Khmernote Media
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានករណីពុលពងគីង្គក់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ករណីបានកើតឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត នៅចំណុចភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ គង់ សុភ័ក្ត ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុខាងលើ មុខរបរ កសិករ។ មុនពេលកើតហេតុ ជនរងគ្រោះបានចេញទៅរកចាប់គីង្គក់នៅខាងក្រោយផ្ទះយកមកធ្វើម្ហូបពេលចាប់បានរួចជនរងគ្រោះបានយកមកធ្វើយកពងគីង្គក់មកដាក់កូនចានចំហុយហើយហូបបានមួយសន្ទុះក្រោយមកក៏ក្អួតបីបួនដងប្រពន្ធបាននាំយកមកមណ្ឌលសុខភាព ឃុំសំបួរបានដាច់ខ្យល់ស្លាប់ភ្លាម។ ការសន្និដ្ឋានរបស់សមត្ថកិច្ចបានបង្ហាញថាករណីនេះបណ្ដាលមកពីជនរងគ្រោះហូបពងគីង្គក់បណ្ដាលអោយពុលស្លាប់ លោកមេឃុំមេភូមិពេទ្យមណ្ឌលសុខភាពឃុំសមត្ថកិច្ចប៉ុស្តិ៍ចូលរួម ធ្វើកោសល្យវិច្ច័យ៕ ប្រភព៖ អធិការដ្ឋាននគរបាលស្រុកល្វាឯម

    September 13, 2019
  • អន្តរជាតិ

    ចិន៖ ម្តាយចិត្តស្លុយម្នាក់បានលក់កូនប្រុសភ្លោះចំនួនពីរនាក់ ដែលមានអាយុទើបតែជាង ៣ សប្តាហ៍ ហើយប្រាក់ដែលនាងទទួលបានពីការលក់កូននោះ នាងយកលុយទៅទិញទូរស័ព្ទទំនើបបានតែមួយគ្រឿងប៉ុណ្ណោះ។ ស្រ្តីជាម្តាយដែលប្រថុយលក់កូនស៊ីរូបនេះមានឈ្មោះថា Ma រស់នៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។ ទារកទាំងពីរនាក់នោះត្រូវបានលក់តាមរយៈការដេញថ្លៃដោយម្នាក់លក់បាន ៤៥ ០០០ យន់ និងម្នាក់ទៀត ២០ ០០០ យន់ សរុបទាំងពីរគឺមានតម្លៃ ៦៥ ០០០ យន់ (៩ ១៣០ ដុល្លារអាមេរិក)។ នៅក្នុងស្ថានីយ៍ប៉ូលិសអ្នកនាង Ma បានរៀបរាប់ថា៖ នាងបានចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុសមុនពេលនាងសម្រាលកូនបន្តិច ហើយម្តាយឪពុកបង្កើតរបស់នាងក៏មិនរវល់ជាមួយនាងដែរ ព្រោះខឹងនាងមានកូនមុនរៀបការ។ ដោយគ្មានអ្នកណាជួយចិញ្ចឹមកូន

    September 13, 2019
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ ឥឡូវនេះប្រជាជនកម្ពុជាអាចទទួលបានប្រេងឥន្ធនៈដែលមានថាមពលឯតទគ្គកម្មពិភពលោកនៅស្ថានីយប្រេងឥន្ធនៈ កាល់តិច ដែលនៅជិតពួកគាត់។ នាំមកជូនដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត ដែលនាពេលថ្មីៗនេះ ប្រេងឥន្ធនៈ កាល់តិច ជាមួយ Techron® បានចាក់ប្រេងឲ្យរថយន្តមានអាយុ ២៨ ឆ្នាំ ឡើងភ្នំកម្ពស់ ១.០០០ ម៉ែត្រ ដើម្បីកំណត់ត្រាឯតទគ្គកម្មពិភពលោក GUINNESS WORLD RECORDS® title ថ្មីមួយ គឺការបើកបររថយន្តឡើងផ្លូវចំណោតភ្នំដយឆាងបានលឿនជាងគេ។ តាមរយៈការបង្ហាញក្នុងកម្មវិធី ‘Record Rides’

