Khmernote Media
  • PR

    ស្របពេលដែលពេលអាជីវកម្មកាន់តែរីកចម្រើន ការកើនឡើងនៃតម្រូវការបោះពុម្ពក៏រឹតតែចាំបាច់ដូចគ្នា។ នៅពេលដែលតម្រូវការកើនឡើងបែបនេះ ការប្រកួតប្រជែងគ្នានៃការផ្គត់ផ្គត់ក៏មានចំនួនកាន់តែច្រើននិងទំនើប ដើម្បីទាក់ចិត្តអតិថិជន។ ដូចនេះសព្វថ្ងៃយើងមានជម្រើសច្រើនណាស់ដើម្បីជ្រើសរើសម៉ាស៊ីនព្រីនដើម្បីប្រើប្រាស់នៅក្នុងការិយាល័យដែលសមនឹងតម្រូវការរបស់យើងក៏ដូចជាអង្គភាពទាំងមូល។ តើម៉ាស៊ីនបោះពុម្ពឬព្រីនធ័រមួយណាដែលផ្តល់នូវការបោះពុម្ភពណ៌សនិងខ្មៅក្នុងតម្លៃសមរម្យតែមានគុណភាពល្អអាចទទួលយកបាន? តើយីហោណាដែលផ្តល់សេវាកម្មដែលអាចទុកចិត្តបានបន្ទាប់ពីការទិញ? ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួន ដែលបំពាក់នៅលើម៉ាស៊ីនព្រីនម៉ូដែល Epson M-Series៖ 1.សន្សំសំចែ: Epson M-Series អាចព្រីនឯកសារបានទៅដល់៦០០០សន្លឹក សម្រាប់ដុំទឹកព្រីនមួយ ខណៈពេលដែល Mono-Laser ធម្មតាអាចព្រីនបានតែ១៥០០សន្លឹកឯកសារប៉ុណ្ណោះក្នុងមួយដុំទឹកព្រីន 2. ងាយស្រួល:ការផ្លាស់ប្តូរដុំទឹកព្រីនរបស់ Epson M-Series ស្រួលលឿនជាងហើយចំណាយតិចជាង៥ដង នៃតម្លៃដុំទឹកព្រីនរបស់ Mono-Laser ធម្មតា 3. ចំណាយថាមពលតិច: Epson M-Series ប្រើប្រាស់ថាមពលអគ្គីសនីត្រឹមតែ១២វ៉ាត់ប៉ុណ្ណោះ ចំណែកឯ

    September 10, 2019
  • សង្គម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ម៉ាសុីនខួងក្រោមដីដាក់លូលើកដំបូងក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការ។ គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន បាននាំបច្ចេកវិទ្យាថ្មីដោយប្រើប្រាស់ម៉ាសុីនខួងក្រោមដីស្វ័យប្រវត្តិដាក់លូទំហំ ៨០០មម ប្រវែង ១៥៦០ម ខួងក្នុងជំរៅ ៨ម ចាប់ពីអាងក្រោមដីសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារត់ក្រោមវិថីព្រះសុីសុវត្ថិ ផ្លូវលេខ ៤៧ ឆ្លងកាត់សួនច្បារកួចកាណុង និងផ្លូវលេខ ៧០ ក្នុងខណ្ឌដូនពេញ ។ នេះជាលើកទី១ ដែលការដាក់បណ្តាញលូប្រើម៉ាសុីនខួងដាក់លូទំនើប ដែលមិនមានការជីកកាត់ថ្នល់ សួនច្បារ និងមិនប៉ះពាល់ចរាចរលើដងផ្លូវផងដែរ៕ ប្រភព៖

    September 10, 2019
  • បច្ចេកវិទ្យា

    ក្រោយជម្លោះពាណិជ្ជកម្មអស់ជាច្រើនខែមករវាងក្រុមហ៊ុនយក្សចិន Huawei និងរដ្ឋាភិបាលអាមេរិក និងការជួយគាំទ្រពីក្រោយដោយ Google ក្នុងការដាក់ទណ្ឌកម្ម និងបម្រាមទៅលើក្រុមហ៊ុននេះផងនោះ មកនៅសប្តាហ៍នេះប្រធានក្រុមហ៊ុន Microsoft លោក Brad Smtih បានចេញមុខមកធ្វើការគាំទ្រដល់ Huawei វិញទាំងគួរឲ្យភ្ញាក់ផ្អើល។ យោងតាមការចុះផ្សាយរស់សារព័ត៌មាន The TechRadar បានឲ្យដឹងថា ក្រុមហ៊ុនយក្សអាមេរិក Microsoft បានសម្តែងការមិនពេញចិត្តឡើយទៅលើបញ្ហាទណ្ឌកម្មបច្ចុប្បន្នទៅលើក្រុមហ៊ុន Huawei ដោយហៅសកម្មភាពទាំងនោះថា ជាសកម្មភាពដែលមិនមែនជាជនជាតិអាមេរិកឡើយ។ រំលឹកដែរថាកាលពីដើមឆ្នាំកន្លងទៅក្រសួងពាណិជ្ជកម្មរបស់ហរដ្ឋអាមេរិកបានដាក់បម្រាម និងចុះឈ្មោះក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយបានចោទថា Huawei នឹងអាចធ្វើឲ្យមានការប៉ះពាល់ជាច្រើនដល់វិស័យសន្តិសុខរបស់អាមេរិកនៅគ្រប់ជាន់ថ្នាក់ និងហាមប្រាមមិនឲ្យក្រុមហ៊ុនអាមេរិកទាំងឡាយក្នុងការបន្តធ្វើជំនួញជាមួយនឹងគ្នាឡើយ។ ថ្លែងទៅកាន់ក្រុមការងាររបស់កាសែត The

