្រករបៀងមួយកន្លែងក្បែរច្រកទ្វារអន្តរជាតិភ្នំដី ស្ថិតនៅភូមិចាបយំ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាក់ស្តែងច្រករបៀងមួយនេះ ត្រូវបានគេ ដឹកដុំថ្មយកទៅរៀបបន្តុបលើគ្នា ធ្វើជាផ្លូវសម្រាប់ដឹកជញ្ជូនទំនិញឆ្លងអូរព្រំដែន។» បន្ទាប់ពីបានឃើញការចុះផ្សាយខាងលើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីជំនាញចុះ ស្រាវជ្រាវករណីនេះ គឺពិតជាមានករណីប្រទះឃើញសំបកកង់រថយន្តនេះប្រាកដមែន ដោយកាលពីថ្ងៃទី ១២/០៧/២០២៣ វេលាម៉ោង១០៖០០នាទី កម្លាំងប៉ុស្តិ៍បានល្បាតតាមរង្វង់ភូមិសាស្ត្រស្លាបឆ្វេង-ស្ដាំរបស់ ប៉ុស្តិ៍

    January 11, 2024