- Khmernote Media
- អន្តរជាតិ
ប្រទេសនីមួយៗមានវប្បធម៌ និងផ្នត់គំនិតខុសៗគ្នា ដូចនេះហើយឥរិយាបថល្អសម្រាប់ប្រជាជនក្នុងប្រទេសមួយមិនប្រាកដថាអាចប្រើបាននៅក្នុងប្រទេសផ្សេងឡើយ។ ថ្ងៃនេះអង្គភាពខ្មែរណូត សូមណែនាំលោកអ្នកនូវសកម្មភាពចំនួន ១៥ ដែលលោកអ្នកមិនគួរធ្វើនៅក្នុងប្រទេសទាំងនេះឡើយ៖ ១. កុំជូនផ្កាទៅកាន់អ្នកណាម្នាក់ក្នុងចំនួនគូនៅក្នុងប្រទេសរុស្សី ព្រោះផ្កាដែលមានចំនួនគូដូចជា ២ទង ៤ទង ឬ ៦ទង សម្រាប់ប្រើប្រាស់តែក្នុងពិធីបុណ្យសពប៉ុណ្ណោះ។ បើលោកអ្នកចង់ជូនផ្កាទៅកាន់ប្រជាជនរុស្សីណាម្នាក់សុំប្រាកដថាវាមានចំនួនសេស។ ២. កុំសម្លឹងមើលភ្នែកគេចំៗពេកពេលកំពុងនិយាយគ្នាជាមួយអ្នកណាម្នាក់នៅក្នុងប្រទេសចិន ព្រោះវាជាឥរិយាបថបង្ហាញពីការមិនគោរពគ្នា ឬប្រើនៅពេលខឹងគ្នាប៉ុណ្ណោះសម្រាប់ប្រជាជនចិន។ ៣. កុំជាន់ក្រដាសប្រាក់ ដែលមានរូបព្រះមហាក្សត្រនៅក្នុងប្រទេសថៃព្រោះវាជាទង្វើខុសច្បាប់។ ៤. កុំនិយាយឬបបួលអ្នកណាម្នាក់នៅក្នុងប្រទេសន័រវេសទៅព្រះវិហារកាតូលិឲ្យសោះ ព្រោះពួកគេអាចនឹងឈប់និយាយជាមួយលោកអ្នក។ មានប្រជាពលរដ្ឋន័រវេសតិចតួចបំផុតដែលទៅព្រះវិហារកាតូលិ។ ៥. លោកអ្នកត្រូវតែដោះស្បែកជើងចេញមុនពេលលោកអ្នកដើរចូលក្នុងផ្ទះ ឬព្រះវិហារនៅក្នុងប្រទេសឥណ្ឌា ។ ៦. កុំជូនពរអ្នកណាម្នាក់មុនថ្ងៃខួបកំណើតរបស់គេនៅក្នុងប្រទេសអាឡឺម៉ង់ ព្រោះប្រជាពលរដ្ឋអាឡឺម៉ង់គិតថា
September 14, 2019 - ព័ត៌មានជាតិ
ខេត្តក្រចេះ៖ នគរបាលស្រុកព្រែកប្រសព្វ បានចាប់ឃាត់ខ្លួនបុរសជាឱពុកមាម្នាក់ជាប់សង្ស័យនឹងករណីចាប់រំលោភក្មួយស្រីដែលមិនទាន់គ្រប់អាយុចំនួន៤នាក់ បានសម្រេចជាបន្តបន្ទាប់មានរយៈពេលជាច្រើនឆ្នាំតែទើបនិងបែកធ្លាយ។ អធិការនគរបាលស្រុកព្រែកប្រសព្វលោកវរសេនីយ៍ឯក ចាន់ សុផល្លា បានឲ្យដឹងថា ជនសង្ស័យក្នុងអំពើរំលោភក្មួយស្រីនិងបានចាប់ខ្លួននេះឈ្មោះអេង លីម៉េង អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកប្រសព្វកណ្ដាល ឃុំព្រែក ប្រសព្វ ស្រុកព្រែកប្រសព្វ និងត្រូវបាននគរបាលចាប់កាលពីថ្ងៃទី១១ ខែកញ្ញា។ ជនម្នាក់នេះត្រូវជាឱពុកមាសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះទាំង៤នាក់ ដោយម្តាយរបស់ពួកគេ ត្រូវជាប្អូនស្រីបង្កើតរបស់ប្រពន្ធជនសង្ស័យ។ ក្មេងស្រីរងគ្រោះទាំង៤នាក់ ក្នុងនោះមាន៣នាក់ជាបងប្អូនបង្កើត មានអាយុចាប់ពី១២ដល់១៧ឆ្នាំ និងម្នាក់ទៀតជាបងប្អូនជីដូនមួយមានអាយុ១៥ឆ្នាំ។ ពួកគេខ្លះកំព្រាម្តាយនិងខ្លះកំព្រាឱពុក និងបានរស់នៅជាមួយម្តាយធំ(ប្រពន្ធជនសង្ស័យ) មានរយៈពេលជាច្រើនឆ្នាំមកហើយ។ លោកស្រីវរសេនីយ៍ឯក នៅ រតនា ស្នងការរងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតជន បានបញ្ជាក់ថា ក្មេងស្រីទាំង ៤នាក់សុទ្ធតែត្រូវជនសង្ស័យចាប់រំលោភបានសម្រេច