    September 10, 2019
  • PR

    ភ្នំពេញថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៩៖ សម្រាប់អតិថិជនដែលធ្លាប់ទទួលបានបទពិសោធន៍ដ៏អស្ចារ្យសឹងតែមិនអាចបរិយាយបានពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតនោះមិនបាច់ឆ្លើយនោះទេ! តែបើត្រូវឆ្លើយក៏មិនដឹងរកពាក្យអ្វីមកប្រាប់ពីអារម្មណ៍ពិតឱ្យអស់ដែរ! នេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រហើយដែលបច្ចេកវិទ្យាអេឡិចត្រូនិក សាមសុង វិវត្តន៍មករកភាពដ៏អស្ចារ្យ នៃគុណតម្លៃក្នុងការកម្សាន្តជាមួយនឹងរូបភាពធម្មជាតិច្បាស់ត្រជាក់ភ្នែកកម្រិត 8K និងសំឡេងដ៏រន្តំជក់ចិត្តបំផុតយ៉ាងដូច្នោះដែរ! កំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាតបំផុតជំនាន់ចុងក្រោយដែលកំពុងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល និងមិនសរសើរមិនបាននោះបានផ្តល់ជូននូវគុណភាពជីវិតព្រមទាំងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងកម្រិតគុណភាពរូបភាពមហាសែនច្បាស់រហូតដល់ 33 លាន ភិចសែល! សាកស្រមៃរូបទេសភាពបាទសមុទ្រ និងទេសភាពធម្មជាតិមើល? អូ៎ហូ៎……! ព្រះអើយ…ច្បាស់ខ្លាំងណាស់! ច្បាស់រហូតលោកអ្នកមិនជឿនឹងភ្នែកខ្លួនឯងរហូតដល់ទៅមើលកាន់តែជិតក៏នៅតែច្បាស់ដដែល! ជាធម្មតាអតិថិជនទាំងអស់ប្រាកដជាដឹងហើយថាបើកាលណារូបភាពតូចមួយ ហើយយកទៅពង្រីក ឬបង្ហាញក្នុងអេក្រង់ទំហំធំតើវានឹងមានអ្វីកើតឡើង? ពិតណាស់គុណភាពរូបវានឹងបែក…ខូចទម្រង់…និងមើលមិនច្បាស់ឡើយ!

    September 10, 2019
  • PR

    ថ្មីៗនេះនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញរូបភាពនូវលក្ខណៈសម្បតិ្តពិសេសៗ នៃទូរស័ព្ទថ្មី ត្រកូល A ឆ្នាំ ២០២០ របស់ក្រុមហ៊ុន OPPO ញាក់សាច់តែម្តងដូចជា៖ លក្ខណៈពិសេសទី១៖ ស្មាតហ្វូន OPPO A9 2020 មានបំពាក់នូវកាមេរ៉ាក្រោយចំនួនបួនគ្រាប់ អាចថតរូប 4 ស្ទីល ស្អាតប្លែកពីគ្នា លើសពីការស្រម៉ៃរបស់អ្នកប្រើប្រាស់។ លឺថាកាមេរ៉ាមេមានទំហំធំរហូតដល់ 48MP កាមេរ៉ាទីពីរ មានទំហំ8MP ថតរូបបែបទូលាយ អាចពង្រីកមុំ 1190 ថតបានផ្ទៃកាន់តែធំ, កាមេរ៉ាទីបីមានទំហំ2MP ថតរូបបែបPortrait សខ្មៅ និង

    September 10, 2019
  • ព័ត៌មានជាតិ

    ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តដឹកនាំក្រុម ការងារបច្ចេកទេសក្រសួង និងភាគីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលការទាញយកចេញនូវសាឡង់ដឹក ខ្សាច់មួយគ្រឿងដែលបុកសសរស្ពានព្រែកតាមាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង មន្ដ្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធផងដែរ។ សូមជម្រាបជូនថា៖ កាលពីថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨

    September 10, 2019
  • PR

    រាជធានីភ្នំពេញ ៖ ដោយមានការសហការរវាងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុន Further Underwriting International ប័ណ្ណសន្យារ៉ាប់រងសុខភាពមេឌីគ្រីធីខល សាកល ត្រូវបាននាំមកកាន់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា សម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលប័ណ្ណនេះមានតម្លៃប្រមាណតែ៣០សេនប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយវាអាចការពារសុខភាពពលរដ្ឋបានយ៉ាងទូលំទូលាយ ពីព្រោះតែប័ណ្ណនេះអាចការពារសុខភាពដែលមានទឹកប្រាក់រហូតដល់១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។ នៅក្នុងពិធីចុះហត្ថលេខារួមរវាងក្រុមហ៊ុនទាំងពីរ កាលពីថ្ងៃទី០៩ កញ្ញា ២០១៩ នៅការិយាល័យកណ្ដាល ហ្វតតេ លោកយក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា ជាប្រពៃណីរបស់ពលរដ្ឋកម្ពុជាកន្លងមក នៅពេលមានជំងឺម្ដងៗពួកគាត់តែងតែលក់ផ្ទះ លក់គោក្របី និងទ្រព្យសម្បត្តិផ្សេងៗទៀត ដើម្បីព្យាបាលជំងឺ ធ្វើយ៉ាងណាអោយតែជីវិតនៅរស់ ។ ហើយនៅពេលដែលគាត់លក់យកទៅប្រើប្រាស់សម្រាប់ព្យាបាល

    September 10, 2019
  • សុខភាព

    បើក្រឡេកមើលជុំវិញខ្លួន​យើង ភាគច្រើន​សុទ្ធ​តែ​អ្នក​ប្រើ​ដៃស្ដាំ ប៉ុន្តែ​ទើប​មាន​ភស្ដុតាង​ថ្មី​បញ្ជាក់​ថា អ្នក​ប្រើដៃ​ឆ្វេង ​ដែល​ទើស​គេឯង ជា​ពិសេស​ពេល​អង្គុយ​តុ​អី ​មានជំនាញ​មួយ គឺ​ប៉ិនប្រសប់​ខាង​និយាយ​ណាស់។ អ្នកវិទ្យាសាស្ត្រ បាន​វិភាគ​លើ​សេណេទិក មនុស្ស ៤០​ម៉ឺន​នាក់ នៅ​អង់គ្លេស ដោយ​មាន​អ្នកប្រើ​ដៃឆ្វេង ប្រមាណ ៣៨.០០០​នាក់។ អ្នកវិទ្យាសាស្ត្រ ជាលើក​ដំបូង បាន​រកឃើញ​ចំណុច​ចំនួន ៤ លើ DNA ដែល​អាច​កំណត់​ឲ្យ​មនុស្ស​ប្រើដៃ​ឆ្វេង។ ក្នុង​ចំណោម​ចំណុច​ទាំង ៤​នោះ មាន ៣​ចំណុច ពាក់ព័ន្ធ​ជាមួយ​ប្រូតេអ៊ីន​នានា ដែល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ និង​រចនាសម្ដ័ន្ធ​ខួរក្បាល។ តាមរយៈ​ការសិក្សា រកឃើញ​ថា អ្នក​ប្រើ​ដៃឆ្វេង មាន​តំបន់​ភាសា​ក្នុង​ខួរក្បាល

