- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ អ្នកនាំពាក្យ នៃស្នងការរាជធានីភ្នំពេញ សូមបំភ្លឺថា ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព
January 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះថា ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមក្នុងត្រពាំងមួយកន្លែងដែលពួកគាត់អភិរក្ស ដែលពិធីនេះគ្រោងធ្វើឡើង ចាប់ពីម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។ លោកបន្តថាពិធីចាប់ត្រីនេះ ត្រូវបានធ្វើឡើងរាល់ឆ្នាំទៅតាមទម្លាប់ នៅក្នុងត្រពាំងបឹងមួយ ដែលអ្នកភូមិបានអភិរក្សត្រីរួមគ្នាទុកមិនឱ្យ មានការនេសាទផ្តេសផ្តាស់កន្លងមក ដោយទុកសម្រាប់ធ្វើពិធីចាប់ត្រីរួមគ្នាក្នុងឱកាសធ្វើពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា តែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង ធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងមានសិទ្ធិមករកត្រី នៅក្នុងត្រពាំងបឹងនេះ
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី នាំយកនូវតង្វាយជារូបិយវត្ថុចំនួន ៤០លានរៀល អង្ករចំនួន ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធចំនួន៥ទង ថ្វាយព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង ជូនដល់កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។ កុមារកំព្រា ២នាក់បងប្អូន មានបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ បានឈានដល់តភ្ជាប់តំណស្ពាន ដំណាក់កាលទី១ ដែលគ្រោងនឹងដាក់អោយប្រើប្រាស់ ជាផ្លូវការរយៈពេល ៧៤ថ្ងៃខាងមុខ។ ការអញ្ជើញតភ្ជាប់តំណស្ពាននេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស , មហាវិថី សម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ ២៧១) ។
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមពិធីបុណ្យសពលោក ឈឿន រិទ្ធី ហៅនាយស្វិត ដែលជាតារាកំប្លែងជើងចាស់មួយរូបបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ២ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ។ មរណភាពរបស់លោក ឈឿន
January 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ម៉ោង២៣៖០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង-លោកឧត្ដមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងលោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ដច្បារអំពៅ សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅចំណុចមុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជាលទ្ធផលឃាត់យានយន្តល្មើស៖ រថយន្តល្មើស ០៤គ្រឿង,
January 29, 2024 - សិល្បៈ
រាជធានីភ្នំពេញ៖ តារាកំប្លែងជើងចាស់ល្បីឈ្មោះគួរសម នាយស្វិត ដែលជាតារាកំប្លែងមួយរូបតែងបង្កភាពកំប្លុងកំប្លែង សើចសប្បាយក្អាកក្អាយ ឱ្យមហាជនសើច ពេលនេះលោកបានទទួលមរណភាពហើយ នៅមុននេះបន្តិច ស្ថិតនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ដោយសារតែជំងឺស្ទះសរសៃឈាមខួរក្បាល ហើយត្រូវបានបញ្ជូនមកសង្គ្រោះ និងព្យាបាលអស់រយៈពេលជាច្រើនថ្ងៃកន្លងមក។ យោងតាមប្រភពពីគណនីហ្វេសប៊ុកផ្ទាល់របស់ សិល្បករលោក ប៉ែន ចំរុង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាសិល្បករមួយរូបពិតជាសោកស្តាយចំពោះការបាត់បង់វិរៈសិល្បករកំប្លែង នាយ ស្វិត បានលាចាកលោកហើយ សូមជូនពរអោយវិញ្ញាណក្ខន្តបងទៅកាន់សុគតិភពផងចុះ » ។ ដំណឹងនៃការទទួលមរណភាព របស់តារាកំប្លែងនាយស្វិត បានធ្វើឲ្យមហាជនសម្ដែងការសោកស្ដាយរគ្រប់ៗគ្នា និងចូលរួមរំលែកទុក្ខ ដែលបានបាត់បង់ធនធានសិល្បៈរូបនេះផងដែរ ៕ ប្រភព៖
January 27, 2024 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB ប៉ុន្តែរោគសញ្ញានៃជំងឺនេះក៏បានវិវត្តឡើងយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីមានការពិនិត្យសុខភាពយ៉ាងហ្មត់ចត់ យើងបានរកឃើញថា សត្វត្រយងយក្សជំទង់នេះកំពុងមានជំងឺគ្រុនចាញ់បក្សី និងមានប៉ារ៉ាស៊ីតនៅក្នុងឈាមរបស់វា។ លើសពីនេះទៅទៀត ម្រាមជើងមួយរបស់វាមានសភាពធ្ងន់ធ្ងរខ្លាំងមិនអាចកំរើកបានក៏វិវត្តក្លាយជាដំបៅរលួយ។ ក្រុមការងារដែលមានការតាំងចិត្តខ្ពស់របស់
January 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈនឹងរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា នៅថ្ងៃទី២៨ ខែមករាខាងមុខនេះដោយមានបេក្ខជនជិត២០០០នាក់ ចូលរួមប្រកួតប្រជែង ដោយប្រកាន់គោលការណ៍តម្លា ភាពពោល គឺ«អ្នកចេះជាប់»។ ថ្លែងក្នុងសន្នីសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមករា នៅសាលាភូមិន្ទរដ្ឋបាលឯកឧត្តម ហ៊ុនម៉ានី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានគណៈកម្មការ រៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា បានលើកឡើងថាការប្រឡងចូលបម្រើការងារ មន្ត្រីរាជការនេះអនុវត្តតាមការដាក់ចេញគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ឯកឧត្តមបន្តថាការប្រឡងនេះនៅតែប្រកាន់ភ្ជាប់«អ្នកចេះគឺជាប់»អ្នកមិនជាប់ដោយអស់ចិត្ត។ ការប្រឡងនេះដែរមានបេក្ខជនចំនួន១៨៩២នាក់ជ្រើសរើសយក១០០នាក់។ ការប្រឡង នេះដែលមានវិញ្ញាសាចំនួន២គឺវិញ្ញាសាសរសេរ និងវិញ្ញាអនុវត្តជាក់ស្តែង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកំណត់ឲ្យក្រសួងអប់រំជ្រើសរើសមន្ត្រីរាជការចំនួន២០៨៨នាក់ ក្នុងនោះ១០០នាក់ជ្រើសរើសគ្រូផ្នែកអប់រំកាយ និងកីឡា
January 27, 2024












