Khmernote Media
  • PR

    ភ្នំពេញ ថ្ងៃទី 12 កញ្ញា ឆ្នាំ 2019 ៖ ស្មាតហ្វូន Huawei nova 5T កាមេរ៉ា AI 5 គ្រាប់ បង្ហាញវត្តមានជាផ្លូវការនៅប្រទេស កម្ពុជា ជាមួយនិងការប្រកាសពី ការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃ 12 កញ្ញា នេះតទៅរហូតដល់ថ្ងៃ 18 កញ្ញា ក្នុងតម្លៃដ៏រំជើបរំជួល ត្រឹមតែ $399 ជាមួយការថែមកាតាបដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ។ បន្ទាប់ពីការធ្វើការកុម្ម៉ង់ទិញទុកមុន អ្នកនឹងទទួលបានស្មាតហ្វូននេះមុនគេ នៅថ្ងៃ 20 កញ្ញា !

    September 13, 2019
  • ព័ត៌មានជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់ប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្នបានរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជា ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ ១- ចាប់ពីថ្ងៃទី ១២-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយរៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តជាប់មាត់សមុទ្រ៕ អត្ថបទ៖ សេម

    September 13, 2019
  • អន្តរជាតិ

    នាវាដឹកទំនិញមួយគ្រឿង ដែលមានឈ្មោះថា Golden Ray ត្រូវបានគេប្រទះឃើញក្រឡាប់ផ្អៀងទៅមួយចំហៀងនៅលើផ្ទៃសមុទ្រនៃប្រទេសហ្សកហ្ស៊ី។ របាយការណ៍បឋមដែលគេទទួលបានគឺនាវានោះមានផ្ទុកនូវរថយន្តរាប់ពាន់គ្រឿងអាចច្រើនជាង ៤ ០០០ ពាន់គ្រឿង ក្នុងនោះមានទាំងរថយន្តម៉ាក Hyundai និង Kia។ យ៉ាងណាក្តីក្រោយទទួលបានព័ត៌មានបឋមនេះសារព័ត៌មាន CARSCOOPS បានទំនាក់ទំនងសួរទៅកាន់ក្រុមហ៊ុនទាំងពីរខាងលើ តែក្រុមហ៊ុន Hyundai បានប្រាប់ថា ខ្លួនគ្មានរថយន្តនៅនាវានោះទេ ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណាពីក្រុមហ៊ុន Kia នៅឡើយទេ។ ចំពោះស្ថានភាពជនរងគ្រោះវិញត្រូវបានគេរាយការណ៍ថា មានមនុស្សចំនួន ២៤ នាក់ត្រូវបានគេជួយសង្គ្រោះចេញពីនាវា ដោយប្រើឧទ្ធម្ភាគចក្រចំនួន ២ ទូកសង្គ្រោះចំនួន ២ និងក្រុមឆ្មាំសមុទ្រជាច្រើននាក់បន្ថែមទៀត។ សូម​បញ្ជាក់ជូនថា នេះគ្រាន់តែជាព័ត៌មានបឋមដែលគេទទួលបានក្រៅផ្លូវការប៉ុណ្ណោះ ចំពោះដំណឹងថ្មីៗបន្ថែមទៀតនឹងមានផ្សាយជូននៅពេលក្រោយទៀត។

    September 13, 2019
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ZOOMER X ចំនួន៦គ្រឿង ជូនដល់សិស្សនិទ្ទេស A របស់ខេត្តកំពង់ស្ពឺ ។ សិស្សទាំង៦ដែលទទួលបាននិទ្ទេស A នៅពេលនេះរួមមាន ៖ ១. ហង់ សុខខេន មកពីវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ(ស្រុកបរសេដ្ឋ) ២. ម៉ុក