    September 13, 2019
  • បច្ចេកវិទ្យា

    ក្រោយការបញ្ចុះតម្លៃម៉ូដែលទូរស័ព្ទជាច្រើនកាលពីថ្មីៗនេះដូចជា iPhone XR, iPhone 8, iPhone XS និងXS Max មកក្រុមហ៊ុន Apple នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះត្រូវបានគេសង្ស័យថា នឹងបញ្ចុះតម្លៃទៀតទៅលើប្រភេទ iPad Pro របស់ខ្លួនទៀតផងដែរ។ The Phonearena នៅថ្ងៃនេះបានសរសេរថា ការប្រទះឃើញដំបូងនៅលើវេបសាយ MacRumors បានបង្ហាញថា iPad Pro ទំហំ 1TB បានកំពុងពិចារណាក្នុងការបញ្ចុះតម្លៃដល់ទៅ២០០ដុល្លារពោលគឺ ១ ៣៤៩ដុល្លារសម្រាប់អេក្រង់១១អ៉ីញពីតម្លៃចាស់ដល់ទៅ ១ ៥៤៩ដុល្លារ និងតម្លៃត្រឹមតែ ១

    September 13, 2019
  • សុខភាព

    ការឆេះព្រៃ បង្កជា​ផ្សែងពុល បាន​សាយភាយ​លើ​ដែន​អាកាស​ឥណ្ឌូណេស៊ីខ្លួនឯង និង​បន្តសាយភាព​ដល់ ​ម៉ាឡេស៊ី ​ប្រមាណ ១​សប្ដាហ៍​មក​ហើយ និង​ចុងក្រោយ​នេះ បាន​ប៉ះពាល់​ដល់​គុណភាព​ខ្យល់​ក្នុង​ប្រទេស​សិង្ហបុរី​ទៀត។ ផ្សែងពុល​នេះ ត្រូវម៉ាឡេស៊ី​​អះអាង​ថា សាយភាយមក​ពី​ការ​ឆេះព្រៃ នៅ​កោះស៊ូម៉ាត្រា របស់​ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្ដែ​ខាង​អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​បដិសេធ ដោយ​លើកឡើង​ថា តំបន់​ដែល​មាន​ភ្លើង​ឆេះព្រៃ (Hotspots) មាន​រាប់ពាន់​ទីតាំង ទាំង​នៅ​ក្នុង​​​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី។ និយាយ​ពី​ផលប៉ះពាល់​វិញ នៅ​ថ្ងៃ១១ ខែ​កញ្ញា សប្ដាហ៍​នេះ អាជ្ញាធរ​ម៉ាឡេស៊ី បាន​បិទ​សាលារៀន ចំនួន ៤០៩​ទីតាំង និង​បញ្ជូន​ម៉ាស់ ៥០​ម៉ឺន ទៅ​ឲ្យ​ពលរដ្ឋ នៅ​រដ្ឋ

    September 13, 2019
  • អន្តរជាតិ

    ឥណ្ឌា៖ ស្រ្តីជាប្រពន្ធ ២នាក់បានព្រួតគ្នាវាយប្តីរបស់ពួកគាត់យ៉ាងចាស់ដៃ ក្រោយដឹងថាបុរសជាប្តីរូបនោះគ្រោងទៅរៀបការជាមួយនឹងប្រពន្ធទី ៣ ថែមម្នាក់ទៀត។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Tamil Nadu ភាគខាងលិចនៃប្រទេសឥណ្ឌា។ បុរសជាប្តីកំហូចនោះមានឈ្មោះថា​ Aravind ហើយកាលពីឆ្នាំ ២០១៦ កន្លងទៅគាត់បានរៀបការជាមួយនឹងប្រពន្ធទី ១ ហើយនៅដើមឆ្នាំ ២០១៩ នេះគាត់បានរៀបការជាមួយប្រពន្ធទី ២ ថែមម្នាក់ទៀត។ បើទោះជាមានប្រពន្ធ ២នាក់រួចហើយក្តី តែលោក Aravind នៅតែមិនឆ្អែតឆ្អន់ និងចង់ទៅរៀបការមួយជាមួយនឹងប្រពន្ធថ្មីម្នាក់ទៀត។ យ៉ាងណាក្តី ខណៈពិធីមង្គលការទី ៣ របស់គាត់ជិតមកដល់ ស្រាប់តែប្រពន្ធដើមទាំងពីរនាក់បានដឹង និងផ្តើមព្រួតគ្នារករឿង និងវាយទៅកាន់បុរសជាប្តីនោះតែម្តង។

