Khmernote Media
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The androidauthority បានឲ្យដឹងថា មានព័ត៌មានបែកធ្លាយកាន់តែច្រើនឡើងអំពីម៉ូដែល Pixel 4 របស់ក្រុមហ៊ុន Google នៅមុនពេលប្រកាសជាផ្លូវការ ដែលត្រូវបានគេដឹងថា អាចធ្វើឡើងនាខែតុលាខាងមុខនេះ ហើយថ្មីៗនេះមានព័ត៌មានថ្មីមួយទៀតទាក់ទងនឹងកម្លាំងម៉ាស៊ីនរបស់ Pixel 4។ យោងតាមរយៈរូបភាពលេចធ្លាយចេញពីទូរស័ព្ទ Pixel 4 បានឲ្យដឹងថា ស្មានហ្វូននេះដំណើរការលើបន្ទះឈីប Snapdragon 855 ប៉ុណ្ណោះ មិនបានលោតដល់ 855 Plus ឡើយ ប៉ុន្តែបន្ទះឈីបនេះក៏ខ្លាំងដែរសម្រាប់ទីផ្សារបច្ចុប្បន្ន ដោយសារស្មាតហ្វូនជាច្រើនដូចជាង Galaxy Note 10 ក៏ប្រើបន្ទះឈីបនេះដែរ។ ចំពោះអេក្រង់នៅលើ

    September 12, 2019
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយសត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាល បង្ហាញខ្លួននៅលើភ្នំព្រះពួយ ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមការបង្ហោះរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ១០ ខែកញ្ញា ឆ្នាំ១០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ រួមជាមួយថ្នាក់ដឹកនាំជុំវិញខេត្ត បានអញ្ជើញទស្សនាសត្វទន្សោងដ៏កម្រប្រមាណ ៨០ក្បាលដែលកំពុងរស់នៅលើភ្នំព្រះពួយ ស្ថិតនៅក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះវត្តមានសត្វទន្សោងជាច្រើនក្បាល និងសង្ឃឹមថាអាជ្ញាធរនឹងបន្តខិតខំបន្ថែមនូវការអភិរក្សព្រៃឈើ ដែលជាជម្រករបស់សត្វព្រៃ៕

    September 12, 2019
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មគិតទុកជាមុន (សម្លាប់ប្រពន្ធរួចដុតក្នុងផ្ទះ) ដែលកេីតហេតុ​ នៅថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០១៩​ វេលាម៉ោង​ ០២ និង៤០នាទី​ នៅចំណុចផ្ទះ​ នៅភូមិពោធិ៍ក្រោម​ ឃុំត្រេីយស្លា​ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះជាប្រពន្ធឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះកេីតហេតុ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទប្រុស​ អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក(ប្ដី)រងរបួស មានទីលំនៅខាងលើ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា

    September 12, 2019
  • ព័ត៌មានជាតិ

    កណ្តាល៖ អាសូរណាស់ ព្រោះតែការធ្វេសប្រហែសរបស់មនុស្សចាស់ ក្មេងស្រីម្នាក់លង់ទឹកស្លាប់ គួរឲ្យអនិច្ចាពន់ពេក ។ ករណីនេះ កើតឡើងនៅថ្ងៃ ពុធ ១៣ កើតខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៩វេលាម៉ោង០៩និង១០នាទី នៅចំនុចបឹងស្លែងតូច ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះ ឈ្មោះ ឌឿន ឌីណា ភេទស្រី អាយុ ០២ឆ្នាំ ជនជាតិខ្មែរ

    September 12, 2019
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញនេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់អាមេរិក គឺក្រុមហ៊ុន Apple បានធ្វើការបង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនថ្មីរបស់ខ្លួនចំនួនន៣ម៉ូដែលគឺ iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។ iPhone 11 ស៊េរីថ្មីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមប្រើ iPhone ដោយសារតែ Apple បានកែប្រែរចនាបទថ្មីនៅខ្នងក្រោយ ដោយបានបន្ថែមកាមេរ៉ាដល់២គ្រាប់នៅលើ iPhone 11 និងបន្ថែមកាមេរ៉ារហូតដល់ទៅ៣គ្រាប់នៅលើ iPhone 11 Pro និង 11 Pro Max។ រចនាបថថ្មីនៅលើ