    September 13, 2019
  • អន្តរជាតិ

    ក្រុមសិស្សសាលាថ្នាក់អនុវិទ្យាល័យនៅក្រុងហុងកុងរាប់ពាន់នាក់បានឈរបន្តគ្នាជាច្រវាក់មួយខ្សែយ៉ាងវែង ដើម្បីបង្ហាញនូវការតវ៉ាយ៉ាងស្ងៀមស្ងាត់ទៅកាន់រដ្ឋាភិបាលក្នុងការទាមទាឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅក្នុងដែនដីស្វយ័តរបស់ប្រទេសចិនមួយនេះ។ ការតវ៉ាបែបស្ងៀមស្ងាត់នេះបានធ្វើឡើងក្រោយរដ្ឋាភិបាលហុងកុងធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះឥរិយាបថខុសច្បាប់ និងអំពីហិង្សាដែលក្រុមបាតុករបានធ្វើកន្លងមក ហើយរដ្ឋាភិបាលក៏បានព្រមានមិនឲ្យរដ្ឋាភិបាលបរទេសលូកដៃក្នុងរឿងនេះដែរ។ ក្រុមសិស្សសាលាបាននាំគ្នាឈរស្ងៀមស្ងាត់យ៉ាងយូរ និងមានពាក់ម៉ាស់ការពារផ្សែងផងដើម្បីបង្ហាញនូវការតវ៉ាទៅកាន់រដ្ឋាភិបាលខ្លួន និងស្នើសុំជំនួយពីអាមេរិក។ សូមរម្លឹកជូនថា កាលពីសប្តាហ៍មុនរដ្ឋាភិបាលហុងកុងបានសម្រេចដកបត្យាប័នដែលជាដើមហេតុនៃការតវ៉ានេះហើយ តែប្រជាពលរដ្ឋហុងកុងនៅតែមិនឈប់តវ៉ាឡើយ ដោយពួកគេបន្តទាមទាជាច្រើនករណីទៀតដូចជាការបង្កើតច្បាប់បោះឆ្នោតជាតិដោយផ្ទាល់ជាដើម។ ក្រោយមានការតវ៉ាដោយស្ងៀមស្ងាត់ពីសំណាក់ក្រុមសិស្សសាលាបានបន្តិច អំពើហឹង្សាមួយផ្សេងទៀតបានកើតឡើងដដែល ដោយក្រុមបាតុករមួយចំនួនបាននាំគ្នាទៅបំផ្លាញស្ថានីយ៍រថភ្លើងក្រោមដី ហើយខាងប៉ូលិសក៏បានប្រើគ្រាប់បែកផ្សែងដើម្បីបង្ក្រាបពួកគេ៕ អត្ថបទ៖ ភក្តី

    September 13, 2019
  • បច្ចេកវិទ្យា

    បារាំង៖ អាជ្ញាធរទទួលការងារបច្ចេកវិទ្យានៃប្រទេសបារាំងបានធ្វើការតាមដាននិងពិនិត្យមើលទៅលើរាល់សកម្មភាពទាំងឡាយរបស់ក្រុមហ៊ុន Google របស់អាមេរិក នៅតំបន់អឺរ៉ុបក្រោមការសង្ស័យថាក្រុមហ៊ុនយក្សនេះមិនបានធ្វើការបង់ពន្ធចាំបាច់នៃប្រាក់ចំណេញរបស់ខ្លួននៅក្នុងប្រទេសបារាំង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានដកស្រង់សំដីការិយាល័យនៃអាជ្ញាធរបារាំងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានយល់ព្រមហើយក្នុងបង់ប្រាក់ពិន័យចំនួនប្រហែល ៥៥០ លានដុល្លារអាមេរិកដើម្បីដោះស្រាយការស៊ើបអង្កេតការក្លែងបន្លំពន្ធដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ។ ទីភ្នាក់ងារព័ត៌មានបារាំង AFP ក៏បានរាយការណ៍ផងដែរថាពេលបន្ទាប់ក្រុមហ៊ុននឹងចំណាយប្រាក់ចំនួន ៤៦៥ លានដុល្លារន្ថែមទៀតដើម្បីទូទាត់នឹងការទាមទាររបស់អាជ្ញាធរពន្ធបារាំងដែលមានទឹកប្រាក់សរុបប្រមាណ ១ ពាន់លានដុល្លារ។ ក្នុងការឆ្លើយតបទៅនឹងករណីទាំងនេះលោក Antonin Levy ដែលជាមេធាវីតំណាងរបស់ Google បានកត់សម្គាល់ថា ដំណោះស្រាយនេះនឹងអាចលុបចោលទៅជម្លោះទាំងអស់ដែលមានកន្លងមក៕ អត្ថបទ៖Lee

    September 13, 2019
  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ និងដឹកជញ្ជូន ជូនដំណឹងដល់សាធារណជស្ដីពី ការបិទចរាចរណ៍នាវា ជលយាន ជលយានយន្តគ្រប់ប្រភេទតាមផ្លូវទឹកទន្លេមេគង្គ ចំណុចស្ពានព្រែកតាមាក់ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល ខេត្តកណ្ដាល ។ ការផ្អាកឲ្យធ្វើចរាចរណ៍នាវា ជលយាននេះ ដោយសារតែមានឧបទ្ទវហេតុសាឡង់ដឹកខ្សាច់ជាប់គាំងនៅសសរស្ពានព្រែកតាមាក់ ហើយក្រុមជំនាញកំពុងធ្វើការជួយសង្គ្រោះ។ ការផ្អាកជាបណ្ដោះអាសន្ននេះ ចាប់ពីម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៩ រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី៕