    September 13, 2019
  • PR

    ភ្នំពេញ៖ ទីបំផុតក្រុមហ៊ុន OPPO បានបើកទទួលការកម្ម៉ង់ទុកមុន ឬ (Pre-Order) សម្រាប់ស្មាតហ្វូនស៊េរីថ្មីបំផុតដែលជាក្តីស្រម៉ៃរបស់យុវវ័យគ្រប់ស្រទាប់មិនអាចនិយាយថា NO បានឡើយ នោះគឺ #OPPO_A9_2020 ក្នុងតម្លៃពិសេសត្រឹមតែ $289 ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 22 ខែកញ្ញា ឆ្នាំ 2019 នឹងទទូលបានទូរស័ព្ទភ្លាមៗនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៩ ល្មមអាចប្រើបាននៅរដូវបុណ្យភ្ជុំបិណ្យ ទៅវត្ត ទៅវ៉ា ជាមួយក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់លោកអ្នកបានម៉ាសប្បាយតែម្តង។ លោកអ្នកអាចធ្វើការកក់ទុកមុនត្រឹមតែ$10ប៉ុណ្ណោះ នៅតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា នឹងទទួលបានកាដូពិសេសបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃសរុបរហូតដល់$139ដូចជាបណ្ណធានាអេក្រង់ ទូរស័ព្ទ #OPPO_A9_2020

    September 13, 2019
  • ព័ត៌មានជាតិ

    បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ រួចមក យើងឃើញបេក្ខជនដែលជាប់​មានរហូតដល់ចំនួន ៧៩ ០៥២ ហើយបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ៤៤៣នាក់ និទ្ទេស B ២៤៣០នាក់  និទ្ទេស C ៥៨៤៧នាក់  និទ្ទេស D ១៤ ១០០នាក់ និង និទ្ទេស E ៥៦ ២៣២នាក់។ ក្នុងនោះផងដែរ ប្អូនស្រី ហង់ សុខខេន ជាសិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើន ដែលទទួលបាននិទ្ទេស A

    September 13, 2019
  • សង្គម

    ថៃ៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:២៤ នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតំបន់វត្តនូនជីក ឃុំវឌ្ឍនាណាខុន ស្រុកវឌ្ឍនាណាខុន ខេត្តស្រះកែវ ប្រទេសថៃ បង្កឲ្យមនុស្ស៥នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៧នាក់។ តាមរបាយការណ៍បានឲ្យដឹងថាមុនពេលកើតហេតុគេបានប្រទះឃើញឡានឈ្នួលមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ បាងកក ៣៣-៤៩៣៣ បើកបរដោយតៃកុងឡានជាជនជាតិថៃដឹកអ្នកដំណើរកម្ពុជាចំនួន១០នាក់ ដែលជាភ្ញៀវ និងអ្នកទៅព្យាបាលជម្ងឺ ចេញពីមន្ទីរពេទ្យក្រុងបាងកក ឆ្ពោះមកព្រំដែន។ មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Camery ពាក់ស្លាកលេខ ស្រះកែវ กข ៣៧៨៩ ជិះមកក្នុងទិសបញ្ច្រាសគ្នា បែកកង់រេចង្កូតមកបុកមួយទំហឹងបង្កឲ្យមានគ្រោះថ្នាក់។

    September 13, 2019
  • បច្ចេកវិទ្យា

    iPhone 11 របស់ក្រុមហ៊ុន Apple ទើបតែប្រកាសមិនទាន់បានប៉ុន្មានផង ក៏ទទួលរងការឌឺដងយ៉ាងច្រើននៅក្នុងបណ្តាញអិនធឺណេត ដោយសារតែរចនាបទកាមេរ៉ាថ្មីនៅលើ iPhone 11 Pro និង 11 Pro Max។ ក្រុមអ្នកនិយមលេងអិនធឺណេតនៅប្រទេសចិនបាននាំគ្នាមានមតិដូចគ្នាថា ម៉ូដែលថ្មីចុងក្រោយរបស់ Apple គឺ iPhone 11 នេះមិនមានអ្វីប្លែកឡើយ គឺដូចតែម៉ូដែលជំនាន់ចាស់ៗដែរ។ ក្រុមអ្នកនិយមលេងអ៊ិនធឺណេតចិនបាននាំគ្នាជ្រួញចិញ្ចើមឆ្ងល់បំផុតគឺថា ហេតុអ្វីបានជាស្មាតហ្វូនជំនាន់ថ្មីទាំងនោះមិនមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអ៊ិនធឺណេត 5G ខណៈដែលពិភពលោកជាពិសេសនៅចិននឹងចាប់ផ្តើមដំណើរការបច្ចេកវិទ្យា 5G នេះនៅគ្រប់ទីក្រុងធំៗនៅដំណាច់ឆ្នាំនេះទៅហើយ។ មនុស្សភាគច្រើននិយាយថា iPhone 11 នឹងក្លាយទៅជាទូរស័ព្ទហួសសម័យក្នុងរយៈពេលដ៏ឆាប់នេះ ហើយក្នុងនោះការបោះឆ្នោតមួយ ដែលត្រូវបានធ្វើឡើងសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គមយក្សចិន

    September 13, 2019