- Khmernote Media
- អន្តរជាតិ
ថៃ៖ យោងតាមការសិក្សារបស់ទស្សនាវដ្តី CEOWORLD របស់អាមេរិកបានបង្ហាញថា ប្រទេសថៃទទួលបានចំណាត់ថ្នាក់ទី ៦ ជាប្រទេសដែលមានសេវាថែទាំសុខភាពល្អបំផុតនៅក្នុងពិភពលោកក្នុងឆ្នាំ ២០១៩ នេះ។ ក្រុមការងាររបស់ទស្សនាវដ្តី CEOWORLD បានជ្រើសរើសប្រទេសចំនួន ៨៩ មកធ្វើការសិក្សាអំពីសេវាថែទាំសុខភាពដោយបានវាយតម្លៃយ៉ាងលម្អិតលើកត្តាមួយចំនួនដូចជា វិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ បរិមាណថ្នាំពេទ្យ និងការត្រៀមខ្លួនរបស់រដ្ឋាភិបាលក្នុងវិស័យវេជ្ជសាស្ត្រ។ ប្រទេសមួយណាដែលមានលទ្ធផលបូកសរុបពិន្ទុពីកត្តាខាងលើនេះខ្ពស់ជាងគេនឹងទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសដែលមានសេវាថែទាំសុខភាពល្អបំផុតក្នុងពិភពលោក។ ខាងក្រោមនេះជាតារាងពិន្ទុប្រទេសកំពូលទាំង ២០ ដែលមានសេវាថែទាំសុខភាពល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ ២០១៩ នេះ៖ ១ .តៃវ៉ាន់ ២. កូរ៉េខាងត្បូង ៣. ជប៉ុន ៤.
September 11, 2019 - បច្ចេកវិទ្យា
កាលពីកណ្តាលអធ្រាត្រយប់មិញនេះ ក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន៣ម៉ូដែល គឺ iPhone 11, 11 Pro និង 11 Pro Max ដែលឆ្នាំនេះក្រុមហ៊ុន Apple បានដំឡើងកាណុងកាមេរ៉ានៅលើស៊េរីមានរហូតដល់ទៅ៣គ្រាប់ឯណោះ។ ឥលូវយើងលើកយកតែស៊េរី Pro មកនិយាយសិន។ រូបរាង៖ iPhone 11 នៅឆ្នាំនេះហាក់មិនសូវមានការផ្លាស់ប្តូរច្រើនដូចជំនាន់ iPhone 8 មក iPhone X ឡើយ ហើយអ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតសម្រាប់ iPhone 11 នោះគឺខ្នងក្រោយ ដោយក្រុមហ៊ុន
September 11, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ ២៣និង២០នាទី មានករណីអគ្គិភ័យមួយកើតឡើងនៅក្នុងផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយបណ្តាលអោយខូចខាតសរុប ៤០តូប ប្រើប្រាស់ឡានទឹកសរុប ២៦គ្រឿង និងរលត់វិញនៅម៉ោងប្រមាណ ០០:៣០នាទី។ បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌទួលគោក កំពុងធ្វើការ និងគ្រប់គ្រងទីកន្លែងកើតហេតុ និងការពារទ្រព្យសម្បត្តិបងប្អូនអាជីវករ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
September 11, 2019 - ព័ត៌មានជាតិ
ក្រុងព្រះសីហនុ៖ អាជ្ញាធរបានចាប់យកម៉ូតូចំនួន១៨គ្រឿង ម៉ូតូកង់បីមួយគ្រឿង និងរថយន្តចំនួនមួយគ្រឿង យកទៅរក្សាទុកនៅសាលាក្រុងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ ការចុះចាប់ម៉ូតូនិងរថយន្តនេះបានធ្វើឡើង ដោយរដ្ឋបាលក្រុងព្រះសីហនុដែលមានកម្លាំងប្រជាការពារក្រុងនិងសង្កាត់បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខនិងជុំវិញផ្សារលើ ក្រុងព្រះសីហនុ។ រថយន្ត និងម៉ូតូដែលសមត្ថកិច្ចចម្រុះអះអាងថាចតឥតសណ្តាប់ធ្នាប់នៅតាមផ្លូវផ្សារលើក្រុងព្រះសីហនុ យកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុបណ្តោះអាសន្ន បន្តនីតិវិធីតាមច្បាប់៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
September 11, 2019 - ព័ត៌មានជាតិ
