- Khmernote Media
- អន្តរជាតិ
ចិន៖ សាលារៀនមួយនៅក្នុងប្រទេសចិនបានបើកយុទ្ធនាការក្តៅទៅកាន់ក្រុមយុវសិស្សស្រីៗ ដែលនាំគ្នាតុបតែងមុខដូចតារាពេលទៅសាលារៀនម្តងៗ។ តាមរយៈវីដេអូដែលត្រូវបានគេថត និងបង្ហោះពេញបណ្តាញសង្គមចិននោះបានបង្ហាញថា មានសិស្សស្រ្តីជាច្រើនឈរតម្រង់ជួរគ្នាហើយមានលោកគ្រូម្នាក់យកក្រណាត់ជ្រលក់ទឹកចាំជូតសម្អាតក្រែម ម្សៅ និងគ្រឿងសម្អាងជាច្រើនទៀតនៅលើមុខសិស្សទាំងនោះម្នាក់ម្តងៗ។ ក្រោយពីជូតសម្អាតមុខក្រុមសិស្សទាំងនោះហើយ ខាងសាលាក៏បានចេញលិខិតព្រមានមិនឲ្យពួកនាងធ្វើដូចនេះម្តងទៀតឡើយ។ តាមការចុះផ្សាយរបស់សារព័ត៌មាន DAILYMAIL បានឲ្យដឹងថាយុទ្ធនាការនេះត្រូវបានបើកធ្វើនៅក្នុងអនុវិទ្យាល័យ Number Three Secondary School ដែលស្ថិតនៅក្នុងស្រុក Sansui ខេត្ត Guizhou ភាគខាងលិចប្រទេសចិន។ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដែលបានទស្សនាវីដេអូនេះហើយបានបញ្ចេញមតិថា គាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាទៅកាន់សិស្សស្រីទាំងនោះ ព្រោះវាជាផ្នែកមួយជួយការពារកុំឲ្យពួកនាងភ្លើតភ្លើននឹងសម្រស់ និងងាកមកផ្ដោតលើការសិក្សាជាចម្បងវិញ។ ក្នុងនោះក៏មានការរិះគន់ថា ក្នុងនាមជាសិស្សគឺមិនអាចផាត់មុខដូចតារា ប៉ុន្តែគ្រូពុំគួរប្រើវិធីសាស្ត្រចាប់បង្ខំ យកក្រណាត់មកជូតមុខសិស្សបែបនេះដែរ។ សម្រាប់អាណាព្យាបាលសិស្សមួយចំនួនវិញបានស្នើឲ្យសាលារៀនផ្សេងទៀតចាត់វិធានការដូចនេះដែរ ព្រោះក្នុងពេលបច្ចុប្បន្ននេះមានសិស្សស្រីក្មេងៗច្រើនណាស់ដែលនិយមតុបតែងខ្លួនទៅសាលារៀនដើម្បីបង្អួតសម្រស់គ្នា ជាជាងប្រជែងគ្នាក្នុងការរៀនសូត្រ។ ប្រិយមិត្តអាចទស្សនាទិដ្ឋភាពនេះដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី
September 12, 2019 - បច្ចេកវិទ្យា
ភ្លាមៗក្រោយការប្រកាសមុខ iPhone 11 Pro កាលពីថ្ងៃអង្គារកន្លងមក ក្រុមហ៊ុន Apple បានបញ្ចប់ផលិតកម្មលើម៉ូដែល iPhone Xs និង Xs Max ជាផ្លូវការដែរដោយក្នុងនោះអតិថិជនមិនអាចធ្វើការបញ្ជាទិញផ្ទាល់ពីក្រុមហ៊ុនទៀតឡើយ។ ម៉ូដែលឆ្នាំ២០១៨នេះ ទោះបីជាយ៉ាងណាក្តីក៏នឹងនៅមានវត្តមានក្នុងស្តុករបស់ហាងលក់រាយមួយចំនួនរបស់ Apple ដដែល ប៉ុន្តែជឿជាក់ថានឹងមិនយូរឡើយវានឹងអស់ពីស្តុកទាំងនោះទៀត។ មូលហេតុដ៏សំខាន់មួយនោះគឺថា Apple បានសម្រេចចិត្តដាក់លក់ម៉ូដែលជំនាន់ចាស់ទាំងនេះក្នុងតម្លៃបញ្ចុះតម្លៃរហូតទៅដល់១០០ដុល្លារក្នុងមួយគ្រឿង។ មានន័យចាប់ពីថ្ងៃនេះតទៅ iPhone Xs ម៉ូដែល 64GG, 256GB និង 512GB នឹងមានតម្លៃត្រឹមតែ ៨៩៩ដុល្លារ, ១ ០៤៩ដុល្លារ
September 12, 2019 - សង្គម
