Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នលើកំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូត ដល់ផ្លូវជាតិលេខ៦អា ក្នុងពេលប្រារព្ធពិធីរំឭកខួបអនុស្សាវរីយ៍លើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នឹងមានរៀបចំប្រារព្ធពិធីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

    December 27, 2023
  • សិល្បៈ

    អតីតតារាល្បីជើងចាស់ អ៊ិន សុផារ៉ា អាយុ ៧៣ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់បទ «បណ្ដាំទួលស្លែង» កាលពីឆ្នាំ១៩៨១ ហើយបទនេះផងដែរ ទទួលបានការគ្រាំទ្រជាខ្លាំង ដោយលោកអុំជាអ្នក​និពន្ធ និង​ច្រៀង​ដោយ​ខ្លួន​ឯងផ្ទាល់​អស់​រយៈពេលជាង ៣០​ឆ្នាំ​មកហើយ។ ចម្រៀងនេះ ត្រូវបានច្រៀងរៀបរាប់ពីអំពី​សោកនាដកម្ម​ដ៏​ជូរចត់ ជាមួយ​ទារុណកម្ម​យ៉ាង​សាហាវ ក្នុង​មន្ទី​រស ២១ ឬ​ហៅ​ថា គុក​ទួលស្លែង ដែលច្រៀងជាសំនៀងយ៉ាងរណ្តំ​ចិត្ត ញាប់​ញ័រ នឹង​មិន​អាច​បំភ្លេចបាននោះឡើយ។ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះវិញ លោកអុំ អ៊ិន សុផារ៉ា កំពុងធ្លាក់ខ្លួនយ៉ាងលំបាក រស់ក្នុងបន្ទប់ជួលតូចមួយ ជាមួយនឹងភរិយា រហូតដល់ធ្លាក់ខ្លួនដើររើសសំបកកំប៉ុងលក់ទៀតផង។ នេះបើយោងតាមប្រភពវីដេអូពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក សាវិន

    December 27, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រថយន្ដដឹកលើសទម្ងន់ចំនួន ០៦គ្រឿងត្រូវបានពិន័យ និងឃាត់ទុកមួយឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្រុកពាមជ ខេត្តព្រៃវែង។ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹងជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្តម គឹម សាន់ និងឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារចល័តចម្រុះ

    December 27, 2023
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មន្ត្រីជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមនឹងអាជ្ញាធរក្រុងប៉ោយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង លុយ ទីហួរ បានចុះបង្រ្កាបករណី ដឹកជញ្ជូន ចែកចាយស្លាកញ្ចប់ម៉ាក KOUWEIWANG ក្លាយក្លែងសរុបចំនួន១០០០ កញ្ចប់។ ក្រោយពីឃាត់ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់(ជនជាតិចិន) រួមនឹងវត្ថុតាង ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមនីតិវិធី។ សូមបញ្ជាក់ថាប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹង របស់ក្រុមហ៊ុន ស៊ាងយី ប៊ីនឡាង ត្រេឌីន ៕ ប្រភព៖

    December 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំយន្តការបណ្ដុះបណ្ដាលគ្រូបង្គោល ដើម្បីបន្តទៅបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់កម្លាំងប្រជាការពារ ដែលកំពុងបំពេញការងារនៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់។ ភ្ជាប់នឹងការណែនាំនេះ ពីវេទិកាអធិបតី នៃពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តព្រៃវែង នៅសាលាខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋ មន្រ្តី បានស្នើអគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំចងក្រងជាសៀវភៅគោល ហើយចាប់ផ្ដើមបណ្ដុះបណ្ដាលមុនគេ លើគ្រូបង្គោលនៅតាមស្នងការដ្ឋាននគរបាលរាជធានី ខេត្ត

    December 27, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ បានឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន០៤នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) ក្រោយពីបង្ក្រាបបាន ចំនួន០២ករណីផ្សេងគ្នា។ ករណីទី១៖ កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណ២០នាក់ ជិះម៉ូតូ១០គ្រឿង បានប្រើដាវ និងកាំបិតកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់កែងដៃ និងក្រោមក្បាលជង្គង់ធ្ងន់ធ្ងរ និងបណ្តាលឲ្យខូចខាតម៉ូតូយ៉ាងដំណំ នៅចំណុចក្នុងបុរីឈូកមាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ

    December 27, 2023
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ត្រីម្នាក់ដែលបើកបររថយន្តម៉ាក Prius មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចូលខ្លួនមកសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៥:០៦នាទី មានគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តម៉ាក Toyota Prius ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BE-0241 បើកបុកម៉ូតូម៉ាក ហុងដា សេ១២៥ នៅចំណុចផ្លូវកែង ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា

    December 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ដែលជាស្ថាបនិកកសាងតំបន់ទេសចរណ៍ និងមូលដ្ឋានបណ្តុះបណ្តាលមន្រ្តីអាវុធហត្ថភ្នំជុំសែនរីករាយ បានបង្ហាញគោលបំណងសាងសង់រូបចម្លាក់២ គឺលោក​វេជ្ជ​បណ្ឌិត Beat Richner ស្ថាប​និក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និងរូបសត្វដំរីឈ្មោះ «សំបូរ» នៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ តាមរយៈខ្លឹមសារបង្ហោះរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានសរសររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំមានគំនិតចង់ស្ថាបនារូបចម្លាក់តួរអង្គទាំងពីរនេះនៅរមណីយដ្ឋានភ្នំជុំសែនរីករាយ។ ដែលខ្ញុំកំពុងដឹកនាំកសាងក្នុងន័យផ្តល់គុណតម្លៃមនុស្ស និងសត្វដែលបានប្រើប្រាស់ជីវិតដើម្បីបម្រើមនុស្សជាតិទុកជាអនុស្សាវរីយ៍ផង និងជាការរួមចំណែកអប់រំដើម្បីការពារបរិស្ថានផង តើបងប្អូនគាំទ្រ និងចូលរួមជាមួយខ្ញុំដែរឬទេ?» បន្ទាប់ពីបានបង្ហោះខ្លឹមសារយ៉ាងដូច្នេះរួច គឺឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិនគ្រាំទ្រយ៉ាងពេញទំហឹង

    December 26, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ​លោក​ ​ហ៊ុន​ ជា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ ​ឧត្តម​សេនីយ៍​ឯក​ផ្កាយ​មាស​បី​ ​នៅ​ក្នុង​ក្របខណ្ឌ​នគរបាល​ជាតិ ​បានចេញប្រតិកម្ម ចំពោះ​លោកអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីលោកអភិបាលរងបានបង្ហោះពាក់ព័ន្ធនឹងព្រះធម្មវនវាសី ចន្ទមុនី ដោយមានខ្លឹមសារថា៖ «សូមអញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត បើខ្លាំងពូកែមែន សូមអន្ទងចិត្តប្រជាជនទូទាំងពិភពលោកឱ្យមកទេសចរណ៍ប្រទេសកម្ពុជា បើមិនបានជាប់លេខ១ ដូចថៃ សូមត្រឹមលេខ២០បាតតារាង។» បន្ទាប់ពីបានមើលឃើញខ្លឹមសារបង្ហោះរបស់លោកអភិបាលរងខេត្តព្រះសីហនុហើយ ​​លោកឧត្តម​សេនីយ៍​ឯក ហ៊ុន​ ជា បានសរសេរតបទៅវិញយ៉ាងដូច្នេះថា៖ «ចាប់តាំងពីមានវត្តមានព្រះអង្គ ចន្ទមុន្នី មក ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បានគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដី។ ការគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដីបែបនេះធ្វើអោយវត្តមាន

    December 26, 2023
  • ព័ត៌មានជាតិ

    ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នៅថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ប្រជានេសាទឈ្មោះ សុខ ជ្រុយ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ លោកនេសាទ បានត្រីគល់រាំងមួយក្បាលដែលជាប្រភេទត្រីកំពុងរងគ្រោះថ្នាក់បំផុត និងជាត្រីតំណាងអត្តសញ្ញាណជាតិ នៅវេលាម៉ោង ៧ព្រឹក នៅចំណុចវាលភក់ ក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រើដោយឧបករណ៍លប។

    December 26, 2023