- Khmernote Media
- អន្តរជាតិ
ថៃ៖ គណបក្ស Bhumjaithai ដែលជាគណបក្សធំលំដាប់ទី៣ ក្នុងប្រទេសថៃ និងជាគណបក្សមួយដែលបានចូលរួមបង្កើតរដ្ឋាភិបាលថៃដែរនោះ បានដាក់សេចក្តីស្នើសុំបង្កើតច្បាប់ថ្មីមួយទៅកាន់រដ្ឋាភិបាល ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាបានទៅតាមផ្ទះរបស់ពួកគេ។ សំណើមួយច្បាប់នេះ ត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យវិទ្យាស្ថានមានអាជ្ញាប័ណ្ណមួយចំនួនអាចដាំដើម្បីកញ្ឆាបានសម្រាប់ប្រើប្រាស់ផលិតជាថ្នាំពេទ្យ។ បើតាមលោក Supachai Jaisamut សមាជិករដ្ឋសភាមកពីគណបក្ស Bhumjaithai បានបញ្ជាក់ថា សំណើមួយនេះត្រូវបានគណបក្សលោករៀបចំមួយឆ្នាំមកហើយ ដែលក្នុងនោះគេចង់ឲ្យមានច្បាប់អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដើមកញ្ឆាបានក្នុងមួយផ្ទះចំនួន ៦ដើម ហើយប្រជាពលរដ្ឋអាចប្រើប្រាស់កញ្ជាទាំងនោះសម្រាប់ព្យាបាលជំងឺ ឬលក់មកឲ្យវិទ្យាស្ថានមានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋាភិបាលក្នុងការទិញកញ្ឆាទាំងនោះសម្រាប់ផលិតជាថ្នាំពេទ្យ តែប្រជាពលរដ្ឋមិនអាចជក់កញ្ឆាទាំងនោះ ឬចែកចាយសម្រាប់ផលិតជាគ្រឿងញៀនបានទេ ព្រោះវានឹងក្លាយជាអំពើខុសច្បាប់ដែលអាចជាប់គុករហូតដល់ទៅ ១០ ឆ្នាំ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនៅមិនទាន់មានសេចក្តីសម្រេចណាមួយជុំវិញសំណើមួយនេះនៅឡើយទេ។ សូមបញ្ជាក់ជូនថា កញ្ឆាអាចប្រើជាគ្រឿងញៀនផង និងអាចប្រើប្រាស់ផលិតជាថ្នាំពេទ្យបានយ៉ាងល្អផង ហើយប្រសិនបើថៃអាចផលិតថ្នាំពេទ្យដែលចម្រាញ់ចេញពីរុក្ខជាតិនេះបានត្រឹមត្រូវនោះ វានឹងក្លាយជាថ្នាំពេទ្យដែលមានគុណភាពខ្ពស់ដូចថ្នាំដែលគេផលិតនៅសហរដ្ឋអាមេរិកអីចឹងដែរ៕
September 14, 2019 - អន្តរជាតិ
ថៃ៖ កាលពីពេលថ្មីៗនេះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃបាននាំគ្នារិះគន់យ៉ាងខ្លាំងចំពោះរូបគំនូររបស់និស្សិតសាកលវិទ្យាល័យម្នាក់ ដែលបានគូររូបដោយមានព្រះកេសជាព្រះពុទ្ធតែមានរូបរាងជាតួអង្គ Hero ក្នុងរឿងជប៉ុនទៅវិញ។ និស្សិតដែលជាម្ចាស់គំនូរនេះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ គេគ្រាន់ដឹងថារូបគេជានិស្សិតសិក្សាផ្នែកសិល្បៈគំនូរម្នាក់ ហើយជារឿយៗស្នាដៃរបស់គេត្រូវបានគេយកទៅដាក់បង្ហាញក្នុងកម្មវិធីធំជាច្រើន។ យ៉ាងណាក្តី ចំពោះរូបគំនូរដែលកំពុងទទួលរងនូវការរិះគន់នេះវិញក៏មានទឹកដៃល្អមិនធម្មតាដែរ តែសម្រាប់ផ្នត់គំនិតប្រជាពលរដ្ឋថៃដែលប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននោះបែរជាយល់ឃើញថា វាការមើលងាយនិងប្រមាថដល់ព្រះពុទ្ធសាសនាទៅវិញ ហើយពួកគេបានទាមទាឲ្យម្ចាស់គំនូរចេញមុខមកសុំទោសជាសាធារណៈ។ ឆ្លើយតបទៅនឹងការរិះគន់នេះលោក Chalermchai Kositpipat ជាសិល្បៈករជាន់ខ្ពស់ និងជាអ្នកបង្កើតប្រាសាទសដ៏អស្ចារ្យមួយសម្រាប់ប្រទេសថៃនោះ បានចេញមុខមកការពារម្ចាស់គំនូរ និងទទូចស្នើសុំឲ្យប្រជាពលរដ្ឋថៃបើកចិត្តឲ្យទូលាយជាងនេះទៅវិញ។ លោកបានបកស្រាយពន្យល់ថា៖ រូបគំនូរនេះបង្ហាញពីគំនិតច្នៃប្រឌិត និងការស្រមើស្រមៃបានយ៉ាងអស្ចារ្យពីសំណាក់អ្នកគូរ ព្រោះរូបភាពនេះមិនធ្លាប់មានឡើយ ហើយអ្នកដែលអាចស្រមៃចេញរូបនេះ និងគូរវាចេញជាផ្ទាំងគំនូរទៀតនោះមិនមែនជារឿងងាយឡើយ ហើយបុគ្គលប្រភេទនេះហើយដែលនឹងក្លាយជាធនធានសិល្បៈករផ្នែកគំនូររបស់ប្រទេសជាតិនោះ។ លោក Chalermchai Kositpipat បន្តថា៖ ពាក្យថាសិល្បៈនៃការគូររូបគឺមានអត្ថន័យទូលំទូលាយណាស់ មិនមែនតូចចង្អៀតដូចដែលសាធារណៈជនកំពុងគិតនោះទេ។ នៅទីនេះពួកយើងគោរពព្រះពុទ្ធសាសនាជាទីបំផុត
September 14, 2019 - PR
យោងតាមរបាយការណ៍ដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន vivo បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញនូវវត្តមានស្មាតហ្វូន vivo V Series របស់ខ្លួន។ ព័ត៌មានថ្មីបានទម្លាយថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាដល់ទៅ 6 គ្រាប់ឯណោះ ហើយនឹងមាន 2 ពណ៌សម្រាប់ជ្រើសរើសថែមទៀតផងនេះ បើយោងតាមទម្លាយនូវរូបភាពបែកធ្លាយប៉ុន្មានសន្លឹករបស់ក្រុមហ៊ុននេះ។ ប្រភពព័ត៌មានខាងលើនេះបាននិយាយថា ស្មាតហ្វូន vivo V Series នេះ នឹងមានផ្នែកខាងក្រោយពណ៌ Crystal White ដែលមានការបង្ហាញនូវពណ៌ស្រាលនៅផ្នែកខាងលើ និងពណ៌មួយទៀត គឺមានពណ៌ Knight Black ។ តាមការបញ្ជាក់ពីរូបភាពខាងក្រោមនេះ
September 14, 2019 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យចំនួន១រូប ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅក្នុងលំនៅឋានពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីងដោយខុសច្បាប់។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចប់ ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់ដែលបានរត់គេចខ្លួនបាត់។ វត្ថុតាងដែលដកហូតបានរួមមាន អាវុធអាកាស្វ័យបត់ចំនួន០១ដើមនិងគ្រាប់ចំនួន០៩គ្រាប់ សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង និងអាវុធកែច្នៃ(កាំភ្លើងខ្យល់) ចំនួន២ដើម។ បច្ចុប្បន្នមន្រ្តីជំនាញកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី និងកំពុងស្វែងរកជនដៃដល់និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕ ប្រភព៖ មន្ទីរបរិស្ថាន