បន្ទាប់ពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានប្រកាសជាផ្លូវការរួចហើយ យើងសង្កេតឃើញមានអ្នកពេញចិត្ត និងមានអ្នកមិនពេញចំពោះលទ្ធផល ហើយអ្នកមិនសុខចិត្តនោះមិនមែន ដោយសារតែពួកគេធ្លាក់នោះទេ គឺដោយសារពួកគេទទួលបាននិទ្ទេសត្រឹម “B” ឬ “C” ហើយមកទាមទារយកនិទ្ទេស “A”។ ដោយសារករណីនេះហើយ ទើបប៉ុន្មានថ្ងៃនេះមានបេក្ខជនមួយចំនួនបានមកធ្វើការតវ៉ានៅមុខ ក្រសួងអប់រំ យុវជន និង កីឡា ដើម្បីឲ្យក្រសួងធ្វើការដោះស្រាយបញ្ហានេះជូនពួកគាត់។ ទាក់ទងនឹងករណីនេះដែរ ក្រសួងបានរៀចំបង្កើត “គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន” ដើម្បីពិនិត្យ និងដោះស្រាយករណីទាំងនោះ ហើយអ្នកដែលមានសិទ្ធតវ៉ាត្រូវបតែមានលក្ខណៈដូចខាងក្រោម៖ ១. បេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិតសម័យប្រឡង៖ ១៩ សីហា ២០១៩ ២. ដើម្បីឲ្យការតវ៉ាមានលក្ខណគ្រប់គ្រាន់បេក្ខជនត្រូវ៖ + បញ្ជាក់អំពីអគតដ្ឋាន
September 12, 2019 - សង្គម
ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ពីករណីម្ចាស់ផ្ទះឈ្លាសវៃបានត្រៀមរៀបចំទុកដាក់សម្ភារៈ មានតម្លៃឲ្យបានយ៉ាងត្រឹមត្រូវ ដើម្បីជៀសវាងការខូចខាតក្នុងករណីទឹកជំនន់។ ដូចដែលយើងបានដឹងស្រាប់ហើយថាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីបានរងគ្រោះទឹកជំនន់ បង្កការខូចខាតផ្ទះសម្បែង និងប្រជាពលរដ្ឋត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះទៅរកទីទួលសុវត្ថិភាពបណ្តោះអាសន្ន ដោយប្រទេសទាំងនោះក៏មានប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ ស្របពេលដែលគ្រោះទឹកជំនន់កំពុងតែវាយលុកបែបនេះ ប្រជាជនភាគច្រើនហាក់ខ្វល់ព្រួយបារម្ភជាខ្លាំងពីទ្រព្យសម្បត្តិដែលខ្លួនមានជាពិសេសគឺវត្ថុមានតម្លៃ និងយាន្តជំនិះផ្សេងៗ។ ដោយឡែកម្ចាស់ផ្ទះមួយនៅឯ ខេត្តអ៊ុប៊ុនថានី ប្រទេសថៃ បានធ្វើឲ្យផ្ទុះសំណើច និងភ្ញាក់ផ្អើលជាខ្លាំងដោយគាត់បានរកឃើញគំនិតយកវត្ថុមានតម្លៃទៅចងព្យួរនឹងមែកឈើឲ្យមានកម្ពស់ខ្ពស់ ដោយមិនបារម្ភពីរឿងទឹកលិច។ ម្ចាស់ផ្ទះរូបនេះហាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារវត្ថុមានតម្លៃទាំងនោះឲ្យផុតពីការរងខូចខាត ដែលជាគំរូដ៏ល្អមួយដល់បងប្អូនប្រជាពលរដ្ឋឯទៀតគួរយកតម្រាប់តាម៕
September 12, 2019 - អន្តរជាតិ
ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុនទើបតែប្រកាសជាសាធារណៈថា គេអាចនឹងយកទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទៅបោះបង់ចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ កន្លងទៅនេះមានគ្រោះរញ្ជួញដីមួយបានវាយប្រហារនៅតំបន់រោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ហើយក្នុងហេតុការណ៍នោះមានរ៉េអាក់ទ័រចំនួនបីបានរងនូវការខូចខាត