ថ្មីៗនេះមានការចុះផ្សាយពេញបណ្តាញសង្គមថា មន្ត្រីចរាចរណ៍តាមបណ្តោយផ្លូវនរោត្តម ប្រើហិង្សាវាយស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូ និងប្រើប្រាស់សម្តីខ្លាំងទៀត។ ក្រោយពីមានការចុះផ្សាយ និងបង្កឲ្យមានការភ័ន្តច្រឡំ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វេីការបដិសេធ នៅរសៀលថ្ងៃនេះ ចំពោះFacebook Page មួយចំនួនដែលបានចុះផ្សាយថានគរបាលចរាចរណ៍បានប្រេីហិង្សាវាយលេីស្ត្រីម្នាក់អោយធ្លាក់ពីលេីម៉ូតូ។ ដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយយ៉ាងដូច្នេះថា៖ “នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:៥០នាទី មានករណីនារីម្នាក់បានបេីកបរម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនដោយមិនគោរពភ្លេីងស្តុបពណ៌ក្រហម នៅពេលនោះមន្ត្រីចរាចរណ៍ចំនួន២រូបដែលប្រចាំការនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុច ធនាគារ Booyong បានចេញមកធ្វេីការឃាត់អោយឈប់ ប៉ុន្តែដោយគាត់បេីកលឿនពេកក៏ប៉ះកញ្ចក់ម៉ូតូជាមួយនិងដៃប៉ូលិស បណ្តាលអោយដួល ប៉ុន្តែមិនមានការរងរបួសធ្ងន់ធ្ងរទេ សមត្ថកិច្ចទាំងពីរក៏បានជួយលេីកនារីរងគ្រោះភ្លាមៗ ប៉ុន្តែនារីជនរងគ្រោះបានធ្វេីការសុំទោសមកលេីសមត្ថកិច្ច ហេីយសុំធ្វេីដំណេីរបន្តទៅមុខទៀតដោយគាត់មានការប្រញាប់។ ទោះបីជាយ៉ាងនេះក្តីក៏ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ហៅមន្ត្រីទាំង២រូបនោះមកធ្វេីការសាកសួរ និងចាត់វិធានការរូបភាពដាក់វិន័យរបស់កងកម្លាំង
September 10, 2019 - PR
ថ្មីទៀតហើយ! ហ្វេនសំណព្វចិត្តទាំងអស់គ្នា! តោះចូលរួមទស្សន៍ទាយដើម្បីមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស៊េរីថ្មី OPPO A9 2020 ចំនួនមួយរង្វាន់ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌនៃការលេងហ្គេមដូចខាងក្រោម៖ ទី១. គ្រាន់តែចុច Like Page OPPO និង Like Post មួយនេះ! ទី២. ចូលរួម Comment តម្លៃដែលអ្នកគិតថាត្រឹមត្រូវ ដោយជ្រើសរើសតម្លៃណាមួយដូចដែលបានកំណត់លើ Poster ខាងក្រោម! ទី៣. Share Poster ខាងក្រោមនេះដោយដាក់ជា Public ហើយ Mention មនុស្សដែលអ្នកចង់ទិញ OPPO
September 10, 2019 - បច្ចេកវិទ្យា
ក្រុមអ្នកឃ្លាំមើលលើច្បាប់ការងាររបស់ប្រទេសចិនបានធ្វើការបញ្ជាក់បង្ហាញថា រោងចក្រ Foxconn ជាច្រើនកន្លែងកំពុងតែធ្វើសកម្មភាពរំលោភបំពានទៅលើការងារ ដែលបានចែងក្នុងច្បាប់របស់ប្រទេសចិន។ Foxconn ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជារោងចក្រផលិតផលិតផលទាំងឡាយរបស់ក្រុមហ៊ុនយក្សអាមេរិក Apple ហេតុដូចនេះហើយសូម្បីតែការិយាល័យធំរបស់ក្រុមហ៊ុន Apple ដែលមានមូលដ្ឋានៅទីក្រុង Cupertino សហរដ្ឋអាមេរិកមួយនេះក៏បានចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការចោទប្រកាន់នេះផងដែរ។ ជាលទ្ធផល Apple បានទទួលស្គាល់នូវកំហុសមួយចំនួនក្នុងការចោទប្រកាន់ទាំងអស់ ដែលមួយក្នុងចំណោមនោះគឺកម្លាំងការងាររបស់រោងចក្រដល់ទៅ៥០%គឺបានមកពីបុគ្គលិកបណ្តោះអាសន្ន ដែលច្បាប់របស់ប្រទេសចិនបានចែងថា អនុញ្ញាតឲ្យបុគ្គលិកណ្តោះអាសន្នតែ១០%ប៉ុណ្ណោះ។ Apple ក៏បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើការជាមួយនឹង Foxconn ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែជឿជាក់ថាការផ្លាស់ប្តូរទាំងឡាយទៅលើករណីភ្លាមៗនឹងអាចធ្វើឲ្យមានការប៉ះពាល់ខ្លាំងទៅដល់ផលិតកម្មផលិតទូរស័ព្ទ iPhone សម្រាប់ឆ្នាំនេះជាមិនខាន។ របាយការណ៍ចោទប្រកាន់បានបញ្ជាក់ថា Foxconn បានប្រើប្រាស់កម្លាំងកម្មករ ដែលភាគច្រើនសិស្សនិស្សិតមក intern ការងារ
