Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ចេញពីក្របខ័ណ្ឌ។ ឧបនាយករដ្ឋមន្រ្តី ស សុខា បានអនុវត្តវិន័យចំពោះលោកអនុសេនីយ៍ឯក ណាត រតនា អត្តលេខ ៧៥៩៥១ មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ចៀច នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កង កម្លាំងនគរបាលជាតិ ៕

    January 25, 2024
  • ព័ត៌មានជាតិ

    ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្ត្រីថ្នាក់ក្រោមត្រូវ ចុះត្រួតពិនិត្យរាល់សកម្មភាពស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ឡើងវិញនៅក្នុងខេត្ត។ ការ បញ្ជានេះធ្វើឡើង ក្នុងឱកាសឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរកាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម សោម ពិសិដ្ឋ បានលើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះខេត្តកែប មានផ្ទុះការរិះគន់រឿងការដាក់តាំងស្លាកប៉ាណូផ្សព្វផ្សាយស្រាបៀរតាមសួនច្បារ នៅ បណ្តោយផ្លូវជាតិលេខ ៣៣A និងឆ្នេរលេងទឹកខេត្តកែប តែយ៉ាងណា ស្លាកប៉ាណូទាំងនោះ ត្រូវបានអាជ្ញាធរឱ្យក្រុមហ៊ុនដកចេញវិញរួចរាល់អស់ហើយ។ បន្ថែមពីនោះ អភិបាលខេត្តកែប បានដាក់បញ្ជាឱ្យមន្រ្តីជំនាញ និងអាជ្ញាធរថ្នាក់ក្រោម ត្រូវចុះត្រួតពិនិត្យរាល់ផ្ទាំងប៉ាណូ ស្លាកផ្សាយពាណិជ្ជកម្មទាំងអស់ និងត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាព។

    January 25, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿង មានឈ្មោះ Wester dam បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ២ ០០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ បន្ទាប់ពីអាក់ខានចូលចតក្រោយពីវបត្តិកូវីដ-១៩រួចមក ។ ការចូលចតជាលើកទី២ ក្រោយពីវបត្តិកូវីដ-១៩ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍បរទេសមួយគ្រឿង មានឈ្មោះ

    January 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បំភ្លឺជូនសាធារណៈជន៖ ទាក់ទងការផ្សព្វផ្សាយតាមបណ្តាញសង្គម ករណីយុវជន០៥នាក់និយាយរៀបរាប់ ថាមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូនិងគាបយកលុយតាមដងផ្លូវ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការាស់សាំងតេលា ផ្លូវវេងស្រេង។ ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្ដាញសង្គមបែបនោះ នៅយប់ថ្ងៃដដែលសមត្ថកិច្ចបានកោះហៅយុវជនទាំង០៥នាក់មកសួរនាំបំភ្លឺ។ ក្រោយពីបំភ្លឺរួចយុវជនទាំង០៥នាក់បានប្រាប់ថាមិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថាសមត្ថកិច្ចខាងណានោះឡើយ។ ពាក់ព័ន្ធករណីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ

    January 25, 2024
  • ព័ត៌មានជាតិ

    ក្រុងប៉ោយប៉ែត៖ យោងតាមការចុះផ្សាយរបស់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩៖៥០នាទី ប៉ុស្តិ៍បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ

    January 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។ បច្ចុប្បន្ននេះ មានបណ្តាញទំនាក់ទំនងសង្គម និងបុគ្គលមួយចំនួន កំពុងធ្វើការផ្សព្វផ្សាយឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ គ្រុនឈាមឈ្មោះ Qdenga ។ ក្រសួងសុខាភិបាល សូមបញ្ជាក់ថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ឈ្មោះ Qdenga កំពុងស្ថិតក្នុងដំណាក់កាលសិក្សាទី៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) និងនាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) ក៏មិនទាន់ទទួលស្គាល់វ៉ាក់សាំង

    January 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ យោងតាមសេចក្តីប្រកាសរបស់ របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកស្រី សុខ លីណា ម្តាយជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ បានស្នើសុំដកពាក្យបណ្តឹងរបស់ខ្លួន ដែលបានប្តឹងគ្រួសារជនរងគ្រោះពីបទបរិហារកេរ្តិ៍វិញហើយ។ បណ្តឹងនេះ ត្រូវបានម្តាយជនបង្កដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដោយប្ដឹងប្រពន្ធជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះមួយចំនួនទៀត ពីបទ បរិហារកេរ្តិ៍តាមសារព័ត៌មាន, បទ ជេរប្រមាថជាសាធារណៈនិងបទ បរិហារកេរ្តិ៍ជាសាធារណៈ។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ០៤៥ ចុះថ្ងៃទី០៤

    January 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រេចលទ្ធផលការងារ ជាង៩៦% តាមផែនការដែលបានកំណត់ ក្នុងឆ្នាំ ២០២៣។ ការបង្ហាញអោយឃើញពីសម្មិទិផលការងារក្នុងឆ្នាំ២០២៣នេះ ត្រូវបាន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងនៅក្នុង ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើក ទិស ដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមអធិបតីភាព លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    January 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកទទួលចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាញ។ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋាន នឹងបើកទទួលការចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមរយៈគេហទំព័រ https://media.inb.gov.kh ដោយត្រូវ បំពេញបែបបទ

    January 24, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ «Black List» កត់ត្រាជនដែលស្រវឹងស្រា ហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យអ្នកដទៃបាត់បង់ជីវិត។ ឧបនាយករដ្ឋមន្រ្តី ស សុខា បានឱ្យដឹងថា ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១ ៥០០នាក់ បានបាត់បង់ជីវិតនៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ ពីចំណែកនៃមូលហេតុបណ្ដាលឱ្យកើតមានសោកនាដកម្មនេះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី

    January 24, 2024