September 14, 2019 - ព័ត៌មានជាតិ
យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់យប់មិញក្នុងកម្រិតបរិមាណ ១០៨.២ មម បណ្តាលឲ្យប្រព័ន្ធលូបញេ្ចញទឹកហូរមិនទាន់បង្កឲ្យលិចលង់នូវហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងមួយចំនួន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សូមរំលឹកថាឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលបានអូសបន្លាយកាត់ប្រទេសថៃ ឡាវ និងវៀតណាម ហើយបច្ចុប្បន្នបានរំកិលចុះមកក្រោមកាត់លើប្រទេសកម្ពុជា ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដូចខាងក្រោម៖ ១- ចាប់ពីថ្ងៃទី ១២-១៩ ខែកញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណកើនឡើងជាលំដាប់ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស ដែលអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួនប្រឈមនឹងជំនន់ទឹកភ្លៀង ២- ចាប់ពីថ្ងៃទី ១៥-១៩ ខែកញ្ញា បណ្តារាជធានី-ខេត្ត ដែលអាចប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់
September 14, 2019 - ព័ត៌មានជាតិ
សត្វក្រៀល (Sarus Crane) ជាសត្វស្លាបកំពុងរងគ្រោះ និងមានតម្លៃជាសកលនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ សត្វក្រៀល មានបីប្រភេទផ្សេងគ្នាដែលរស់នៅក្នុងឧបទ្វីបឥណ្ឌា អាស៊ីអាគ្នេយ៍ និងភាគខាងជើងប្រទេសអូស្ត្រាលី។ យោងតាមការបង្ហោះរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា នៅកម្ពុជា អំបូរសត្វក្រៀលមានតែមួយប្រភេទប៉ុណ្ណោះ ដែលមានខ្លួនធំហើយខ្ពស់ ពណ៌ប្រផេះ ក្បាលក្រហមមានបន្ទូលក្បាលពណ៌ប្រផេះគ្មានរោម ជើងក្រហមវែង និងចំពុះត្រង់វែង។ សត្វក្រៀលរកស៊ី និងរស់នៅជាហ្វូង ហើយបន្តពូជញីមួយ ឈ្មោលមួយជាដៃគូតែមួយគត់ក្នុងមួយវដ្តជីវិត។ ចំណីសំខាន់ៗរបស់សត្វក្រៀលរួមមាន ម៉ើមផ្លុង ម៉ើមព្រលិត កូនកង្កែប កូនកណ្តុរ ក្តាម
September 14, 2019 - អន្តរជាតិ
អង្គការ Initiative United ដែលមានមូលស្ថាននៅក្នុងប្រទេសហ្វីលីពីន បានបង្ហាញនូវគំនិតដ៏ល្អមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រើស្លឹកចេកមកជំនួសវិញ។ តាមរយៈ Page Facebook ផ្លូវការរបស់អង្គការមួយនេះបានបង្ហាញនូវរូបមួយសន្លឹកដែលគេបានយកស្លឹកចេកបត់ធ្វើជាកូនចានតូចមួយសម្រាប់ដាក់ការ៉េមញ៉ាំជាមួយនឹងស្លាបព្រាដួសការ៉េមធ្វើពីដើមឫស្សី។ នៅពីលើរូបភាពមួយនេះ អង្គការ Initiative United បានសរសេរអក្សថា៖ ប្រើចានធ្វើពីស្លឹកចេកដាក់ការ៉េម និងស្លាបព្រាធ្វើពីដើមឫស្សី គឺជាវិធីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបានយ៉ាងល្អ។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វីលីពីនជាច្រើនបានបញ្ចេញមតិថា ការប្រើចានធ្វើពីស្លឹកចេក និងស្លាបព្រាធ្វើពីដើមឫស្សីជារឿងល្អមួយ តែវាអាចមានបញ្ហាមួយចំនួនផងដែរគឺវាអាចនឹងថ្លៃជាងប្រើប្លាស្ទិក ហើយការផ្គត់ផ្គង់ក៏មិនគ្រប់គ្រាន់ដែរ។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ? អត្ថបទ៖ ភក្តី
September 14, 2019 - ព័ត៌មានជាតិ
ឯកឧត្ដម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានចាត់តាំងកម្លាំងជំនាញ ១ក្រុម នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ ដុសវណ្ណា វឌ្ឍនៈ នាយការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) បានចុះសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីឡាវមកកម្ពុជា នៅទឹសឦសាន ។ ជាក់ស្តែង សមត្ថកិច្ចជំនាញបាន សហការរួមគ្នា(មន្ទីរ-ខេត្តរតនគីរី) បើកការស្រាវជ្រាវ ក្រុមបណ្តាញជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវមកកម្ពុជា
September 14, 2019 - សុខភាព
កន្លងមកយើងធ្លាប់បានឮថា អ្នកមានបញ្ហាគាំងបេះដូងជួបគ្រោះថ្នាក់ដល់ជីវិតច្រើនណាស់ ហើយភាគច្រើនអ្នកទាំងនោះគឺនៅម្នាក់ឯង។ ដូចនេះដើម្បីជាចំណេះដឹង Helloគ្រូពេទ្យ សូមលើកយកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។ លោកវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា ជំងឺគាំងបេះដូង គឺបណ្ដាលមកពីស្ទះសរសៃឈាមផ្គត់ផ្គង់អុកស៊ីសែន និងអាហារូបត្ថម្ភទៅបេះដូង (សរសៃឈាមបេះដូង)។ មូលហេតុទូទៅមួយទៀត នៃការស្ទះ គឺការកកើតកំណកខ្លាញ់នៅលើជញ្ជាំងសរសៃឈាមដែលហៅថាបន្ទះ ឬជំងឺបេះដូង ដែលនេះបណ្ដាលមកពីកូឡេស្តរ៉ុលក្នុងឈាមកើនឡើងខ្ពស់ មកពីការជក់បារី ជំងឺទឹកនោមផ្អែម ធាត់លើសជាតិខ្លាញ់ច្រើន (បរិភោគខ្លាញ់សត្វច្រើនជាងខ្លាញ់មកពីបន្លែ ឬគ្រាប់ធញ្ញជាតិ) មិនហាត់ប្រាណ ឬប្រវត្តិគ្រួសារមានបញ្ហាស្ទះសរសៃឈាមបេះដូង។ ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានបានបន្តទៀតថា ជំងឺគាំងបេះដូងកើតឡើងដោយមិនបានដឹងមុនទេ ដូចនេះបើពេលយើងនៅម្នាក់ឯងមានឈឺចាប់តឹងណែនក្នុងទ្រូងខ្លាំង ហើយបេះដូងលោតខ្លាំងដោយគ្មាននរណាម្នាក់នៅក្បែរ យើងអាចជួយសង្គ្រោះខ្លួនឯងតាមវិធីខាងក្រោម៖ – តាំងស្មារតីឲ្យនឹងន
September 14, 2019 - បច្ចេកវិទ្យា
