Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងស្តីពី ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ឱ្យបានជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការជាមួយស្ថាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ខែ ចាប់ពីខែមករា ឆ្នាំ២០២៤

    January 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពនៃគ្រោះរញ្ជួយដី នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa និងបណ្តាខេត្តក្បែរខាងដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ដោយគិតត្រឹមម៉ោង ១៣៖០០ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត ៧.៦) កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នេះ

    January 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការតស៊ូមតិស្នើដាក់បញ្ជូលនូវប្រភេទកីឡាប្រពៃណីជាតិខ្មែរ នៅក្នុងព្រឹត្តិការណ៍ដ៏ធំជាប្រវត្តិសាស្ត្រលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅក្នុងបទសម្ភាសន៍ដោយឡែកមួយ កាលពីពេលថ្មីៗនេះ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជានឹងមាន ជាង២០ប្រភេទកីឡា ដែលមានប្រភេទកីឡាអូឡាំពិក និងខិតខំស្នើសុំដាក់ប្រភេទកីឡាប្រពៃណីខ្មែរយើង

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះវិហារ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានប្រកាសឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរចូលមកទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និង ប្រាសាទកោះកេរចំនួន ១៩៨ ៥៣០នាក់។ ប្រភពដដែលបានបង្ហាញថា ស្ថិតិភ្ញៀវទេសចរនៅក្នុងរមណីយដ្ឋានរយៈពេល ១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ រមណីយដ្ឋានប្រាសាទព្រះវិហារបានទទួលភ្ញៀវ ទេសចរសរុបចំនួន ៩២ ៩៦៦នាក់ ថយចុះចំនួន ១៦,៧ភាគរយ ធៀបនឹង ឆ្នាំ២០២២ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៨៣ ៧២៣នាក់ ថយចុះចំនួន ២២,១ភាគរយ

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា បុរសម្នាក់ត្រូវបានឃាត់ខ្លួន យកមកវាស់កំពស់ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្ទាប់ពីបានវាទទីលើឆ្នេរសាធារណៈ ដាក់តុ ទារលុយពីភ្ញៀវទេសចរ រហូតដល់ ៣ម៉ឺនរៀល។ តាមរយៈខ្លឹមសារបង្ហោះរបស់ ឯកឧត្តម គួច ចំរើន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កុំឈ្លើយ ប្រាប់ហើយថា កុំវាទទី លើឆ្នេរសាធារណៈ បុរសម្នាក់នឹងដាក់តុ ទារលុយភ្ញៀវ រហូតដល់ ៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមើល រួចធ្វើតេស្ត វិជ្ជមាន

    January 2, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅឆ្នាំ២០២៣ នេះបើតាមរបាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។ ភ្ញៀវទេសចរបរទេសសរុប ៧៩៨ ០៦៩ នាក់ បានទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ១៧៧% ធៀបនឹងឆ្នាំ២០២២។ ដោយឡែក សម្រាប់ថវិកាដែលត្រូវឧបត្ថម្ភចូលនិធិគន្ធបុប្ផា មានចំនួនសរុប ១ ៥៩៦ ១៣៨

    January 2, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក្ត ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៥០នាទីថ្ងៃត្រង់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យបណ្តឹងអន្តរាគមន៍តាមរយៈប្រពន្ធទូរស័ព្ទ GDI Hotline ពីជនជាតិចិនឈ្មោះ XIA LINFAN ភេទប្រុស ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ XIA TIAN ភេទប្រុស ជាសិស្សកំពុងសិក្សានៅប្រទេសអូស្ត្រាលី ត្រូវបានក្រុមចាប់ជំរិតបោកបញ្ឆោតឲ្យធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបង្ខំឲ្យធ្វើលិខិតខ្ចីប្រាក់

    December 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសឱ្យអ្នកបើករថយន្ត Ford ឈ្មោះ អ៉ឹម អរុណគង់ហុង ចូលមកសារភាព ក្រោយបើករថយន្តបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូមួយគ្រឿង នៅខណ្ឌសែនសុខ។ យោងតាមប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Ford បើកបុក ម៉ូតូ បណ្តាលឱ្យជនរងគ្រោះរងរបួសស្រាល ប៉ុន្តែក្នុងហេតុការណ៍នោះឃើញម្ចាស់រថយន្តបាត់បង់គុណធម៌ ឃើញជនរងគ្រោះដួលហើយមានចេតនាចង់បុកបន្ថែមទៅលើជនរងគ្រោះហើយបើកគេចខ្លួន។ ហេតុការណ៍កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បន្ទាប់ពីហេតុការណ៍កើតឡើង ឯកឧត្តម

    December 30, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានមើលឃើញព័ត៌មានតាមបណ្ដាញសង្គម tik tok នូវទង្វើមិនគប្បីជាគំរូមិនល្អក្នុងសង្គម ការអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងអធិការដ្ឋានក្រុងច្បារមន បានចុះដល់ទីតាំងកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស មួយកន្លែងស្ថិតនៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្ចាស់ទីតាំងអាជីវកម្មលក់គ្រឿងបន្លាស់ម៉ូតូឈ្មោះ ឡាយ យូ ភេទប្រុស អាយុ ៣១ឆ្នាំ ដែលបានកែឆ្នៃម៉ូតូដោយផ្សារដែកតមកផ្នែកកង់ខាងក្រោយនិងបានប្រើប្រាស់លើផ្លូវសាធារណៈ ថតរូបបង្ហោះតាមបណ្ដាញសង្គម tik tok អួតអំពីម៉ូតូដែលខ្លួនបានកែច្នៃល្មើសនឹងច្បាប់ប្រាប់សាធារណៈជន។ ដោយបានគោលការណ៍ចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម

    December 30, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី។ យោងតាមលទ្ធផល វិភាគលម្អិត (Sequencing) ទទួលបានពីមន្ទីរពិសោធន៍បង្អែកជាតិនៃវិទ្យស្ថានសុខភាពសាធារណៈ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 ចំនួន ១១ករណី បន្ថែមទៀត ដែលពួកគាត់ទាំងអស់ពុំមានរោគសញ្ញាធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ ហើយពុំមានប្រវត្តិធ្វើដំណើរ ទៅក្រៅប្រទេសទេ។ ការរកឃើញវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 មានការកើនឡើងបែបនេះ បញ្ជាក់

    December 30, 2023