September 14, 2019 - សង្គម
យោងតាមប្រភពទំព័រផ្លូវការរបស់អង្គការសិទ្ធិមនុស្សប្រចាំកម្ពុជា (United Nations Human Rights in Cambodia) បាននិទានរឿងខ្លី និងជារឿងពិតមួយឲ្យដឹងថា៖ «កាលពីខែកក្កដា ឆ្នាំ ២០១៧ នៅស្ទឹងមានជ័យ កុមារអាយុ ១៥ ឆ្នាំ ម្នាក់ ត្រូវបានចោទប្រកាន់ថាពាក់អាវយឺតមួយ ដែលក្មេងប្រុសនោះបានលួច។ មានមនុស្សម្នាមួយចំនួនប្រមូលគ្នាមកដាល់ និងវាយដំក្មេងប្រុសនោះ ហើយមានមនុស្សម្នាមួយចំនួនបានគប់កំប៉ុងស្រាបៀរដាក់ក្មេងប្រុស។ យំស្រក់ទឹកភ្នែកដោយមានឈាមប្រឡាក់ផងនោះ ក្មេងប្រុសនោះបានអង្វរសុំក្តីមេត្តាកុំឲ្យធ្វើបាបគេ។ ក្មេងប្រុសបានគេចខ្លួនរួច តែត្រូវជាប់ចំណងដៃទាំងពីរទៅក្រោយខ្នង ហើយក្មេងប្រុសនោះក៏បានធ្លាក់ចូលទៅក្នុងបឹងមួយដែលគេប្រើវាសម្រាប់ចាក់សំរាម។ មនុស្សម្នាទាំងឡាយបានឈរមើលក្មេងនោះលង់ទឹកដោយពួកគេមិនចង់ជួយសង្គ្រោះឡើយ។ មន្ត្រីនគរបាលបានប្រទះឃើញសាកសពក្មេងប្រុសនៅពេលព្រឹកថ្ងៃបន្ទាប់។ សាកសពនោះមានឃើញស្នាមជាំជាច្រើន។ តើក្មេងប្រុសពិតជាបានប្រព្រឹត្តិបទល្មើសមែនទេ? គ្មានអ្នកណាម្នាក់ដឹងទេ ប៉ុន្តែអ្នកដែលបានស្លាប់ទៅហើយមិនអាចការពារខ្លួនគេបានទេ។ តើអាវយឺតមួយ
September 14, 2019 - អន្តរជាតិ
ហ្វីលីពីន៖ ទឹកចិត្តរបស់ឪពុកម្តាយគ្រប់រូបមកលើកូនៗពិតជាមិនអាចកាត់ថ្លៃបានឡើយ ហើយពេលខ្លះការលះបង់របស់ពួកគាត់ពិតជាមានទំហំធំធេងរហូតដល់កូនៗគ្រប់គ្នាមិនអាចស្មានដល់នោះទេ។ តួយ៉ាងបុរសជាឪពុកចំណាស់ម្នាក់បានទៅទិញស្បែកជើងមួយគូឲ្យកូនប្រុសគាត់ ដោយប្រើកាក់មួយប្រអប់ដែលគាត់ខំសន្សំអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រឿងរ៉ាវនេះបានផ្ទុះឡើងនៅក្នុងបណ្តាញសង្គមហ្វីលីពីន ខណៈអត្តសញ្ញាណរបស់ឪពុកកូនកំសត់ទាំងពីរនាក់នេះ មិនត្រូវបានគេស្គាល់ឡើយ។ តាមរយៈម្ចាស់គណនីបណ្តាញសង្គមម្នាក់ដែលបានថតរូបភាពឪពុកកូនកំសត់ទាំងពីរនាក់ និងបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះបានឲ្យដឹងថា ឪពុកកូនទាំងពីរនាក់បានទៅដល់ហាងលក់ស្បែកជើងមួយកន្លែងក្នុងប្រទេសហ្វីលីពីនដោយស្លៀកពាក់ខោអាវចាស់ៗ និងស្បែកជើងចាស់សឹកស្ទើរដាច់អស់ទៅហើយ។ ក្រោយពេលកូនប្រុសបានជ្រើសរើសស្បែកជើងដែលគេស្រលាញ់រួច បុរសជាឪពុកបានយកប្រអប់មួយចេញមកដោយក្នុងនោះមានកាក់ប្រាក់ជាច្រើនដើម្បីទូទាត់ថ្លៃស្បែកជើងឲ្យម្ចាស់ហាង។ ខណៈដែលគាត់កំពុងតែរាប់កាក់ម្តងមួយៗយ៉ាងប្រុងប្រយ័ត្ននោះគាត់ក៏បាននិយាយថា លុយនេះគាត់ខំសន្សំជាច្រើនឆ្នាំមកហើយដើម្បីទុកទិញស្បែកជើងឲ្យកូនប្រុសជាទីស្រលាញ់របស់គាត់។ រហូតមកទល់នឹងពេលនេះក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វីលីពីនមួយចំនួនធំកំពុងស្វែងរកឪពុកកូនទាំងពីរនាក់នេះ ដើម្បីឧបត្ថម្ភស្បែកជើង សំលៀកបំពាក់ និងលុយតិចតួចដល់ពួកគាត់ផងដែរ៕ អត្ថបទ៖ភក្តី
September 14, 2019 - PR
បង្កើនបទពិសោធន៍នៃប្រភេទទូរស័ព្ទថ្នាក់កណ្តាលជាមួយ Nokia 7.2 និង Nokia 6.2 ដែលជាការបន្ថែមថ្មីទៅលើប្រភេទទូរស័ព្ទរួមមាន លក្ខណៈពិសេសរបស់ Nokia 800 ដែលមានលក្ខណៈជាទូរស័ព្ទកម្រិតយោធាដែលមានភាពធន់ខ្ពស់ និងការបង្កើតឡើងវិញនូវប្រភេទទូរស័ព្ទ Nokia 2720 Flip ។ ទីក្រុងបែកឡាំង ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៩ – ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនគោលរបស់ទូរស័ព្ទ Nokia កាលពីសប្តាហ៍មុននេះបានប្រកាសនូវប្រភេទទូរស័ព្ទ Nokia ថ្មីចំនួន ៥ គ្រឿង។ ស្មាតហ្វូនស៊េរីថ្មីចំនួនពីរគឺ Nokia
September 14, 2019 - បច្ចេកវិទ្យា
រហូតមកដល់ពេលនេះព័ត៌មានជាច្រើនអំពីម៉ូដែលថ្មីរបស់ក្រុមហ៊ុន OPPO គឺ Reno Ace កាន់តែមានចំនួនច្រើនឡើង ដោយក្នុងនោះជឿជាក់ថា ភាគច្រើនគឺត្រូវបានផ្តល់ដោយអនុប្រធានក្រុមហ៊ុន OPPO ផ្ទាល់គឺលោកBrian Shen។ តាមរយៈការចុះផ្សាយនៅលើព័ត៌មាន Gsmarena បានឲ្យដឹងថា អ្វីដែលពិសេសជាងនេះទៀតសម្រាប់ Oppo Reno Ace នោះគឺថាសមត្ថភាពពិសេសរបស់វានៅក្រោយពេលបង្ហាញខ្លួននោះ គឺអាចសាកថ្មបានល្បឿនលឿនជាមួយនឹងបច្ចេកវិទ្យាថ្មី SupeVOOC ជំនាន់ក្រោយ ដែលអាចបញ្ចូលថ្មបានល្បឿនរហូតទៅដល់65W។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើបណ្តាញសង្គមយក្សចិន Weibo ទោះលោក Shen មិនបានបង្ហាញព័ត៌មានពិស្តារជាងនេះក្តី តែជឿជាក់ថាម៉ូដែលនេះអាចនឹងបង្ហាញខ្លួននាខែតុលាខាងមុខនេះ៕ អត្ថបទ៖ Lee
September 14, 2019 - អន្តរជាតិ