    September 13, 2019
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា អ្នកទាបៗអាចប្រឈមទៅនឹងការកើតមានជំងឺទឹកនោមផ្អែមខ្ពស់ បើធៀបទៅនឹងអ្នកខ្ពស់ៗ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Potsdam ក្នុងប្រទេសអាឡឺម៉ង់ និងបានសិក្សាទៅលើមនុស្សប្រុសចំនួន ១១​ ០០០ នាក់ និងមនុស្សស្រី ១៦ ៦០០ នាក់ មានអាយុចន្លោះពី ៤០ ទៅ ៦៥ និងមានកម្ពស់ផ្សេងៗគ្នា។ ការសិក្សាបានបង្ហាញថា បើគេប្រៀបធៀបមនុស្សប្រុសពីរនាក់ដែលមានកម្ពស់ខុសគ្នា ១០ សង់ទីម៉ែត្រនោះគឺមនុស្សប្រុសដែលទាបនោះអាចប្រឈមនឹងការកើតមានជំងឺនោមផ្អែមខ្ពស់រហូតដល់ ៤១% បើធៀបទៅនឹងបុរសម្នាក់ទៀត។ ដោយឡែកបើធ្វើការប្រៀបធៀបដូចគ្នានេះសម្រាប់ស្រ្តីវិញ ឃើញថាអ្នកទាបអាចប្រឈមនឹងការកើតមានជំងឺនោមផ្អែមខ្ពស់ជាងអ្នកមានកម្ពស់ខ្ពស់ជាងខ្លួនរហូតដល់ ៣៣%។ ក្រុមវេជ្ជបណ្ឌិតដែលដឹងនាំការសិក្សាមួយនេះបានពន្យល់ថា នៅក្នុងរាងកាយរបស់មនុស្សទាបគឺមានកម្រិតជាតិខ្លាញ់ក្នុងថ្លើមខ្ពស់ពីធម្មជាតិមកតែម្តង ខណៈកម្រិតជាតិអាំងស៊ុយលីន និងកោរសិកា សំខាន់ៗមួយចំនួនតិចទៅវិញ ហើយកត្តាធម្មជាតិទាំងនេះហើយ

    September 12, 2019
  • PR

    ថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO កំពុងឡើងកូដខ្លាំង រហូតអាចគ្រប់គ្រងតំណែងជួរមុខគេ នៅកម្ពុជា និង ប្រទេសពីរផ្សេងទៀត។ ខាងក្រោមនេះជាហេតុផលចម្បងៗ នៅពីក្រោយខ្នងនៃភាពជោគជ័យរបស់ក្រុមហ៊ុនស្មាតហ្វូនដ៏ធំមួយនេះ៖ ហេតុផលទី១៖ OPPO គឺជាក្រុមហ៊ុនដែលតែងតែគិតគូរពីគុណភាព និង សុវត្ថិភាពរបស់អ្នកប្រើប្រាស់ជាចម្បង។ ជាទូទៅមុននឹងបញ្ចេញចរាចរណ៍ទូរស័ព្ទនៅលើទីផ្សារ ក្រុមហ៊ុនមួយនេះបានធ្វើការតេស្តសាកល្បង និង ត្រួតពិនិត្យនូវកម្រិតគុណភាពយ៉ាងល្អិតល្អន់ យ៉ាងផ្ចិតផ្ចង់ រួមមាន៖ -ការធ្វើតេស្ត លើភាពធន់និងរឹងមុំារបស់ទូរស័ព្ទនីមូយៗ មុននឹងបញ្ចេញមកទីផ្សារ ហៅថា (FREE DROP TEST) តាមរយៈម៉ាស៊ីនបត់បែន វាយបោកនិងទម្លាក់ទូរស័ព្ទកម្ពស់ជាងមួយ១ម៉ែត្រក្នុងម៉ាស៊ីន ប្រហែល ២៨០០ដង។ -ការធ្វើតេស្តខូសមិកតិច (COSMETIC

    September 12, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញលិខិតប្រកាសអន្តរក្រសួង ស្តីពីការប្រើប្រាស់នាមករណ៍សហគ្រាស-ក្រុមហ៊ុន នៅលើលិខិត ឯកសារស្លាកសញ្ញាសម្រាប់តាំង​បង្ហាញ ឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ។ ដោយ ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់នៅក្នុងប្រការ៤ថា សហគ្រាស-ក្រុមហ៊ុនដែលបានចុះបញ្ជី និងពាណិជ្ជករដែលបានទទួលលិខិតអនុញ្ញាតប្រកបអាជីវកម្ម ត្រូវប្រើប្រាស់ឈ្មោះឱ្យស្របតាមនាមករណ៍ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅលើលិខិត ​ឯកសារ ស្លាកសញ្ញា សម្រាប់តាំងបង្ហាញឬផ្សព្វផ្សាយពាណិជ្ជកម្មជាសាធារណៈដោយអនុលោមតាមលក្ខខណ្ឌដូចខាងក្រោម៖ -នាមករណ៍ជាភាសាខ្មែរ ត្រូវដាក់នៅជួរខាងលើបង្អស់ ហើយត្រូវមានទំហំជាងភាសាដទៃទៀតចំនួន ២ដង -ការបកប្រែន័យរបស់នាមករណ៍ពីភាសាមួយទៅភាសាមួយទៀត ត្រូវបានហាមឃាត់ដោយច្បាប់៕

    September 12, 2019