Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំ ស្ដីពី ការពង្រឹងការអនុវត្តវិធានការបង្ការអគ្កិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិកនៅតាមសហគ្រាស គ្រឹះស្ថាន។ ក្នុងរយៈពេលថ្មីៗ កន្លងមកនេះ ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានគ្រោះអគ្គិភ័យកើតឡើងជាញឹកញាប់ជាពិសេសក្នុងរដូវប្រាំងនេះដែលជាទូទៅឧបទ្ទវហេតុអគ្គិភ័យងាយនឹងកើតឡើង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ការអគ្គិភ័យដែលអាចធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឬបាត់បង់អាយុជីវិតខ្លួនឯង និងអាចរាលដាលខូចខាតទ្រព្យសម្បត្តិ និងអាយុវជីវិតអ្នកដទៃ។ ទន្ទឹមនឹងនេះ សូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងមហាផ្ទៃ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ចុះអប់រំណែនាំដើម្បីឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ៕ សូមអានសេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខាងក្រោមនេះ៖

    January 27, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ១១១នាក់ សម្រាប់បំពេញក្របខ័ណ្ឌបញ្ជាការដ្ឋានអង្គរក្ស ។ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ១១១ (មួយរយដប់មួយ)នាក់ សម្រាប់បំពេញ ក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស។ ប្រការទី២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ ត្រូវអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

    January 27, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឱកាសនៃការឆ្លងឆ្នាំ២០២៣ ចូលដើមឆ្នាំ២០២៤នេះ ខេត្តមណ្ឌលគិរីទទួលបាន កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងរង្វង់ប្រមាណជា ៣០ភាគរយ ក្នុងនោះបើនិយាយ ពីភ្ញៀវទេសចរបរទេសវិញ គឺមានកំណើនពី ៣០ ទៅ ៤០ភាគរយ ដែលបានមកទស្សនានៅ តាមរមណីយដ្ឋាននានារបស់ខេត្តមណ្ឌលគិរី ដែលខេត្តមានរមណីយដ្ឋានទេសចរណ៍បែប ធម្មជាតិ និងបែបវប្បធម៌ចំនួន ១០៥កន្លែង។ នេះជាការលើកឡើង របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។ លោក ស៊ាង សឿន

    January 26, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានធ្វើការបង្ក្រាបករណី ក្មេងទំនើង(បង្ហោះម៉ូតូតាមផ្លូវសាធារណៈ) កើតហេតុនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី នៅចំណុច តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិព្រែកជ្រៅ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រុមក្មេងទំនើងចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន មានដូចខាងក្រោម៖ ១.ឈ្មោះ

    January 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើកុមារាអាយុ៣ឆ្នាំ ។ ក្រសួងសុខាភិបាល សូមជម្រាបជូនថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ ៣ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការ

    January 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីអំពីការមិនអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធនឹងវិស័យកីឡាអេឡិចត្រូនិកនៅកម្ពុជា ពាក់ព័ន្ធនឹងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសក្រុម កីឡាអេឡិចត្រូនិកកម្ពុជា គ្រប់វិញ្ញាសា, ក្លឹបកីឡាអេឡិចត្រូនិក (Cyber Café), កីឡាករ កីឡាការិនី, អ្នកអត្ថា- ធិប្បាយកីឡាអេឡិចត្រូនិក (Caster), Influencer, ក្រុមហ៊ុន និងអ្នករៀបចំការប្រកួតទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាមួយរយៈចុងក្រោយនេះ ការបង្ក្រាបបទល្មើសទាក់ទងនឹងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់អវិជ្ជមាន ដែលអាចនឹងកើតមាន ឡើង ជះឥទ្ធិពលមិនល្អមកលើវិស័យកីឡាអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា

    January 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ ទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព។ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាននេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះ និងបានរកឃើញថាមន្ត្រី០៣នាក់នេះ ជាប្រជាការពារនៃសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ។ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅប្រជាការពារ០៣នាក់ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមច្បាប់ អត់ពាក់មួកសុវត្ថិភាពក្នុងម្នាក់ៗចំនួន៦០,០០០រៀល៕ ប្រភព៖