September 10, 2019 - PRដល់វេនអ្នកសៀមរាបហើយ! ត្រៀមៗ កម្មវិធីប្រដាល់ជើងឯកទូទាំងប្រទេស King Of Fighters ទៅទទួលអ្នកដល់កន្លែងហើយ
ពិតជាឱកាសកម្ររកបានរបស់អ្នកប្រដាល់អាជីព ឬ មិនអាជីពទាំងឡាយសមត្ថភាពចង់បង្ហាញឲ្យមាន ការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួនក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យរកម្ចាស់ជ័យលាភីដំបូងគេជាប្រវត្តសាស្រ្តប្រចាំស្ថានីយទូរទស្សន៍ហង្សមាស HDTV ពេលនេះក្រុមការងាររបស់កម្មវិធីប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស King of Fighters បានទៅដល់ខេត្តសៀមរាបហើយ ដើម្បីធ្វើរការជម្រុះវគ្គដំបូងដែកនឹងធ្វើឡើងនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 នៅផ្សារហេរីថេក (The Heritage Wakk) ទីរួមខេត្តសៀមរាប។ លោកអ្នកអាចចូលរួមដាក់ពាក្យប្រកួតបានដោយមិនកំណត់ថាជាកីឡាករ អាជីពឬមិនអាជីព ចាស់ឬថ្មី ធ្លាប់ហ្វឹកហាត់ក្នុងក្លឹបឬនៅក្រៅក្លឹបប្រដាល់នានា ធ្លាប់ចូលរួមប្រកួតតិចឬច្រើន ធ្លាប់ទទួលបានពាន រង្វាន់ឬមិនបានពានរង្វាន់ ឬមិនធ្លាប់ចូលរួមក្នុងការប្រកួតណាសោះក៏ដោយ គឺបើកឱកាសយ៉ាង ទូលំទូលាយទូទាំងប្រទេស។ ប្រាក់រង្វាន់ដ៏ច្រើនស្ធឹកសន្ធាប់មិនធ្លាប់មានសរុបរហូតដល់ទៅ 100លានរៀល ស្មើរនឹង 25000 ដុល្លា ព្រមជាមួយកេរ្តិ៍ឈ្មោះល្បីរន្ទឺទូរទាំងប្រទេស។
September 10, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ ដោយយោងតាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានដឹកនាំកម្លាំងបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់(ស្រី០៣នាក់) និងដកហូតសំភារៈមួយចំនួនមានដូចជា៖ ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់, ថ្នាំគ្រាប់ព័ណខៀវចំនួន ០២គ្រាប់, ដបថ្នាំពណ៍ខ្មៅតូច០១ ,ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង ,Laptop ០១គ្រឿង ,បាស់JBL ០១គ្រឿង និងអំពូលភ្លើងព័ណ ០១គ្រឿង ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕
September 10, 2019 - ព័ត៌មានជាតិ
ស្របពេលដែលលទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហា ២០១៩ បានចេញជាផ្លូវការ យើងសង្កេតឃើញថាឆ្នាំនេះមានបេក្ខជនធ្វើបានល្អជាច្រើននាក់ជាពិសេសគឺទទួលបាននិទ្ទេស A ដល់ទៅ៤៤៣នាក់ឯណោះ។ តែផ្ទុយទៅវិញក៏មានប្អូនៗមួយចំនួនបានទទួលបរាជ័យក្នុងការប្រលងឆ្នាំនេះផងដែរ។ ពាក់ព័ន្ធជាមួយករណីចំពោះប្អូនៗដែលប្រលងធ្លាក់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា៖ «បើក្មួយៗធ្លាក់បាក់ឌុប គួរកុំរៀនថ្នាក់ទី១២ឡើងវិញ តែគួររៀន បរិញ្ញាបត្ររង។ ក្មួយៗ ដែលប្រឡងធ្លាក់បាក់ឌុប គួរកុំទាន់បាក់ទឹកចិត្ត ឬអស់សង្ឃឹម ព្រោះក្នុងវិស័យការងារ គេមិនខ្វល់ថាយើង ជាប់ ឬធ្លាក់បាក់ឌុបទេ
September 10, 2019









