Khmernote Media
  • PR

    ឱកាសល្អមែន! សម្រាប់លោកឪពុកអ្នកម្តាយនិងកូនតូចៗជាទីស្រឡាញ់ មកទទួលយកចំណេះដឹងដ៏មានសារប្រយោជន៍ និងបទពិសោធន៍ល្អៗពីវេជ្ជបណ្ឌិតជំនាញ រួមជាមួយការលេងហ្គេមកម្សាន្តសប្បាយ សម្រាប់កុមារៗ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ នៅក្នុងសិក្ខាសាលាស្តីអំពី «សារប្រយោជន៍នៃកាល់ស្យូម» ដែលនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី14 ខែកញ្ញា ឆ្នាំ2019 នេះ នៅខេត្តបាត់ដំបង នៅសួនច្បារជាប់ស្ពាន សម្តេចក្រឡាហោម ស ខេង ។ «កាល់ស្យូម» មានសារសំខាន់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះ និងវ័យលូតលាស់របស់កុមារ តើលោកអ្នកធ្លាប់ដឹងដែរឬទេ បើខ្វះកាល់ស្យូម ពួកគេត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ? តើធ្វើយ៉ាងណាទើបដឹងថាយើងមានកាល់ស្យូមគ្រប់គ្រាន់? រាល់ចំណេះដឹងទាំងអស់នេះនឹងបកស្រាយជូនយ៉ាងក្បោះក្បាយដោយវេជ្ជបណ្ឌិតជំនាញ រួមជាមួយកម្មវិធីសប្បាយៗសម្រាប់កុមារលេងកម្សាន្ត និងការប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជំនាញទាក់ទងនឹងវ័យលូតលាស់របស់កូនអ្នក។ ចាំអីទៀត! កម្មវិធីនេះចូលរួមដោយឥតគិតថ្លៃចាប់ពីម៉ោង 10ព្រឹក ដល់ម៉ោង

    September 11, 2019
  • អន្តរជាតិ

    ថៃ៖ ដោយទប់កំហឹងលែងជាប់ព្រះសង្ឃមួយអង្គបានសម្រេចដោះស្បង់ចីពរចេញ និងធ្វើការវាយប្រហារទៅកាន់បុរសម្នាក់ ដែលសកម្មភាពនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសាធារណៈជន។ យោងតាមការចុះផ្សានៅក្នុងសារព័ត៌មានអេឡិចត្រូនិច Coconuts បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើងបាងកក ប្រទេសថៃ ខណៈអត្តសញ្ញាណរបស់ព្រះសង្ឃ និងបុរសជាដៃគូវាយគ្នាម្នាក់ទៀតនោះមិនត្រូវបានគេស្គាល់ឡើយ។ គេមិនបានដឹងច្បាស់អំពីមូលហេតុដែលជំរុញឲ្យមានការវាយតប់គ្នានេះទេ តែអ្វីដែលគេបានឃើញក្នុងវីដេអូនោះគឺមានព្រះសង្ឃមួយអង្គបានស្ទុះចេញពីអីកៅរង់ចាំ ដោះស្បង់ចីពរចេញពីខ្លួន និងបានវាយទៅកាន់បុរសម្នាក់ជាច្រើនដៃ។ បន្តិចក្រោយមកទើបការវាយតប់បានបញ្ចប់ ខណៈវីដេអូនៃសកម្មភាពនេះត្រូវបានគេលួចថត និងយកទៅបង្ហោះពេញបណ្តាញសង្គម Facebook។ អ្នកប្រើប្រាស់បណ្ដាញសង្គមថៃបាននាំគ្នាធ្វើការរិះគន់ទៅលើសកម្មភាពរបស់ព្រះសង្ឃអង្គនោះយ៉ាងខ្លាំង ដែលធ្វើការវាយតប់គ្នាដូចក្មេងស្ទាវនៅទីសាធារណៈដូចនេះ បើយើងនិយាយពីក្រមសីលធម៌របស់មនុស្សធម្មតាក៏វាសមដែរ ហើយបើនិយាយពីវិន័យសង្ឃទៀតគឺវាជាសកម្មភាពខុសធ្ងន់ធ្ងរតែម្តង។ ចំពោះប្រិយមិត្តវិញ តើយល់ឃើញយ៉ាងណាដែរ? អត្ថបទ៖ ភក្តី