យោងតាមប្រភពព័ត៌មាន The TechRadar បានឲ្យដឹងថា ប្រតិបត្តិការ iOS 13 នឹងដាក់ឲ្យដំណើរការជាផ្លូវការនៅសប្តាហ៍ក្រោយនេះហើយ ដោយអ្នកប្រើប្រាស់ iDevice ទាំងអស់អាចធ្វើការ update ប្រព័ន្ធ software ទៅលើទូរស័ព្ទទាំងឡាយរបស់ខ្លនដោយស្វ័យប្រវត្តិ ទោះបីជាម្ចាស់ទូរស័ព្ទមិនមានផែនការធ្វើបែបនេះក៏ដោយ។ ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ថា iOS 13 នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទីព្រហស្បតិ៍ទី១៩ ខែកញ្ញានេះហើយ មុនមួយថ្ងៃនៃការចេញលក់ជាផ្លូវការរបស់ iPhone 11 និង iPhone 11 Pro។ ចំពោះអតិថិជនប្រើប្រាស់ iPhone ទាំងឡាយដែលអាចទទួលបានអត្ថប្រយោជន៍ពី iOS 13 នោះមានចាប់ពីអ្នកប្រើប្រាស់ម៉ូដែល
September 14, 2019 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្មេងប្រុសដែលទើបនឹងមានអាយុ ១៤ ឆ្នាំម្នាក់ត្រូវបានគេរាយការណ៍ថា អាចរកប្រាក់បាន ១១,៩៦០ ដុល្លារអាមេរិកក្នុងមួយឆ្នាំពីការលក់កម្មវិធីកុំព្យូទ័រ (Software) ដែលរូបគេបានបង្កើតឡើងដោយខ្លួនឯង។ ក្មេងប្រុសដែលជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាវ័យក្មេងរូបនេះមានឈ្មោះថា Muhammad Akmal Hazim ជាជនជាតិម៉ាឡេស៊ី ហើយបច្ចុប្បន្នរូបគេកំពុងស្នាក់នៅ និងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី។ កាលពីឆ្នាំមុនពោលគឺតាំងពីរូបគេនៅមានអាយុ ១៣ ឆ្នាំម្ល៉េសរូបគេមានសមត្ថភាពអាចបង្កើតបាន Software រួចទៅហើយ ដែល Software ទាំងនោះ ជាប្រភេទកម្មវិធីប្រើប្រាស់សម្រាប់ធ្វើតេស្តិ៍ល្បឿន និងស្វែងរកដំណោះស្រាយផ្សេងៗទាក់ទងទៅនឹងការរក្សាទុកទិន្នន័យ (Servers)។ ដើម្បីលក់កម្មវិធីកុំព្យូទ័រទាំងនេះ Muhammad Akmal Hazim បានបង្កើតវេបសាយមួយដែលមានឈ្មោះថា Benchpoint.io សម្រាប់អតិថិជនចូលទៅប្រើប្រាស់ និងទិញយកកម្មវិធីរបស់គេ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន WORLDOFBUZZ
September 14, 2019 - បច្ចេកវិទ្យា
ក្រោយការបង្ហាញខ្លួនជាផ្លូវការរួចហើយម៉ូដែល iPhone 11 និង iPhone 11 Pro ត្រូវបានគេដឹងថា បានអាប់ដេតជាពិសេសទៅលើប្រព័ន្ធកាម៉េរារបស់ខ្លួនជាមួយនឹងសមត្ថភាពថ្មីខ្លាំងជាងជំនាន់មុន។ ក្នុងនោះអ្វីដែលយើងចង់លើកយកមកបញ្ជាក់នៅពេលេនេះគឺមុខងារ Night Mode ដែលត្រូវបានអ្នកជំនាញរបស់ក្រុមហ៊ុនឌីសាញឡើង ដើម្បីអនុញ្ញាតិឲ្យម៉ាស៊ីនរបស់ទូរស័ព្ទក្នុងការសិក្សាឲ្យកាន់តែច្បាស់ពីរូបភាព និងវិដេអូទាំងឡាយ ដែលត្រូវបានថតនៅពេលយប់ឬត្រង់កន្លែងដែលមានពន្លឺតិចបំផុត។ មុខងារដ៏ពិសេស Night Mode មួយនេះត្រូវបានគេប្រដូចទៅនឹងមុខងាររបស់ Night Sigh Mode របស់ Google Pixel ហើយវាក៏ត្រូវបានគេដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍បង្ហាញខ្លួនរបស់ iPhone 11 series ផងដែរ។ ខាងក្រោមនេះគឺជាការប្រៀបធៀបរូបភាព ដែលថតដោយប្រើមុខងារ Night
September 13, 2019