និងបានធ្វើឲ្យមានការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសផងដែរ ហើយដើម្បីរក្សាសុវត្ថិភាពមានមនុស្សចំនួន ១៦០ ០០០ នាក់ត្រូវបានគេជម្លៀសចេញពីតំបន់នោះភ្លាមៗផងដែរ។ ក្នុងរយៈពេល ៨ ឆ្នាំមកនេះ គេបានប្រើប្រាស់ទឹកបរិសុទ្ធយកទៅស្រោចពីលើរ៉េអាក់ទ័រទាំងនោះ ដើម្បីទប់ស្កាត់ការសាយភាយជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាស។ ព្រោះតែហេតុនេះហើយទើបធ្វើឲ្យមានទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរយ៉ាងច្រើន ដែលគេគ្រោងនឹងយកទៅបោះចោលនេះ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nextshark បានឲ្យដឹងថា ទឹកវិទ្យុសកម្មសរុបមកទល់នឹងពេលនេះមានចំនួនច្រើនជាង ១ លានតោន និងត្រូវបានរក្សាទុកនៅក្នុងធុងចំនួន ៩០០ ផ្សេងគ្នា។ តាមគម្រោងរបស់ក្រសួងបរិស្ថានជប៉ុនគេចង់យកទឹកវិទ្យុសកម្មទាំងនេះទៅកប់ចោលនៅក្នុងបាតសមុទ្រប៉ាស៊ីហ្វិក និងទុកឲ្យវារលាយនៅទោះតែម្តង
September 12, 2019 - PR
ភ្នំពេញ ៖ ក្រុមហ៊ុន 7NG (Cambodia) នាំយកថវិកាចំនួន៥៧.៥០០.០០០,០០រៀល ស្មើនឹង១៤.៣៧៥,០០ដុល្លារសហរដ្ឋអាមេរិកប្រគល់ជូនដល់ដល់មន្ទីរពេទ្យគន្ធបុប្ជា ព្រឹកថ្ងៃ ព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដែលទឹកប្រាក់ប្រមាណ៥០ភាគរយនេះបានមកពីកម្មវិធី តាំងពិព័រណ៍គោ ការដេញថ្លៃគោ និងផ្សារសត្វកម្ពុជាលើកទី៣នៅ “ភូមិវិហារសួគ៌” ក្នុងតំបន់ អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ ដើម្បីរួមចំណែកដល់កិច្ចការសង្គម និងសប្បុរសធម៌។ លោកស្រី ស្រី សុធាឫទ្ធិ តំណាង លោកឧកញ៉ា ស្រី
September 12, 2019 - PR
ភ្នំពេញថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩៖ នេះគឺជាសញ្ញាណមួយដ៏ល្អបំផុតសម្រាប់ហ្វេនៗ Galaxy ថេប៊្លែត សាមសុង ទាំងអស់! ចាប់តាំងពី Galaxy Tab S6 មកដល់កម្ពុជាភ្លាមបានធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលជាមួយនឹងរូបរាង, ពណ៌, បច្ចេកវិទ្យាថ្មីចុងក្រោយ និងលក្ខណៈពិសេសៗជាច្រើនទៀតដែលមានមុខងារអាចធ្វើការជំនួស Laptop បានយ៉ាងងាយដោយភ្ជាប់មកជាមួយប៊ិកវេទមន្ត S pen សម្រាប់ការសរសេរ, គូរគំនូរព្រៀង, និងការបញ្ជាសម្រាប់ការកម្សាន្តនានាផងដែរ! គួរបញ្ជាក់ផងដែរថាកំពូលថេប៊្លែត Galaxy Tab S6 នេះត្រូវបានរចនាឡើងជាមួយនឹងកម្រាស់កាន់តែស្តើង ស្រាលងាយស្រួលយកតាមខ្លួន កាមេរ៉ាក្រោយ 2 គ្រាប់
September 12, 2019 - ព័ត៌មានជាតិ