    September 11, 2019
  • សុខភាព

    ម៉ាក់ៗ​ទូទៅ តែងតែ​ចង់​ឲ្យ​កូនស្រីៗ​​ស្អាត ខ្យូត ដោយ​ជាញឹកញាប់​តុបតែ​ង (Makeup) ឲ្យ​កូនតូច ជាពិសេស​ពេល​មាន​កម្មវិធី​ជួបជុំ​គ្រួសារ បុណ្យ ឬ​មង្គលការ​ជាដើម។ តែបើ​តាម​អ្នកជំនាញ​សិង្ហបុរី ណែនាំ​ឲ្យ​រង់ចាំ ដល់​កូនស្រី ឈាន​ដល់​វ័យ ១៦​ឆ្នាំ ឬ​លើស​នេះសិន។ វេជ្ជបណ្ឌិត Lynn Chiam អ្នកជំនាញ​ផ្នែក​សើស្បែក​នៅ​គ្លីនិក​សក់ ស្បែក​កុមារ និង​មនុស្ស​ពេញវ័យ នៅ​សិង្ហបុរី បញ្ជាក់​ថា ស្បែក​​​ក្មេងៗ ​​ស្ដើងជាង និង​មុខងារ​ការពារ​តិចជាង ស្បែក​មនុស្ស​ពេញ​វ័យ។ ដូច្នេះ សមាសធាតុ​គីមី​ក្នុង​គ្រឿង Makeup អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត កន្ទួល រមាស់ និងរលាក។

    September 11, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ស្ពានបេឡេឫស្សីកែវ ត្រូវបានផ្អាកអោយធ្វើចរាចរជាបណ្តោះអាសន្ន បន្ទាប់ពីមានឧបទ្ទវហេតុកើតឡើងបង្កដោយសាឡង់ដឹកប្រេងបុកប៉ះទង្គិចនៅវេលាម៉ោង ១៥:០១រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមការងារជំនាញ បានចុះពិនិត្យ និងសិក្សា ដើម្បីធ្វើការជួសជុលបន្ទាន់ ដែលនឹងដាក់អោយដំណើរការចរាចរឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងយោគយល់ចំពោះការផ្អាកចរាចរលើស្ពានបេឡេជាបណ្តោះអាសន្ននេះ៕ ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    September 11, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងផ្តល់​ iPad ម្នាក់មួយគ្រឿង​ ដល់សិស្សនិទ្ទេស​ A ទាំង៤៤២នាក់ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកក្រសួងអប់រំ យុវជន និងកីឡា។ សូមបញ្ជាក់ថា លទ្ធផលមាន​សិស្ស​ដែល​ប្រឡងជាប់និទ្ទេស A នៃការប្រឡងបាក់ឌុបឆ្នាំ២០១៩ មានចំនួន ៤៤៣​នាក់ ដោយ រាជធានី​ភ្នំពេញ១៤១​នាក់ សៀមរាប៣៨​នាក់ បាត់ដំបង​៣២​នាក់ តាកែវ​២៩​នាក់ កំពង់ចាម​២៧​នាក់ ព្រៃវែង​២៧​នាក់ បន្ទាយមានជ័យ ២៥​នាក់ កណ្តាល២៣​នាក់ កំពត​២៣​នាក់ ត្បូងឃ្មុំ​១៥​នាក់ កំពង់ធំ ១៤​នាក់ ព្រះសីហនុ​១៣​នាក់

    September 11, 2019
  • អន្តរជាតិ

    ទីបំផុតទៅលោក Jack Ma ប្រធានក្រុមហ៊ុន Alibaba បានសម្រេចលាឈប់ពីការងារហើយ កាលពីថ្ងៃទី ១០ ខែ កញ្ញា កន្លងទៅនេះ។ នៅថ្ងៃចុងក្រោយនៃការបង្ហាញខ្លួនរបស់គាត់នៅឯក្រុមហ៊ុនគេបានកត់សម្គាល់ឃើញថា មានបុគ្គលិកគ្រប់ផ្នែកគ្រប់ជាន់ថ្នាក់បានប្រមូលគ្នាយ៉ាងកកកុញនៅបរិវេណខាងក្រៅអាគារក្រុមហ៊ុន ដើម្បីជូនដំណើរ និងនិយាយពាក្យលាទៅកាន់លោក Jack Ma ក្នុងបរិយាកាសយ៉ាងរីករាយ។ លោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសបានបង្កើតក្រុមហ៊ុន Alibaba ​នៅក្នុងឆ្នាំ ១៩៩៩​ និងបានអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះឲ្យទទួលបានជោគជ័យបំផុតពោលនៅពេលបច្ចុប្បន្ននេះក្រុមហ៊ុន Alibaba មានតម្លៃសរុបរហូតដល់ ៤៨០ ពាន់លានដុល្លារអាមេរិក។ ក្រៅតែពីបានផ្តល់ភាពរីកចម្រើនដល់ក្រុមហ៊ុន​ លោក Jack Ma

