Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអុតស្វាករណីទី៤។ យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា មាន ករណីជំងឺអុតស្វា ចំនួន១ករណីបន្ថែមទៀត លើបុរសម្នាក់ដែលបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ ដូច្នេះសរុបជំងឺអុតស្វាដែលបានរកឃើញចំនួន ៤ករណី។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាថ្មីទៀតថា សូមមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី បង្ការនូវការចម្លងជំងឺអុតស្វាដោយស្វែងយល់របៀបឆ្លង និងត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖ ១. របៀបចម្លង៖ • វីរុសអុតស្វា ឆ្លងពីមនុស្សម្នាក់

    January 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សបាត់បង់ជីវិត ០៤នាក់ រងរបួសធ្ងន់ ០៣នាក់ និងរបួសស្រាល ០១នាក់ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមនីតិវិធី។ សូមជម្រាបជូនថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងស្រោកសង្រេងនេះ បានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨៖៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ

    January 22, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។ បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុលម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់ទៅកាន់ស្ថាប័នតុលាការ។ ហេតុដូច្នេះសូមសាធារណៈជន ជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារនិងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ

    January 22, 2024
  • ព័ត៌មានជាតិ

    រាជធាណីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដិជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បនាឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនមានឥទ្ធិពលខ្សោយមកលើខ្ពង់រាបភាគឦសានជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី២១-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ២-តំបន់ខ្ពង់រាប៖ ⁃ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៤-៦ម៉ែត្រ/វិនាទី ⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២១°C។

    January 22, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលដឹកនាំផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា «ក.ប.ប» រាជធានីភ្នំពេញ និងអាជ្ញាធរដែនដីខណ្ឌច្បារអំពៅ ចុះត្រួតពិនិត្យទីតាំងស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាម៉ុន ជាដើម ដែលយកមករក្សាទុកក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការ។ ជាលទ្ធផលរកឃើញបង្គារស្រស់មានចាក់ចាហួយ ចំនួន ៤កេស ស្មើនឹង១៦០គីឡូក្រាម ត្រូវបានដកហូត យកទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ខណ្ឌដង្កោ។

    January 19, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមបដិសេធនូវព័ត៌មានដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក គណនីហ្វេសប៊ុក មួយចំនួនដែលថា មានកងកម្លាំងអន្ដរាគមន៍ចុះព័ទ្ធសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធស្នងការរងខេត្តកំពង់ស្ពឺ ក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង គឺជាព័ត៌មានមិនពិត។ ម្ចាស់ករណីដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករួមមាន៖ -ឈ្មោះ Reth Mony ដែលបានបង្ហោះខ្លឹមសារ៖ «លោកផ្កាយ១ ង៉ាម រី ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានកូនចៅរបស់លោកនៅកងអន្ដរាគមន៍ការពារយ៉ាងព្រោងព្រាតជាទីបំផុតគ្រាដែលលោកត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកំពង់ស្ពឺនាព្រឹក១៩ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធការក្លែងឯកសាររៀបការប្រពន្ធថ្មី ក្រោយពេលប្រពន្ធដើមប្ដឹង»។ -ឈ្មោះ Phorn Sophal ដែលផ្សាយអំពីព័ត៌មាន៖ «ចប់ហើយលោកស្នងការរង !

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងគ្រោងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មពីភ្ញៀវទេសចរ។ ការបញ្ជាក់ឱ្យដឹងនេះធ្វើឡើងនៅក្នុងជំនួបជាមួយសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ដើម្បីជាការជំរុញការចូលរួមផ្សព្វផ្សាយវប្បធម៌បៃតង ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃការអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ដែលជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទ នៅម្តុំ EDC ជិតវត្តភ្នំ ខណ្ឌដូនពេញ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៦:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ ប្រព្រឹត្តនៅចំណុចលើជញ្ចើមផ្លូវលេខ ១៣

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសដកតំណែង និងបណ្តេញចេញមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ទៀត ពីក្របខណ្ឌមន្រ្តីនគរបាលជាតិ។ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរងការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ មូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ក្រសួងព័ត៌មាន

    January 19, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុក រឿងគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២៤ ជាឆ្នាំឈានចូលបន្ទាត់ក្រហម ដោយស្នើឲ្យគ្រប់ភាគី ពាក់ព័ន្ធបង្កើនសកម្មភាពគោរពច្បាប់ពាក់ព័ន្ធ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍ អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធ អំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ឯកឧត្តមបានបញ្ជាក់ថា៖«ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣

    January 19, 2024