ភ្នំពេញ៖ នៅថ្ងៃនេះក្រសួងអប់រំ យុវជន និង កីឡា បង្ហាញពីសេចក្តីប្រកាសព័ត៌មាន ស្តីពី ករណីតវ៉ាចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅចំនុចទី៥ ថា ដើម្បីជាការឆ្លើយតបចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជនមួយចំនួនតូច ចំពោះលទ្ធផលនៃការប្រឡងនេះ ក្រសួងបានបង្កើត “គណៈកម្មការពិនិត្យ និងដោះស្រាយការតវ៉ារបស់បេក្ខជន” ដើម្បីពិនិត្យនិងដោះស្រាយករណីទាំងនោះ ក្នុងបំណងធ្វើឲ្យបេក្ខជននិងអ្នកអាណាព្យាបាល មានសេចក្តីទុកចិត្តនិងទទួលយកលទ្ធផលនៃការប្រឡង។ ក្នុងករណីទាំងនោះ បេក្ខជនមួយចំនួនបានតវ៉ាពុំសុខចិត្តលើលទ្ធផល “ធ្លាក់” ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតពុំសុខចិត្ត ដោយសារទទួលបាននិទ្ទេសត្រឹម “b” ឬ “C” ហើយទាមទារយកនិទ្ទេស A ។ គួរបញ្ជាក់ថាបន្ទាប់ពីការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ទូទាំងប្រទេសរួចមក មានបេក្ខជនមួយចំនួនដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង មានអ្នកខ្លះមិនពេញចិត្តចំពោះលទ្ធផលដែលចេញមកខុសពីការរំពឹងទុក
September 12, 2019 - សុខភាព
ម្សិលមិញ ក្រុមហ៊ុន Apple បានបង្ហាញជាផ្លូវការនូវទូរស័ព្ទ iPhone 11 ដោយមាន ៣ប្រភេទគឺ iPhone 11, iPhone 11 Pro និង iPhone Pro Max។ អ្វីដែលអ្នកតាមដានទូរស័ព្ទ ភាគច្រើន ចាប់អារម្មណ៍ ក៏ដូចបណ្ដាញសង្គម ចែកចាយតៗគ្នា គឺកាមេរ៉ា ៣គ្រាប់ នៅលើ iPhone 11 Pro និង iPhone Pro Max។ សម្រាប់អ្នកចូលចិត្តថតរូប ប្រាកដជាពេញចិត្តការរចនាគ្រាប់កាមេរ៉ា
September 12, 2019 - អន្តរជាតិ
ចិន៖បុរសដែលមានជំងឺខ្សោយក្រលៀនប្រចាំកាយម្នាក់បានធ្វើឲ្យវេជ្ជបណ្ឌិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគេបានរកឃើញថា ឈាមរបស់គាត់ប្រែជាមានពណ៌សបែបទឹកដោះគោទៅវិញ។ បុរសរងគ្រោះដែលឈាមរបស់គាត់មានពណ៌ខុសប្រក្រតីនេះមានឈ្មោះថា Wang រស់នៅក្នុងខេត្ត Wang ភាគខាងត្បូងប្រទេសចិន។ មុនពេលឈាមរបស់គាត់ក្លាយទៅជាយ៉ាងនេះ បុរសរងគ្រោះបានបង្កើតទម្លាប់ញ៉ាំអាហារដ៏អាក្រក់មួយ គឺញ៉ាំនំសែនព្រះខែចំនួន ៤ ដុំរាល់ថ្ងៃក្នុងរយៈពេល ៤ ខែ។ សូមបញ្ជាក់ជូនប្រិយមិត្តថា នំសែនព្រះខែគឺជាប្រភេទនំមានកាឡូរីខ្ពស់បំផុត ដែលជាមធ្យមនំមួយដុំអាចផ្ដល់ថាមពលរហូតដល់ ៧១៦ ការឡូរី ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងទឹកក្រូចកូកាកូឡាចំណុះ ៣៣០ មីលីលីត្រមួយកំប៉ុង ដែលមានថាមពលត្រឹមតែ ១៣៩ កាឡូរីនោះ មានន័យថាញ៉ាំនំសែនព្រះខែមួយដុំស្មើនឹងញ៉ាំទឹកក្រូចកូកាកូឡាជាង ៥ កំប៉ុងឯណោះ។ តាមវេជ្ជបណ្ឌិតរបស់បុរសជនរងគ្រោះខាងលើបានពន្យល់ថា បុរសជាជនរងគ្រោះមានបញ្ហាខ្សោយក្រលៀនស្រាប់ដែលធ្វើរាងកាយរបស់គាត់មិនអាចបំលែងជាតិស្ករក្នុងចំណីអាហារបានល្អនោះទេ ហើយដោយគាត់ញ៉ាំអាហារមានផ្ទុកការឡូរីខ្ពស់ជាប្រចាំទៀតនោះ ទើបធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់កើនឡើងខ្ពស់ខ្លាំង និងមានពណ៌ខុសប្រក្រតីតែម្តង។
September 12, 2019