    September 12, 2019
  • បច្ចេកវិទ្យា

    ជំងឺខ្លាញ់រុំថ្លើម ភាគច្រើន កើតឡើង​លើ​អ្នកធាត់ ឬ​លើស​ទម្ងន់ ដោយ​វា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​រាងកាយ និង​សុខភាព​របស់​យើង។ ជំងឺនេះ បណ្ដាល​ឲ្យ​រលាក​ថ្លើម ហើយ​បើមិន​ព្យាបាល​ទាន់ពេល​ទេ វា​បណ្ដាល​ឲ្យ​ខូចថ្លើម​តែម្ដង។ ជំងឺ​ខ្លាញ់​រុំថ្លើម កើតឡើង​ ពេល​​យើង​ស្រូបយក​កាឡូរី និង​ជាតិ​ខ្លាញ់​ជាច្រើន​ចូល​ក្នុង​ខ្លួន តែ​ថ្លើម​របស់​យើង ពុំ​អាច​រំលាយ​វា​បាន​ល្អ។ មូលហេតុ​ផ្សេងទៀត ដោយសារ​ការ​កើត​ជំងឺ​ទឹកនោមផ្អែម និង​ការ​ផឹកគ្រឿង​ស្រវឹង​ច្រើន​ពេក។ ទោះយ៉ាងណា ជំងឺ​ខ្លាញ់​រុំថ្លើម មាន​រោគសញ្ញា​ចម្បង ចំនួន ៥ ដែល​យើង​អាច​ពិនិត្យ​ដោយ​ខ្លួន​ឯងបាន ហើយ​បើសង្ស័យ​កើតមាន អាច​ជួប​ពេទ្យ ព្យាបាល​ទាន់​នៅ​ដំណាក់កាល​ដំបូង។ ខាងក្រោម​នេះ ជា​រោគសញ្ញា​ទាំង ៥៖ ១. នឿយហត់ ឬអស់កម្លាំង

    September 12, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ថ្មីៗនេះមានករណីចិនមួយក្រុមព្រួតវាយបុរសជនជាតិចិនម្នាក់​ នៅផ្ទះសំណាក់​ដំរីធំ វាយរួចក៏រុញបញ្ចូលរថយន្ត​ បណ្តាល​ឲ្យ​បាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេង។ ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់ទោស​នេះបានកើតឡើងកាលពីវេលាម៉ោង​ ១៥និង០០នាទី​ ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ២០១៩​ ចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ ជនសង្ស័យមានឈ្មោះ ទី១ឈ្មោះ​ XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​ ,ទី២ឈ្មោះ​ Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​ ,ទី​៣ឈ្មោះ​ Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​

    September 11, 2019
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនស្រាបៀរសឹង្ហ បានរៀបចំពិធីសម្ពោធរូបរាងថ្មី និងជប់លៀងជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្ម និងតំណាងចែកចាយរបស់ខ្លួន ដែលមានឈ្មោះថា “Start Growing with Singha” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីរាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ។ កម្មវិធីជប់លៀងនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញពីការរចនារូបរាងថ្មីរបស់ស្រាបៀរសឹង្ហ និងដើម្បីជួបជុំថ្លែងអំណគុណដល់ដៃគូរអាជីវកម្មនិងដេប៉ូចែកចាយមកពីមជ្ឃដ្ឋានខេត្តក្រុងទាំងអស់ដែលតែងតែគាំទ្រនិងជួយជំរុញការលក់របស់ស្រាបៀរសឹង្ហ ក្នុងទីផ្សារប្រទេសកម្ពុជា។ លោក លូអីស ហ្វឺរេ (Lluis Ferre) អគ្គនាយកហ៊ុនស្រាបៀរសឹង្ហប្រចាំអាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ក្រុមហ៊ុន Boonrawd ត្រូវបានបង្កើតឡើងកាលពី៨៦ឆ្នាំមុនដោយលោក ព្រីយ៉ា ភីរុំផាឌី (Khun Praya Bhirom Bhakdi