    January 26, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា រដ្ឋបាលជលផល ហាមឃាត់ការលែងប្រភេទត្រី និងវារីសត្វមានប្រភពពីក្រៅប្រទេស ចូលក្នុងដែនទឹកធម្មជាតិ ព្រោះប្រភេទទាំងនោះមួយចំនួនជាប្រភេទកាច និងស៊ីសាច់ជាអាហារ ដែលនឹងបង្កហានិភ័យដល់ប្រភេទមច្ឆជាតិក្នុងប្រទេសនិងប្រព័ន្ធអេកូឡូស៊ី។ កន្លងទៅថ្មីៗនេះ មានបងប្អូនខ្លះបានលែងត្រីក្រៅប្រទេសចូលក្នុងដែនទឹកធម្មជាតិ សកម្មភាពនេះនឹងអាចបង្កហានិភ័យដល់មច្ឆជាតិក្នុងប្រទេស។ ប្រភេទត្រី ឬវារីសត្វដែលមានប្រភពពីក្រៅប្រទេសមួយចំនួនជាប្រភេទកាច ស៊ីសាច់ជាអាហារ ឬសាយកូនលឿន ដូចនេះវានឹងស៊ីត្រីក្នុងធម្មជាតិ ដណ្តើមទីជម្រក ចម្លងជំងឺ ឬបង្កឱ្យមានការប្រែប្រួលនូវប្រព័ន្ធអេកូឡូស៊ី នៅពេលដែល ប្រភេទត្រីឬវារីសត្វទាំងនោះមានវត្តមានកាន់តែច្រើននៅក្នុងដែនទឹកធម្មជាតិ។ បញ្ហានេះរដ្ឋបាលជលផលសូមអំពាវនាវ ដល់បងប្អូនដែលបាននិងកំពុងចិញ្ចឹមប្រភេទត្រីឬវារីសត្វដែលនាំចូលពីក្រៅប្រទេស មេត្តាថែរក្សាឱ្យបានខ្ជាប់ខ្ជួន និង ចៀសវាងលែងឬធ្វេសប្រហែសឱ្យរួចចូលក្នុងដែនទឹកធម្មជាតិ។ ទន្ទឹមនេះ

    January 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ បានចេញលិខិតព្រមានលើកចុងក្រោយចំពោះលោក ហៀក សេងហួត ដែលត្រូវបានគេដាក់រហ្សសនាមថា ជាមគ្គុទ្ទេសក៍ទេសចរណ៍ក្រមា ក្រោយពីបានប្រព្រឹត្តទង្វើមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីរៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ បន្ទាប់ពីលោក បានអធិប្បាយប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗ ដែលគ្មានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។ យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ សូមធ្វើការព្រមានជាលើកចុងក្រោយចំពោះលោក ហៀក សេងហួត ជាមគ្គុទ្ទេសក៍ទេសចរណ៍ នៅតំបន់សៀមរាប ទៅលើករណីអនុវត្តមិនសមស្របតាមក្រមប្រតិបត្តិវិជ្ជាជីរៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទេសក៍ទេសចរណ៍ ដោយធ្វើការអធិប្បាយនូវប្រវត្តិសាស្ត្រ អបិយជំនឿ និងរឿងរ៉ាវផ្សេងៗដែលគ្មានមូលដ្ឋានប្រវត្តិសាស្រ្តច្បាស់លាស់។ ករណីមិនអនុវត្តតាមការព្រមាននេះ ក្រសួងទេសចរណ៍ នឹងអនុវត្តនីតិវិធីព្យួរអាជ្ញាបណ្ណ ឬករណីធ្ងន់ធ្ងរអាចឈានដល់ការលុបអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកចោលទាំងស្រុង។ សូមជម្រាបជូនថា

    January 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំទៅចៅក្រមនៅតាមសាលាដំបូងរាជធានីខេត្តទាំងអស់ ត្រូវធ្វើយ៉ាងណាដោះស្រាយលើបណ្តឹងកែតម្រូវអត្រានុកូលដ្ឋាន (សំបុត្រកំណើត) របស់ប្រជាពលរដ្ឋ ដែលមានជាង៦ពាន់សំណុំរឿងនៅទូទាំងប្រទេស ឱ្យចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៤ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ «ត្រឹមត្រូវ ឆាប់រហ័ស និងមិនពាក់ព័ន្ធផលប្រយោជន៍»។ ការថ្លែងនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីប្រសិទ្ធភាពនៃកិច្ចការអ្នកនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដែលប្រព្រឹត្តទៅនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤កន្លងមក។ សូមបញ្ជាក់ផងដែរថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន

    January 25, 2024