- Khmernote Media
- សិល្បៈ
រាជធានីភ្នំពេញ៖ ក្រោយផ្ទុះការវែកញែកពេញបណ្ដាញសង្គមរបស់ តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ដែលបានលើកឡើង នៅក្នុងបទសម្ភាសន៍មួយថា វាជារឿងដ៏គួរឲ្យអាម៉ាសដែលមានអ្នកច្រៀងបទពីដើមៗ មកចង់ច្រៀងរ៉េបដូចក្មេងសម័យឥឡូវ ហើយថែទាំងបានលើកចំៗឈ្មោះតារាចម្រៀង ខេមរៈ សិរីមន្ដ និងតារាចម្រៀងព្រាប សុវត្ថិ ថែមទៀត។ តាមរយៈការលើកឡើងរបស់តារាចម្រៀងរ៉េប «ខ្មែរមួយជីវិត» ឧកញ៉ា ព្រាប សុវត្ថិ បានបញ្ចេញយោបល់ខ្លះៗ នៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ជាដំបូងខ្ញុំបាទសូមគោរពជម្រាបសួរ អ៊ំ ពូ មីង បងប្អូនទាំងអស់ ជាទីគោរពរាប់អាន! ខ្ញុំបាទសូមចូលរួមគំនិតយោបល់ខ្លះនៅក្នុងបញ្ហារង្កៀសចិត្តតិចតួចក្នុងរង្វង់សិល្បៈចម្រៀងនាពេលនេះ។ សិល្បៈតន្ត្រីនេះជាទម្រង់មួយក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ដោយមានការឯកភាពពីឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចង្អុលបង្ហាញពីថា្នក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍និតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងរបស់នាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន ២ទីតាំង។ ទី១-សណ្ឋាគារមួយកន្លែង ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២-ផ្ទះសំណាក់មួយកន្លែង ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ ដែលជាទីតាំងសង្ស័យមានជាប់ពាក់ព័ន្ធករណីនាំមនុស្សចេញឆ្លងដែនខុសច្បាប់ ដោយអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ។ សូមបញ្ចាក់ដែរថា ដោយអនុវត្តតាមបណ្ដឹងអន្តរាគមន៍ជួយសង្គ្រោះពីជនជាតិបង់ក្លាដេស
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេច លុបឈ្មោះ នាយទាហាន ០២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្រេច លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖ ១-វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរង កងកាំភ្លើងការពារអាកាស
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោកស្រី គ្រុយ ឈិញលាំង ដែលជាប្រពន្ធរបស់កីឡាករវាយសីជម្រើសជាតិ ដែលត្រូវរថយន្ដ Jeep បុកឱ្យបាត់បង់ជីវិតនៅខណ្ឌទួលគោក បានបញ្ជាក់ថា លោកស្រី និងសាច់ញាតិដែលរងបណ្ដឹងពីម្ដាយជនបង្កនោះ មិនខ្លាចក្នុងការចូលបំភ្លឺទេ ហើយលោកស្រីនឹងចូលខ្លួនបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមកាលកំណត់របស់តំណាងអយ្យការ។ យោងតាមប្រភពពីអ្នកសារព័ត៌មាន បានឱ្យដឹងថា ប្រពន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារឡាន Jeep បានថ្លែងថា ក្នុងករណីនេះ ដំបូងនាងខ្ញុំជាជនរងគ្រោះក្នុងសំណុំរឿងក្តីនេះនៅមិនទាន់ទទួលបានយុតិ្តធម៌នៅឡើយទេ ប៉ុន្តែឥលូវនេះមិនទាន់គ្រប់១០០ថ្ងៃរបស់ប្តីខ្ញុំផង រឿងដែលហួសចិត្តខ្ញុំបានក្លាយពីជនរងគ្រោះទៅជាជនសង្ស័យក្នុងសំណុំរឿងផ្សេងវិញ ទាំងដែលគេមិនដោះស្រាយរឿងបណ្តឹងប្តីខ្ញុំ។ ចំពោះការកោះហៅរបស់តុលាការ នាងខ្ញុំមិនខ្លាចក្នុងការចូលបំភ្លឺទេក្នុងករណីនេះព្រោះនាងខ្ញុំព្រមទាំងសមាជិកគ្រួសារទាំងអស់ឈរលើភាពត្រឹមត្រូវនិងសុំតែយុតិ្តធម៌ជូនស្វាមីនាងខ្ញុំ។ សំរាប់សំណុំរឿងប្តីខ្ញុំកំពុងចាត់ការនៅតុលាការ