    September 11, 2019
  • សង្គម

    ថៃ៖ មានករណីម្តាយម្នាក់បានរត់ចេញពីមន្ទីរពេទ្យក្រោយសម្រាលកូនរួច បន្សល់ទុកទារកអាយុ១៧ថ្ងៃឲ្យនៅក្រោមការមើលថែរបស់គ្រូពេទ្យ ខណៈពេលដែលលោកឪពុកមិនព្រមទទួលស្គាល់រូបក្មេងនេះថែមទៀត។ តាមរបាយការណ៍បានបញ្ជាក់ឲ្យដឹងថានារីជនជាតិឡាវមួយរូបឈ្មោះថា ផាន់ ស្រីវិឡៃ អាយុ ២៧ឆ្នាំ ដែលមានដើមកំណើតនៅខេត្ត សៃយៈបុរី ប្រទេសឡាវ មានស្វាមីឈ្មោះថាលោក អូត ប៊ុនមី ជាជនជាតិថៃរស់នៅឯខេត្តលើយ ប្រទេសថៃ បានសម្រាលកូនប្រុសមួយរូបដែលមានទម្ងន់ ២គីឡូ និង៧ខាំ។ ក្រោយពេលសម្រាលរួចក្មេងរូបនេះមានអការៈចង្វាក់បេះដូងលោតមិនសូវប្រក្រតី ក្រុមគ្រូពេទ្យបានសម្រេចចិត្តបំបែកគេយកទៅដាក់បន្ទប់សង្គ្រោះពិសេស ខណៈឯអ្នកម្តាយត្រូវសម្រាកនៅបន្ទប់ព្យាបាលធម្មតា។ សម្រាលបានប៉ុន្មានថ្ងៃស្រាប់តែអ្នកម្តាយរូបនេះ បានរត់ចេញពីមន្ទីរពេទ្យបាត់ស្រមោលបន្សល់ទុកក្មេងឲ្យនៅឯកា។ ក្រោយការតាមដានអស់រយៈពេល១៧ថ្ងៃទារករូបនេះ អការៈសុខភាពរបស់ក្មេងប្រុសរូបនេះគឺមានសភាពប្រក្រតីដូចធម្មតា តែគេពុំបានឃើញមុខអ្នកម្តាយនោះឡើយ ព្រោះទទួលបានដំណឹងថានាងរត់ទៅប្រទេសឡាវ មិនត្រលប់វិញឡើយ។ ខណៈដែលក្រុមប៉ូលីសបានព្យាយាមទំនាក់ទំនងទៅរូបលោកឪពុក តែបែរជាទទួលបានការបដិសេធថាខ្លួនមិនមែនជាឪពុកក្មេងនោះទេ ពួកគេធ្លាប់ជាប្តីប្រពន្ធមែន តែពេលនេះបែកគ្នាហើយ

    September 11, 2019
  • បច្ចេកវិទ្យា

    យោងតាមប្រភពព័ត៌មាន The TechRadar ចេញផ្សាយនៅថ្ងៃពុធទី១១ខែកញ្ញានេះបានឲ្យដឹងថា Apple TV+ កម្មវិធីទូរទស្សន៍ដ៏ថ្មីស្រឡាងរបស់ក្រុមហ៊ុន Apple ដែលផលិតឡើងផ្ទាល់ដោយក្រុមហ៊ុនជាកម្មវិធីសម្រាប់ចុះឈ្មោះទស្សនារឿងភាគល្បីៗ និងកម្មវិធីផ្តាច់មុខជាច្រើនទៀត ឥលូវវាត្រូវបានកំណត់ពេលវេលាច្បាស់ហើយនាថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។ ការប្រកាសអះអាងនេះក៏មានទាំងការបញ្ជាក់ជាតម្លៃមកជាមួយផង ដោយក្នុងនោះវាអាចចាប់ផ្តើមពី៤,៩៩ដុល្លារក្នុងមួយខែជាទូទៅ ហើយនៅចក្រភពអង់គ្លេសមានតម្លៃ £4.99 ខណៈនៅអូស្ត្រាលីមានតម្លៃ៧,៩៩ដុល្លារអូស្ត្រាលី និនងនៅសហភាពអារ៉ាប់រួមតម្លៃ១៩,៩៩ដុល្លារអារ៉ាប់ក្នុងមួយខែ។ ប៉ុន្តែអ្វីដែលជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺសម្រាប់អតិថិជន ដែលនឹងទិញម៉ូដែលឬឧបករណ៍ថ្មីទាំងឡាយរបស់ Apple ដូចជា iPhone 11, iPad, Mac ឬ Apple TV នោះពួកគេនឹងអាចដំណើរកម្មវិធីទូរទស្សន៍ Apple TV+ នេះពេញមួយឆ្នាំដោយមិនមានចំណាយលុយអ្វីឡើយ៕ អត្ថបទ៖

    September 11, 2019