    September 11, 2019
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ បន្ទាប់ពីការប្រកាសលទ្ធផលប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ទូទាំងប្រទេសរួចមក ក៏មានអ្នករីករាយ រំភើប ដោយសារតែទទួលបាននិទ្ទេស និងលទ្ធផល ដូចតាមការរំពឹងទុក ប៉ុន្តែក៏មានបេក្ខជនមួយចំនួនទៀតដែលទទួលបានលទ្ធផលពុំជោគជ័យនៅក្នុងការប្រឡង មានអ្នកខ្លះមិនពេញចិត្តចំពោះលទ្ធផលដែលចេញមកខុសពីការរំពឹងទុក ដោយមានមុខវិជ្ជាខ្លះដែលខ្លួនពូកែ តែបែរជាលទ្ធផលចេញមកធ្លាក់ទៅវិញ។ ហេតុនេះហើយបានជានៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងព្រមទាំងអាណាព្យាបាល ដែលកើត​ទុក្ខ​មិន​សុខចិត្ត​នឹង​លទ្ធផល​បាក់​ឌុ​ប​ឆ្នាំ២០១៩បាននាំគ្នាមក​​​តវ៉ា​​នៅ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បីទាម​ទារ​ឱ្យធ្វើ​ការ​ពិនិត្យ​សំណៅ​វិញ្ញាសាសរសេរ​របស់​ពួក​គេ ដោយខ្លាចថាមានកំហុសបច្ចេកទេសនៅពេលបូកពិន្ទុ ឬនៅពេលធ្វើកំណែ។ យោងតាមគណនីហ្វេសប៊ុក Chhay Leang Suy បានបង្ហោះរូបភាពព្រមទាំងរៀបរាប់ថា៖ “សិស្សវិទ្យាល័យដែលប្រលងបាក់ឌុបឆ្នាំនេះ(9/9/2019)មិនសុខចិត្តមកកាន់ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី11/កញ្ញា/2019 ។ ពួកគេសុំឲ្យក្រសួងពិនិត្យឯកសារប្រលងឡើងវិញ”៕ ព័ត៌មានលម្អិត និងមានការបកស្រាយពីក្រសួងអប់រំយ៉ាងណានោះ ខ្មែរណូតនឹងជម្រាបជូនពេលក្រោយ៕

    September 11, 2019
  • ព័ត៌មានជាតិ

    ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម។ លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ។ លោកណាកាតា គឺជាអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។ អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។ ឯកឧត្តម មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព៕ ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    September 11, 2019
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាសុខុមាលភាព សេចក្តីថ្លៃថ្មូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកទន្លេឡើងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ម្ចាស់ជលយាន ជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែ ដទទឹង ទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖ ១- ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បួន ពោងកង អាវពោង ប្រដាប់ពន្លត់អគ្គិភ័យនៅលើគ្រប់មធ្យោបាយ ២- ពេលធ្វើចរាចរចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបើកបន្ថយល្បឿននៅត្រឹម ២០គ.មក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឲ្យបាក់ដីមាត់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ ៣- មិនត្រូវផ្ទុកអ្នកដំំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក ៤-

    September 11, 2019
  • PR

    ក្រុមហ៊ុន អអេហ្វ៣វើលដ៍ កម្ពុជា បានរៀបចំកម្មវិធី Thank You Rf3 World 2nd ដែលជាពិធីជប់លៀងដ៏ធំចែករង្វាន់រថយន្តទំនើប៩គ្រឿង ជូនសមាជិក៩នាក់ ក្រោមវត្តមានឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាសាក្សី ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍និងមានភ្ញាក់ផ្អើល។ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុនអអេហ្វ៣វើលដ៍ ខេមបូឌា បានថ្លែងក្នុងពិធីអបអរកម្មវិធី Thank You Rf3 World 2nd កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ នៅអាគារ

    September 11, 2019