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកបាសាទបាគង។ រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ ព្រំប្រទល់រដ្ឋបាល ក្រុងរុនតាឯកតេជោសែន ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃ អនុក្រឹត្យនេះ។ ក្រុងរុនតាឯកតេជោសែន មានសង្កាត់ចំនួន ២គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ ទីតាំងរដ្ឋបាល ក្រុងរុនតាឯកតេជោសែន
January 17, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ករណីរថយន្ត Jeep ស្លាកលេខ 2CB-9963 ភ្នំពេញ បុកជនរងគ្រោះ បណ្ដាលឱ្យបាត់បង់ជីវិត ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅមិនទាន់ចប់ទេ ខណៈម្ដាយជនបង្កឈ្មោះ សុខ លីណា ប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈនិងបទ បរិហារកេរ្តិ៍ជាសាធារណៈ។ តាមរយៈការបង្ហោះឱ្យដឹងពីគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ករណីរថយន្ត Jeep
January 16, 2024 - ព័ត៌មានជាតិស្ពានផ្លូវកង់ប្រាសាទតាកែវ បង្កើតបរិយាកាសថ្មីសម្រាប់ភ្ញៀវទេសចរ ដែលនិយមជិះកង់កម្សាន្តឱ្យកាន់តែងាយស្រួល
ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរ បានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។ ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន
January 16, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ មន្រ្តីជំនាញនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប និងបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត បានចុះពិនិត្យ និងកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាសដែលមិនបានបំពាក់ស្លាកសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផាប់ស្រ្ទីត។ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានឲ្យដឹងថា មុននឹងចុះអនុវត្តកាត់ទម្លាក់នេះ មន្ទីរបានជូនដំណឹង និងស្នើឱ្យគ្រប់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពឱ្យបានច្បាស់ លាស់ នូវបណ្តាញខ្សែកាប្លិ៍អុបទិកទាំងអស់របស់ខ្លួននៅក្នុងខេត្ត ដោយត្រូវបំពាក់នូវស្លាកសញ្ញាសម្គាល់ជាម្ចាស់កម្មសិទ្ធិ (Label) ត្រង់ចំណុចចាប់ផ្ដើមផ្លូវបត់ និងចំណុចបញ្ចប់ ដោយត្រូវបំពេញទិន្នន័យឱ្យបានត្រឹមត្រូវជូនមកមន្ទីរ
January 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អ្នកសារព័ត៌មានអនឡាញពេលខ្លះរឿងតូចតាច ហើយទៅទាញថតពីមុខពីក្រោយឱ្យកើតមានទៅជាជម្លោះ។ ថ្លែងក្នុងនៅកិច្ចសម្ភាសន៍របស់សារព័ត៌មាន BTV Cambodia ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានមានប្រសាសន៍លើកឡើងយ៉ាងដូច្នេះថា៖ « ពេលខ្លះរឿងតូចតាចទេ តែទៅដល់មានការញុះញង់ ទាញចុះទាញឡើង។ មនុស្សម្នាក់ៗមានសេចក្ដីថ្លៃថ្នូរ កិត្តិយសគ្រប់ៗគ្នា ឧទាហរណ៍បុគ្គលនោះចេញមកហូបស្រា គាត់ស្រវឹង ពេលខ្លះគាត់ទៅប៉ះពាល់លើខឿន លើលូ គាត់ទៅមុខអត់រួច អ៊ីចឹងយើងទៅដល់មុន គឺយើងបែរជាទៅទាញពីមុខពីក្រោយ ទៅថតនេះ
January 16, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសស្តីពីការឈប់សម្រាកដែលមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០២៤។ ក្រសួងការងារ អនុញ្ញាតឱ្យកម្មករនិយោជិតនៃសហគ្រាស គ្រឹះស្ថានទាំងអស់ ដែលមានចែងក្នុងមាត្រា១ នៃច្បាប់ស្ដីពីការងារ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្មួល តាមប្រតិទិនដូចខាងក្រោម៖ – ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ – ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ – ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ –
January 16, 2024