    September 10, 2019
  • អន្តរជាតិ

    ថៃ៖ អគ្គនាយកដ្ឋានគយប្រចាំនៅប្រទេសថៃគ្រោងនឹងដាក់ដេញថ្លៃរថយន្តប្រណិតប្រមាណជា ៤០០​ គ្រឿង ដែលស្ថាប័នមួយនេះរឹបអូសបានពីជនខិលខូចនាំមកលក់នៅក្នុងប្រទេសថៃដោយខុសច្បាប់។ សូមរម្លឹកជូនថា ចាប់តាំងពីឆ្នាំ ២០១៧ មក មន្ត្រីគយរបស់ថៃបានធ្វើការរឹបអូសយករថយន្តប្រណិតជាបន្តបន្ទាប់សរុប ៤០០ គ្រឿង យកមករក្សាទុក ក្រោយក្រសួងដឹកជញ្ជូនថៃបានបដិសេដមិនព្រមចុះបញ្ជីស្របច្បាប់ឲ្យរថយន្តទាំងនោះឡើយ។ ការតាមរកឃើញរបស់មន្ត្រីគយថៃបានបង្ហាញថា រថយន្តប្រណិតទាំងនោះត្រូវបានជនខិលខូចបន្លំឯកសារនាំចូលដោយដាក់ថា ពួកវាជាប្រភេទរថយន្តចាស់ ឬខូចដែលមានតម្លៃថោកៗ ដើម្បីគេចចេញពីការបង់ពន្ធជូនរដ្ឋាភិបាលទៅតាមតម្លៃជាក់ស្ដែងរបស់រថយន្ត។ បើយោងតាមលោក Krisada Chinavicharana អគ្គនាយកនៃអគ្គនាយកដ្ឋានគយប្រចាំប្រទេសថៃបានឲ្យដឹងថា ដើម្បីដាក់ដេញថ្លៃរថយន្តទាំងនោះគេនឹងលុបចោលនូវលិខិតបញ្ជាក់ចាស់ៗរថយន្តទាំងនោះសិន ព្រោះវាជាឯកសារក្លែងក្លាយ ហើយអ្នកដែលអាចឈ្នះការដេញថ្លៃយករថយន្តទាំងនេះនឹងតម្រូវឲ្យចុះបញ្ជីនាំចូលរថយន្តថ្មីមួយទៀត និងបង់ថ្លៃពន្ធតាមតម្លៃជាក់ស្ដែងរបស់រថយន្តនីមួយៗ។ សូមបញ្ជាក់ផងដែរថា សម្រាប់នៅក្នុងប្រទេថៃការដេញថ្លៃម្តងរដ្ឋាភិបាលអាចនឹងទទួលបានចំណូលប្រមាណជា ៥០០ លាន ទៅ ១ ០០០

    September 10, 2019
  • អន្តរជាតិ

    កោះតៃវ៉ាន់៖ បុរសស្មោះស្នេហម្នាក់សុខចិត្តរៀបការជាមួយនឹងមិត្តស្រីខ្លួន ដែលកំពុងដេកសន្លប់នៅលើគ្រែក្នុងមន្ទីរពេទ្យ ដើម្បីសម្រេចក្តីស្រមៃចុងក្រោយនៃសេចក្តីស្រលាញ់របស់ពួកគេដែលបានសាងរួមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ក្រោយគេដឹងថានាងនឹងត្រូវផុតដង្ហើមក្នុងពេលដ៏ខ្លីខាងមុខ។ រឿងរ៉ាវដ៏រំជួលចិត្តនេះបានកើតឡើងនៅក្នុងក្រុងតៃប៉ិ កោះតៃវ៉ាន់ ខណៈស្ត្រីរងគ្រោះមានអាយុ ៣២ ឆ្នាំ និងមិត្តប្រុសនាងក៏មានអាយុដំណាលគ្នាដែរ ពួកគេបានស្រលាញ់គ្នាជាច្រើនឆ្នាំមកហើយ និងគ្រោងរៀបការជាមួយគ្នាក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ។ យ៉ាងណាក្តីពិធីរៀបការអមជាមួយនឹងបរិយាកាសក្តុកក្តួលនេះត្រូវរៀបចំឡើងភ្លាមៗក្រោយពេលស្ត្រីរងគ្រោះមានគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរដោយមានរថយន្តមួយគ្រឿងបើកមកបុកនាងកំពុងជិះម៉ូតូ។ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ស្ត្រីរងគ្រោះត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ហើយវេជ្ជបណ្ឌិតបានប្រាប់ថា គេមិនអាចជួយសង្គ្រោះជីវិតនាងបានឡើយដោយនាងនឹងត្រូវផុតដង្ហើមក្នុងរយៈពេលពីរបីថ្ងៃខាងមុខទៀត។ ស្ថិតក្នុងស្ថានភាពនេះ បុរសជាមិត្តប្រុសក៏បានសុំការអនុញ្ញាតពីគ្រួសារខាងស្ត្រីរងគ្រោះដើម្បីយកចិញ្ចៀនរៀបការមកបំពាក់ឲ្យនាង និងឲ្យគ្រួសារទាំងសងខាងទទួលស្គាល់ថាពួកគេបានរៀបការជាមួយគ្នា។ ជាមួយគ្នានេះផងដែរ ក្រុមគ្រួសារស្ត្រីរងគ្រោះក៏បានសម្រេចធ្វើការបរិច្ចាគសេរីរាង្គក្នុងខ្លួនស្ត្រីរងគ្រោះចំនួន ១២ មានដូចជា បេះដូច ថ្លើម កញ្ចក់ភ្នែក ស្បែក សរសៃឈាម និងសេរីរាង្គសំខាន់ៗមួយចំនួនទៀតទៅកាន់មន្ទីរពេទ្យ ដើម្បីប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្ត្រផងដែរ ហើយស្រ្តីជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅ ៣ ថ្ងៃបន្ទាប់

    September 10, 2019