បុរសជនជាតិម៉ាឡេស៊ីម្នាក់កំពុងធ្វើឲ្យមនុស្សធាត់ៗជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយគាត់បានអះអាងតាមបណ្តាសង្គមរបស់គាត់ថា គាត់អាចស្រកទម្ងន់អស់ ៧៥ គីឡូក្រាមដោយមិនចាំបាច់ទៅក្លឹបហាត់ប្រាណនោះទេ។ បុរសដែលទទួលបានជោគជ័យខ្ពស់ក្នុងការសម្រកទម្ងន់នេះមានឈ្មោះថា Deepan Kanagendran អាយុ ៣៣ ឆ្នាំ ហើយគាត់បានរៀបរាប់អំពីដំណើរការនៃការសម្រកទម្ងន់តាមបណ្តាញសង្គមរបស់គាត់ថា៖ កាលពីមុនគាត់មានទម្ងន់ខ្លួនរហូតដល់ ១៣៤ គីឡូក្រាម ហើយគាត់ចង់ផ្លាស់ប្តូររូបរាងណាស់តែគាត់តែងគេចវេសពីការចាប់ផ្ដើមរហូត។ នៅថ្ងៃមួយពេលដែលគាត់ទៅទិញអាវយឺតហើយមិនអាចរកទំហំត្រូវនឹងដងខ្លួនគាត់នោះទើបគាត់មានអារម្មណ៍ថា វាដល់ពេលហើយដែរគាត់ត្រូវទៅហាត់ប្រាណ។ គាត់បានទៅក្លឹបប្រាណជាច្រើនកន្លែង តែលទ្ធផលហាក់មិនល្អប្រសើរទាល់តែសោះ ហើយគាត់ក៏បោះបង់វាចោល។ ក្រោយមកគាត់បានផ្លាស់ប្តូរទម្លាប់ហាត់ប្រាណមួយ ដោយគាត់តាំងចិត្តហាត់ប្រាណនៅផ្ទះម្នាក់ឯងតាមវិធី ដែលឪពុករបស់គាត់ធ្លាប់បានធ្វើកាលពីគាត់នៅរស់មានជីវិត ព្រោះឪពុករបស់គាត់ធ្លាប់ជាអតីតកីឡាកររត់ប្រណាំងអាជីពម្នាក់។ ទម្លាប់នៃការហាត់ម្នាក់ឯងនៅផ្ទះគឺគាត់ផ្ដើមដោយការលើកដុំដែក អាហ្វង់ (Push Up) លោតបើកដៃបើកជើងឲ្យអស់ (Star Jumps) កាច់ក្បាលពោះ (Sit
September 14, 2019 - អន្តរជាតិ
ក្មេងប្រុសអាយុ ៧ ឆ្នាំម្នាក់បានរងរបួសនៅរន្ធគូថ និងចុងពោះវៀនយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរូបគេទៅលេងទឹកនៅកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង ហើយត្រូវទឹកនោះបាញ់ចំរន្ធគូថ។ ក្មេងប្រុសរងគ្រោះរស់នៅក្នុងក្រុង Fuzhou ខេត្ត Jiangxi ប្រទេសចិន។ ក្នុងថ្ងៃកើតហេតុម្តាយរបស់កុមាររងគ្រោះបាននាំរូបគេទៅចូលរួមពិព័រណ៍បាញ់ទឹកមួយដែលរៀបចំឡើងនៅក្នុងឧទ្យានសាធារណៈក្បែរផ្ទះរបស់គាត់ ហើយពេលនោះកុមាររងគ្រោះក៏បានចូលទៅងូតទឹងលេងជាមួយនឹងមនុស្សជាច្រើននាក់ផ្សេងទៀត។ យ៉ាងណាក្តី ពេលកំពុងងូតទឹកលេងនោះស្រាប់តែកុមាររងគ្រោះដើរទៅចំកន្លែងបាញ់ទឹកដែលមានកម្លាំងខ្លាំង ហើយដោយចៃដន្យទឹកនោះបានបាញ់ចំរន្ធគូថគាត់ទៀត ទើបធ្វើឲ្យគាត់មានរបួសធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។ រហូតមកទល់នឹងពេលនេះរន្ធគូថនិងចុងពោះវៀនរបស់គាត់មានរបួសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យគាត់មិនអាចបត់ជើងតាមរន្ធគូថបាននោះទេ ហើយខាងវេជ្ជបណ្ឌិតបានសម្រេចវះកាត់ត្រង់ពោះរបស់គាត់ដើម្បីប្រមូលលាមកចេញមកក្រៅជាបណ្ដោះអាសន្នសិនរហូតដល់រន្ធគូថនិងចុងពោះរៀនរបស់គាត់ជាសះស្បើយ ១០០% ឡើងវិញ៕ អត្ថបទ៖ភក្តី
September 14, 2019









